ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

តើ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​ស្ថានភាព​បែប​ណា ហើយ​ប្រជា​ជ​នឹង​មាន​ជីវភាព​ដូច​ម្តេច​នៅ​ឆ្នាំ​២០២៥​? នេះ​ជា​សំនួរ​ដែល​មនុស្ស​ជា​ច្រើន​ចង់​ដឹង​នៅ​ពេល​យើង​ធ្វើ​ដំណើរ​ចូល​ឆ្នាំ​២០២៥ ។ ស្ថាប័នហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​បង្ហើប​ថា សា្ថ​នភា​ព​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២៥ នឹង​មាន​កំណើន​គួរ​អោយ​កត់សម្គាល់ បើ​ធៀប​ប​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក ។ ស្ថាប័ន​រូបិយប័ណ្ណ​ពិភពលោក…

តើ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​ស្ថានភាព​បែប​ណា ហើយ​ប្រជា​ជ​នឹង​មាន​ជីវភាព​ដូច​ម្តេច​នៅ​ឆ្នាំ​២០២៥​? នេះ​ជា​សំនួរ​ដែល​មនុស្ស​ជា​ច្រើន​ចង់​ដឹង​នៅ​ពេល​យើង​ធ្វើ​ដំណើរ​ចូល​ឆ្នាំ​២០២៥ ។ ស្ថាប័នហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​បង្ហើប​ថា សា្ថ​នភា​ព​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២៥ នឹង​មាន​កំណើន​គួរ​អោយ​កត់សម្គាល់ បើ​ធៀប​ប​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក ។

ស្ថាប័ន​រូបិយប័ណ្ណ​ពិភពលោក ឬ IMF បាន​ព្យាករណ៍​ថា សម្រាប់​ឆ្នាំ​២០២៥ សេដ្ឋកិច្ច​កម្ពុជា រំពឹង​ថា នឹង​មាន​កំណើន​ក្នុង​រង្វង់​៥.៧៥% ដែល​បន្ត​គាំទ្រ​ដោយ​វិស័យ​បម្រើ​ដល់​ការ​នាំ​ចេញ និង​ការ​បន្ត​រក្សា​បាន​កំណើន​ល្អ​នៃ​វិស័យ​ទេសចរណ៍ និង​កសិកម្ម ។

ចំណែក​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​កម្ពុជា នៅ​កម្រិត​៥,៨% សម្រាប់​ឆ្នាំ​២០២៤ និង​៦% សម្រាប់​ឆ្នាំ​២០២៥ ។

វិស័យ​កសិកម្ម​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​១,២% ក្នុង​ឆ្នាំ​២០២៤ និង​១,៣% ក្នុង​ឆ្នាំ​២០២៥ ។ វិស័យ​សេវាកម្ម​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​៥,៤% នៅ​ឆ្នាំ​២០២៤ មុន​ថយ​មក​កម្រិត ៥,២% នៅ​ឆ្នាំ ២០២៥ ។ ការ​ព្យាករ​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​ការ​កើនឡើង​២២,៧% ឆ្នាំ​លើ​ឆ្នាំ​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ។ ចំនួន​ភ្ញៀវ​អន្តរជាតិ​សរុប​បាន​កើន​ដល់ ៩៤,៨% នៃ កម្រិត​មុន​មាន​ជំងឺ​រាតត្បាត ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ ។

​តាម​លក្ខណៈសម្បត្តិ និង​មូលដ្ឋាន​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថានភាព​វិជ្ជមាន​បែប​នេះ​សង្ឃឹមថា វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ដល់​កម្រិត​មីក្រូ ។ ជា​ទូទៅ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​តុល្យភាព គឺ​ទាមទារ តុល្យភាព​រវាង​ម៉ា​ក្រូ និង​មីក្រូ សេដ្ឋកិច្ច ដូច្នេះ​សង្ឃឹមថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ធ្វើ​កំណែទម្រង់ និង​ការ​អនុគ្រោះ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​ជីវភាព​ពលរដ្ឋ​ដែល​នៅ​កម្រិត​មីក្រូសេដ្ឋកិច្ច​មាន ភាព​វិជ្ជមាន​ប្រសើរ នោះ​កំណើនសេដ្ឋកិច្ច​នឹង​កាន់តែ​រឹង​មាំ ។

គួរ​កត់​សម្គាល់ថា បើ​តាម​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​បញ្ជាក់​ឱ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​វា​.​យ​តម្លៃ​លើ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤​នេះ កម្ពុជា​មាន​កំណើន​ប្រមាណ​៥.៥% ដែល​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​លឿន​ជាង​ការ​រំពឹង​ទុក​នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ដឹក​ជញ្ជូន និង​ការ​បន្ត​ចលនា​ការ (​កម្រើក​ឡើង​វិញ​) នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ខណៈ​ដែល​វិស័យ​សំណង់​-​អចលនទ្រព្យ​នៅ​បន្ត​កំណើន​ទាប ។

IMF​អះអាង​ថា ទោះបី​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២៤​នេះ ទាប​ជាង​ការ​រំពឹង​ទុក​ពី​ដើមឆ្នាំ​ក្តី​ក៏​កំណើន​នេះ​ជា​កំណើន​មួយ​ខ្ពស់​ក្នុង​តំបន់ និង​សកល និង​នៅ​តែ​ល្អ​ជាង​ឆ្នាំ​២០២៣​កន្លង​ទៅ ។ នៅ​ពេល​ដែល​យើង​គ្រប់​គ្នា​កំពុង​ធ្វើ​ដំណើរ​ឈាន​ចូល​ឆ្នាំ​២០២៥ យើង​រំពឹង​សូម​អោយ​សេដ្ឋកិច្ច​កម​ម្ពុ​ជា​កាន់តែ​មាន​លក្ខណ​:​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២៤​នេះ ។ ចំណែក​ប្រជាជន​កម្ពុជា​កាន់តែ​អាច​រកស៊ី​មានបាន ដោយ​ធ្វើ​អោយ​កម្រិតជីវភាព​របស់​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង ។

ប៉ុន្តែ​នៅ​ចំពោះ​មុខ​ភាព​មិន​ប្រាកដប្រជា​នៃ​ពិភពលោក វា​ក៏​តម្រូវ​អោយ​កម្ពុជា​មាន​ភាព​ប្រយ័ត្នប្រយែង​ទប់ស្កាត់​ឥទ្ធិពល​ស្ថានភាព​ពិភពលោក​មក​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។

ការ​លើកកម្ពស​បរិ​យា​កា​វិនិយោគ​បរទេស ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​លើ​គោលនយោបាយ​ជំរុញ​សសរ
ស្តម្ភ​សេដ្ឋកិច្ច ការ​កាត់​បន្ថយ​ការិយាធិបតេយ្យ និង​អំពើ​ពុក​រលួយ នឹង​ជួយ​កម្ពុជា​កាន់តែ​មាន​ភាព​ធន​ចំពោះ​មុខ​ព្យុះ​ភ្លៀង​វិបត្តិ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ