ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ជាង​២០០​នាក់ ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស លើកគ្នា​ទៅ​ផ្ទះ​ឧកញ៉ា ហ៊ី គឹ​ម​ហុង ហើយ​បិទផ្លូវ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ បាន​នាំ​គ្នា​លើក​ទៅ​ផ្ទះ​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស​ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​ឧកញ៉ា ជា​ថ្មី ដើម្បី​ដោះស្រាយ​សង​ប្រាក់​ជន​រង​គ្រោះ ព្រោះ​លោក​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ បាន​នាំ​គ្នា​លើក​ទៅ​ផ្ទះ​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស​ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​ឧកញ៉ា ជា​ថ្មី ដើម្បី​ដោះស្រាយ​សង​ប្រាក់​ជន​រង​គ្រោះ ព្រោះ​លោក​ឧកញ៉ា បាន​សន្យា​ថា នឹង​ចេញ​មុខ​មក​ដោះស្រាយ​សំណង​ដល់​ជន​រង​គ្រោះ បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ដោះ​លែង ឲ្យ​នៅ​ក្រៅ​ឃុំ តែ​តាម​ពិតជា​ល្បិច តែ​ប៉ុណ្ណោះ ។

ការ​តវ៉ា​នេះ បាន​ផ្ទុះ​ឡើងជា​ថ្មី នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​ប្រជាពលរដ្ឋ​លើកគ្នា​ទៅ​ផ្ទះ​របស់​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង ស្ថិត​នៅ​បុរី​វា​រី​ណា ក្នុង​សង្កាត់​ក្រាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​នាំ​គ្នា​បិទផ្លូវ ទទូច​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ព្រមទាំង​តុលាការ​ចាត់វិធានការ​ចាប់ខ្លួន​លោក​ឧកញ៉ា ឲ្យ​មក​ដោះស្រាយ សង​ប្រាក់​ជន​រង​គ្រោះ​វិញ ។

តាម​ប្រជាពលរដ្ឋ ឲ្យ​ដឹង​ថា លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង ជា​មនុស្ស​បោកប្រាស់ ដែល​បាន​សន្យា​ថា បើសិន​គាត់​បាន​ចេញពី​ពន្ធនាគារ គាត់​នឹង​ដោះស្រាយ​សង​ប្រាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​វិញ តែ​តាម​ពិត ជា​ល្បិច​របស់​គាត់ ដើម្បី​ឲ្យ​រួចខ្លួន តែ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ ក៏​បាន​ស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​ចាប់ខ្លួន​លោក​ឧកញ៉ា​បោកប្រាស់​ជា​ថ្មី​ម្ដងទៀត ។

បន្ទាប់​ពី​មានការ​តវ៉ា​បិទផ្លូវ អាជ្ញាធរ​ខណ្ឌ​សែន​សុខ លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ ក៏​បាន​ចុះ​ទៅ​សម្របសម្រួល ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បើកផ្លូវ ដើម្បី​សម្រួល​ចរាចរណ៍ ឡើង​វិញ ។

គួរ​បញ្ជាក់​ថា កន្លង​មក​ប្រជាពលរដ្ឋ​រង​គ្រោះ​រាប់រយ​នាក់ បាន​លើកគ្នា​ទៅ​ស្នាក់​ការ​ក្រុមហ៊ុន ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ប្រាក់​ពី​ក្រុមហ៊ុន បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស ដោយ​ទិញ​ដី បានការ​ប្រាក់ ។

កាលពី​កំឡុង ឆ្នាំ​២០២១-២០២២ ពួក​គាត់​រាប់​ពាន់​គ្រួសារ បាន​នាំ​គ្នា​មក​ទិញ​ដី​របស់​ក្រុមហ៊ុន​ពិភព​ដី​មាស​នេះ នៅ​ស្រុក​ឧត្តុង្គ​ខេត្តកំពង់ស្ពឺ ក្នុង​មួយ​ឡូ​តិ៍ ១៥,០០០​ដុល្លារ ហើយ​នៅ​ក្នុង​ការ​ទិញ​ដី​ទៀត​សោត គឺ​បានការ​ប្រាក់​បី​ភាគរយ ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​បាន​យក​ប្លង់​ដី និង​ផ្ទះ​ទៅ​ដាក់​ធនាគារ ដើម្បី​យក​លុយ មក​ទិញ​ដី​ពី​ក្រុមហ៊ុន បានការ​ប្រាក់ និង​ខ្លះ​ទៀត​យក​លុយ​ទៅ​ដាក់​អោយ​ក្រុមហ៊ុន ដើម្បី​យកការប្រាក់ ក៏​មាន​ដែរ ប៉ុន្តែ​ទីបំផុត បានការ​តែ​ប៉ុន្មាន​ខែ បាញ់​បោក​អស់ទាំង​ការ និង​ទាំង​ដើម ។

ក្រោយ​ប្រជាពលរដ្ឋ​រាប់រយ​ពាន់​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ដុត​កង់​រថយន្ត​ជា​ច្រើន​លើក​មក​ហើយ ព្រមទាំង​មានការ​ប៉ះទង្គិច​គ្នា ក្រុម​អង្គរក្ស​បាន​ប្រើ​ហិ​.​ង្សា​មក​លើ​សមត្ថកិច្ច ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង តែ​ក្រោយមក ក៏​ត្រូវ​តុលាការ​ដោះ​លែង​វិញ ដោយ​លោក​ឧកញ៉ា​សន្យា​ថា នឹង​ដោះស្រាយ​សង​សំណង​ដល់​ជន​រង​គ្រោះ តែ​ទីបំផុត​ទៅ គឺ​សន្យា​ខ្យល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ