ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei​ ​បរិច្ចាគ​​ថវិកា​​ចំនួន​៣០​ម៉ឺន​ដុល្លារ​​អាមេរិក​​ជូន​កាកបាទ​ក្រហម​កម្ពុជា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ប្រទេស​កម្ពុជា ​​ថ្ងៃទី​២១ មិថុនា ​ឆ្នាំ​២០១១ ៖ ​​ថ្ងៃ​នេះ ​ក្រុមហ៊ុន Huawei Technology Co.,Ltd. (​​​​ហៅកាត់​​ថា ក្រុមហ៊ុន Huawei) បានបរិច្ចាគ​​​ថវិកា​​ចំនួន​​​៣០​ម៉ឺន​ដុល្លារអាមេរិក ​ជូនកាកបាទ​ក្រហម​​​កម្ពុជា ​​ដើម្បីគាំទ្រ​​​​ដល់​យុទ្ធ​​​នាការ​កាត់​បន្ថយ​​ភាពក្រីក្រ ​និងការ​អភិវឌ្ឍន៍​​វិស័យអប់រំ​នៅ​​កម្ពុជា​

រាជធានីភ្នំពេញ ប្រទេស​កម្ពុជា ​​ថ្ងៃទី​២១ មិថុនា ​ឆ្នាំ​២០១១ ៖ ​​ថ្ងៃ​នេះ ​ក្រុមហ៊ុន Huawei Technology Co.,Ltd. (​​​​ហៅកាត់​​ថា ក្រុមហ៊ុន Huawei) បានបរិច្ចាគ​​​ថវិកា​​ចំនួន​​​៣០​ម៉ឺន​ដុល្លារអាមេរិក ​ជូនកាកបាទ​ក្រហម​​​កម្ពុជា ​​ដើម្បីគាំទ្រ​​​​ដល់​យុទ្ធ​​​នាការ​កាត់​បន្ថយ​​ភាពក្រីក្រ ​និងការ​អភិវឌ្ឍន៍​​វិស័យអប់រំ​នៅ​​កម្ពុជា​។ ​លោក​ជំទាវ​​​​កិត្តិព្រឹទ្ធបណ្ឌិត​​ប៊ុន រ៉ា​នី ហ៊ុន សែន ​ប្រធាន​កាក​បាទក្រហម​​កម្ពុជា លោក He Le-Ping ភារ​ធារី​នៃស្ថានទូត​​​សាធារណ​រដ្ឋ​​ប្រជាមានិត​​ចិន​ប្រចាំ​កម្ពុជា ​​និង​លោក​​ឧកញ៉ា គិត ​ម៉េង អគ្គ​នាយក​​ក្រុមហ៊ុន ​Royal Group និងថ្នាក់ដឹកនាំ​​មួយ​ចំនួនទៀត ​​បានចូលរួមជា​គណៈអធិបតី​នៅ​ក្នុង​​ឱកាស​​​នេះ​។​

ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​​​ផ្គត់​ផ្គង់​​​ដំណោះស្រាយ​​​​ទូរគមនាគមន៍​​ធំជាង​គេ​​ទី​២ នៅ​ទូទាំង​សាកល​លោក ​ទទួលបាន​​​​ចំណូល​​ផ្នែកលក់​​​នៅទូទាំង​ពិភពលោក​​ចំនួន​​​១៨៥​ពាន់​លាន​យ័ន នៅ​ក្នុង​ឆ្នាំ​​២០១០ ​កន្លង​ទៅ ។​ គិតត្រឹម​ថ្ងៃ​ទី​​​​៣១ ​ធ្នូ ​ឆ្នាំ​​២០១០ ​ក្រុមហ៊ុន Huawei មានបុគ្គ​លិក​​សរុបជាង​​១១​ម៉ឺននាក់ ​ដោយក្នុងនោះ​​​ការ​ប្រើ​​​ប្រាស់​បុគ្គលិក​​​ក្នុងស្រុក​​មាន​ចំនួន​​រហូត​ដល់​ទៅ​​​​៦៩​ភាគរយ ។ ​​ដោយឡែក ក្រុម​ហ៊ុន Huawei បានស្នើ​សុំ​​ប្រកាស​នីយ​ប័ត្រ​តក្ក​កម្ម​​​នៅ​ប្រទេស​​​ចិន សរុប​ចំនួន​​​​៣១.​៨៦៩ សន្ធិ​សញ្ញា​ស្តីពី​​កិច្ច​សហប្រតិបត្តិការ​​លើ​សេចក្តី​ប្រកាស​នីយ​ប័ត្រ ​តក្កកម្ម អន្តរជាតិ (PCT) សរុប​ចំនួន​​​​៨.៨៩២ និង​​ប្រកាស​​នីយ​ប័ត្រ​តក្ក​កម្ម​​​​បរទេស​សរុប​ចំនួន​​​៨.២៧៩​។​

ក្រុមហ៊ុន Huawei បានឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​​កម្ពុជា​នៅឆ្នាំ​​១៩៩៩ ​នា​ពេលបច្ចុប្បន្ន​​នេះ ក្រុមហ៊ុន Huawei មានបុគ្គលិក​​​សរុបជិត​​២០០​នាក់ ​​ដោយក្នុងនោះ​ការប្រើប្រាស់​បុគ្គលិក​​​​ក្នុង​ស្រុក​មាន​​​ចំនួន​​​​​រហូតដល់ទៅ​​​​៧០ភាគរយ ។ ​ឧបករណ៍​​ដំណោះស្រាយ និង​សេវា​គមនាគមន៍​ ដែល​ក្រុមហ៊ុន ​Huawei ផ្គត់​ផ្គង់​​​ជូនអតិថិជន​​​នៅ​កម្ពុជា ​​រួមមាន GSM (2G), UMTS (3G), CDMA ។ល។ ក្រោម​ការ​​ជួយជ្រោមជ្រែង​​យ៉ាង​ពេញ​​ទំហឹង​​​ពីសំណាក់​​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ​និង​ឆ្លង​កាត់​​​​កិច្ចប្រឹងប្រែង​​របស់​ក្រុមហ៊ុនផ្ទាល់​នៅ​​ក្នុង​​រយៈ​ពេល​ជាង​​១០​ឆ្នាំក​ន្លង​មក ​ក្រុមហ៊ុន​ Huawei បានក្លាយ​ខ្លួនទៅជាអ្ន​ក​ផ្គត់​ផ្គង់​ចម្បង​នៃ​ដំណោះស្រាយ​​​ និងសេវា​​គមនាគមន៍​ និងអ៊ីន​ធើរណេត​នៅកម្ពុជា​។

ក្នុងនាមជា​​​សមាជិក​មួយរូបនៃកតិ​កាសញ្ញា​​​សាកល​​​លោករបស់អង្គការ​​សហប្រជាជាតិ​​​ក្រុមហ៊ុន Huawei តែងតែ​​ខិតខំប្រឹងប្រែង​​​​ឱ្យ​អស់ពី​លទ្ធ​ភាព​​ក្នុងការ​បំពេញ​តួនាទី​​​ជា​​សហ​គ្រាស​​​ពាណិជ្ជ​កម្ម​​​​មួយដ៏ល្អប្រសើរ ដោយ​បាន​​​ចូលរួមយ៉ាង​​សកម្ម​នៅ​​ក្នុង​សកម្មភាព​​​នៃ​សង្គម​ និង​ក្នុងវិស័យ​​ពាណិជ្ជ​កម្មនៅ​កម្ពុជា ​សំដៅ​​រួម​ចំណែក​​អភិវឌ្ឍ​សេដ្ឋកិច្ច​​​កម្ពុជា​៕