ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៣​ប្រវែង​ជិត​២០០០​ម៉ែត្រ​ក្នុងស្រុក​គងពិសី ​ត្រូវ​លិច​ដោយ​សារ​ជំនន់​ទឹកភ្លៀង

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០២៤​នេះ​ថា កំណាត់​ផ្លូវជាតិ​៣ ចំនួន​២​ទីតាំង…

ខេត្តកំពង់ស្ពឺ ៖ លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០២៤​នេះ​ថា កំណាត់​ផ្លូវជាតិ​៣ ចំនួន​២​ទីតាំង ប្រវែង​ជិត​២០០០​ម៉ែត្រ កំពុង​តែ​រង​ការ​ជន​លិច​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​អាជ្ញាធរ​ស្រុក មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កំពុង​ជួយ​អន្តរាគមន៍​រំដោះ​ទឹក​ចេញ ដើម្បី​ព​ន្លឿ​ន​ចរន្តទឹក​ហូរ និង​បញ្ចៀស​ការ​ជន់​លិច​យូរអង្វែង ។

អភិបាលស្រុក​គងពិសី លោក ហន ពិសិដ្ឋ បានឱ្យ​ដឹង​ទៀត​ថា ជំនន់​ទឹកភ្លៀង​កំពុង​តែ​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​ក្បែរ​ផ្សារ​ប៉ាំង​សី ស្ថិត​ក្នុង​ឃុំ​ព្រៃ​វិហារ និង​ក្បែរ​ផ្សារ​ត្រាំខ្នា ឃុំ​ជង្រុក នៃ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្ន អាជ្ញាធរ​ស្រុក និង​កម្លាំង​សមត្ថកិច្ច​កំពុង​សម្រួល​កកស្ទះ និង​បញ្ចៀស​ចរាចរណ៍​ឱ្យ​បើកបរ​លើ​ផ្លូវ​ម្ខាង​ទៀត ដើម្បី​កុំឱ្យ​ស្រុត​ផ្លូវ ។

លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី​បាន​បញ្ជាក់​ផង​ដែរ​ថា ទឹក​អាច​នឹង​ហូរ​អស់ពី​ផ្លូវ​នៅ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ គ្រា​ដែល​អាជ្ញាធរ​ស្រុក​បាទី​នៃ​ខេត្តតាកែវ កំពុង​ជួយ​ដុតដៃដុតជើង​អន្តរាគមន៍​កាយ​បើកមុខ​ទឹក ដើម្បី​ឱ្យ​ហូរ​បាន​លឿន ។

ទន្ទឹម​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នកបើកបរ​យានយន្ត​ធំ​ៗ​ទាំងអស់ ដែល​មាន​បំណង​ឆ្លងកាត់​ផ្លូវ​នេះ អាច​បង្វែរ​ចេញ​ទៅ​ផ្លូវ​ផ្សេង​សិន រង់ចាំ​ទឹក​ស្រក​ទៅ​វិញ និង​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ