ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរី​មនោរម្យ​ព្រែកតាទែន ស្នើឲ្យអតិថិជននៅជំពាក់បំណុលចូលខ្លួនមកដោះស្រាយ​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះ មានអតិថិជនដែលបានទិញផ្ទះពីបុរីមនោរម្យ​ព្រែកតាទែន​៣​ទៅ៤នាក់ បានមកធ្វើការតវ៉ានៅចំណុចស្ថានីយប្រេងតេឡា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ មានចម្ងាយពីបុរីព្រែកតាទែនប្រហែល៥០ម៉ែត្រ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដើម្បីទាមទារប័ណ្ណកម្មសិទ្ធិពីខាងបុរី…

រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះ មានអតិថិជនដែលបានទិញផ្ទះពីបុរីមនោរម្យ​ព្រែកតាទែន​៣​ទៅ៤នាក់ បានមកធ្វើការតវ៉ានៅចំណុចស្ថានីយប្រេងតេឡា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ មានចម្ងាយពីបុរីព្រែកតាទែនប្រហែល៥០ម៉ែត្រ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដើម្បីទាមទារប័ណ្ណកម្មសិទ្ធិពីខាងបុរី ដោយអតិថិជនទាំងនោះបានលើកឡើងថា ពួកគាត់បានបង់ប្រាក់គ្រប់​ចំនួនហើយ និងបានចូលរស់នៅក្នុងបុរីរួចហើយដែរ តែនៅមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិផ្ទះនោះទេ ។

​នៅពេលផ្ដល់បទសម្ភាស៍ឲ្យអ្នកកាសែត លោកស្រី នី វីសូណា បាននិយាយថា ពួកគាត់ចូលមករស់នៅក្នុងបុរីយូរហើយ តែមិនមានទំនុកចិត្ត ព្រោះមិនទាន់មានប័ណ្ណកម្មសិទ្ធិ និង​មិនអាចលក់ដូរបាន ។ ចំណែក​លោក ខូវ តៃជីញ ក៏បាននិយាយប្រាប់អ្នកសារព័ត៌មាន​ដែរថា លោកបានបង់ប្រាក់គ្រប់ចំនួនហើយ តែ​ខាងបុរី​មិនបានប្រគល់ប័ណ្ណកម្មសិទ្ធិឲ្យលោកនោះទេ ។

ពាក់ព័ន្ធបញ្ហានេះ អង្គភាពសារព័ត៌មានរបស់យើង​ក៏បានសួរទៅតំណាងបុរីមនោរម្យ ព្រែកតាទែន ថា តើការតវ៉ានាពេលថ្មីៗនេះ បងបកស្រាយបែបណាដែរ ។ ​តំណាងបុរីនិយាយ​ថា ខាងបុរីរង់​ចាំ​តែអតិថិជនទាំងអស់គ្នាទៅផ្តិតមេដៃលើឯកសារពាក់ព័ន្ធប៉ុណ្ណោះ ដើម្បីស្នើសុំដកយកបណ្ណបំបែកក្បាលដីច្បាប់ដើម ។ ចំពោះអតិថិជនដែលមិនទាន់បានបង់ប្រាក់អោយខាងបុរីគ្រប់ចំនួន និង​ទូ​ទាត់ប្រាក់ដែលបុរីផ្តល់សំណងយឺតយ៉ាវនៃការសាងសង់ផ្ទះ​លើស គឺ​ខាងបុរី​មិនអាចប្រគល់ប្លង់បំបែកក្បាលដីច្បាប់ដើម​ឲ្យបានទេ ។

តំណាងបុរីនិយាយទៀត​ថា មានអតិថិជនមួយចំនួនដូចជា លោក​ខូវ តៃជីញ និង​លោកស្រី នី វីសូណា ជាដើម មិនព្រមមកទូទាត់ប្រាក់អោយគ្រប់ចំនួន ដើម្បីដកប្លង់បំបែកក្បាលដីច្បាប់ដើម​ឡើយ។ នៅក្នុងចំណោមអតិថិជនមួយចំនួនធំដែលបុរីបានសងសំណងលើស បានប្រគល់ប្រាក់​មកអោយបុរីវិញអស់ហើយ នៅសល់អតិថិជនតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមិនទាន់ចូលមកដោះស្រាយ ហើយបែរជាទៅឡាយព័ត៌មានបង្ខូចកិត្តិយសបុរីថែមទៀត ។

​តំណាងបុរីមនោរម្យ​ព្រែកតាទែន បានបញ្ជាក់បន្ថែមទៀតថា លោក ខូវ តៃជីញ នៅជំពាក់ប្រាក់ខាងបុរីជាង១ម៉ឺន៤ពាន់ដុល្លារ មិនទាន់មកទូទាត់សងបុរីវិញទេ ។ ចំណែកលោកស្រី នី វីសូណា នៅជំពាក់ប្រាក់ខាងបុរីជាង៩០០ដុល្លារ ក៏មិនព្រមមកទូទាត់សងបុរីនោះដែរ ។ ចំពោះប្លង់បំបែកក្បាលដីច្បាប់ដើមផ្ទះរបស់ពួកគាត់ គឺ​ក្រុមហ៊ុនមានរួចហើយ ក៏ពួកគាត់មិនព្រមមកទទួលយក បែរជាចេញមុខមកតវ៉ាទាម​ទារបណ្ណកម្មសិទ្ធិទៅវិញ ។

អតិថិជនទាំង២នាក់​នេះ នៅជំពាក់ប្រាក់ខាងបុរី​វិញ ដោយសារខាងបុរីបានទូទាត់ប្រាក់សំណងលើសចំនួន នាពេលកន្លងមកថ្លៃសាងសង់ផ្ទះយឺតយ៉ាវ ដោយមានឯកសារត្រឹមត្រូវ ។ ប៉ុន្តែបែរជាបុគ្គលទាំង២នាក់​ចេញមុខតវ៉ាស្នើសុំយុត្តិធម៌ក្នុងនាមដូចជាខ្លួនរងគ្រោះទៅវិញ ។ បែបនេះគេហៅថា «ការសម្តែងនៅមុខកាមេរ៉ា​» ដោយមិនចេះខ្មាសអៀននោះឡើយ ។

​ដោយឡែក តារាងដែលអតិថិជនឈ្មោះ ខូវ តៃជីញ និង​ឈ្មោះ នី វីសូណា ត្រូវទូទាត់សងប្រាក់មក បុរីមនោរម្យ ព្រែកតាទែនវិញនោះ គឺ​មានភស្តុតាងបង្ហាញយ៉ាងច្បាស់ ថា អតិថិជនទាំង២នាក់ នេះ នៅជំពាក់ប្រាក់បុរី ពិតប្រាកដមែន ។​ ក្នុងនាមតំណាង បុរី មនោរម្យ ព្រែកតាទែន ខ្ញុំសូមជម្រាបជូនអ្នកសារព័ត៌មាន និង​សាធារណជន​បន្ថែមថា យោងតាមសេចក្តីជូនដំណឹងរបស់​បុរីមនោរម្យ ព្រែកតាទែន ចុះថ្ងៃទី២០ ​មិថុនា ឆ្នាំ២០២២ បានជម្រាបជូនអតិថិជនទាំងអស់ថា ៖ តាមកិច្ចសន្យាទិញ-លក់ ផ្ទះដី រវាងអតិថិជនជាមួយក្រុមហ៊ុន B&BM Development Co,Ltd ត្រង់ប្រការ៥ ចំណុច៥.៦ បានចែងពីករណីក្រុមហ៊ុនសាងសង់ផ្ទះយឺតយ៉ាវលើសពីពេលវេលាដែលបានព្រមព្រៀង ទើបភាគី «ក» (បុរីមនោរម្យ ព្រែកតាទែន) ត្រូវផ្តល់សំណងលើការយឺតយ៉ាវនេះជូនភាគី «ខ» (អតិថិជន) ដោយគិតការប្រាក់១២% ក្នុងមួយឆ្នាំ នៃចំនួនទឹកប្រាក់ដែលភាគី «ខ» បានបង់ ។

 សូមបញ្ជាក់បន្ថែមទៀតថា កន្លងមក អតិថិជនមួយចំនួន ដូចជា (លោក ខូវ តៃជីញ និង លោកស្រី នី វីសូណា) ជាដើម ដែលបានតវ៉ា បានយល់ច្រឡំលើការផ្តល់សំណងនៃការសាងសង់ផ្ទះយឺតយ៉ាវ នេះខុស ។ ដូច្នេះ ក្រុមហ៊ុន សូមអតិថិជនបង្វិលប្រាក់សំណងដែលបានទទួលពីក្រុមហ៊ុន កន្លងមក ជូនក្រុមហ៊ុន វិញផង ។ ដំណោះស្រាយមាន​តែ​សូមឲ្យអតិថិជនដែលក្រុមហ៊ុនផ្តល់សំណងខុស ត្រូវចូលខ្លួនមកបុរីដើម្បីជំរះបញ្ជី និងផ្ដិតមេដៃលើឯកសារដកប័ណ្ណបំបែកក្បាលដី មិនមែនមកសម្ដែងនៅមុខកាមេរ៉ាធ្វើអោយប៉ះពាល់កិត្តិយសរបស់ក្រុមហ៊ុន នោះទេ ។

អ្វីដែលបងប្អូនបានអានមុននេះ គឺ ជាលើកឡើងរបស់បងប្អូនអតិថិជនដែលបានទិញផ្ទះពីបុរី មនោរម្យ ព្រែកតាទែន ។ ដំណើររឿងលម្អិតបងប្អូនបានជ្រាបអស់ហើយ ។ ដូច្នេះសង្ឃឹមថា បងប្អូនទាំងអស់គ្នា ជាពិសេសអតិថិជនរបស់បុរីមនោរម្យ ព្រែកតាទែន នឹងបន្តការជឿជាក់លើបុរី កុំចាញ់បោកការផ្តល់ព័ត៌មានមិនពិតពីអតិថិជនមួយចំនួនតូច នាពេលកន្លងមក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ