ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

បញ្ហា​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​និរន្ត​ភាព​នៃ សង្គម​របស់​ខ្លួន គឺ​វិបត្តិ​គ្រឿង​ញៀ​.​ន​ដែល​កំពុង​កើនឡើង ។ ទិន្នន័យ​ថ្មី​ៗ​ពី​សមត្ថកិច្ច​កំពុង​តែ​បង្ហាញ​ការ​ពិត​ថា ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាក់ទង​នឹង​គ្រឿង​ញៀ​.​ន និង​បរិមាណ​គ្រឿង​ញៀ​.​ន​ខុសច្បាប់ ដែល​ត្រូវ​បាន​រឹបអូស​ក្នុង​ប្រទេស​បាន​កើនឡើង​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​មកនេះ ។…

បញ្ហា​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​និរន្ត​ភាព​នៃ សង្គម​របស់​ខ្លួន គឺ​វិបត្តិ​គ្រឿង​ញៀ​.​ន​ដែល​កំពុង​កើនឡើង ។ ទិន្នន័យ​ថ្មី​ៗ​ពី​សមត្ថកិច្ច​កំពុង​តែ​បង្ហាញ​ការ​ពិត​ថា ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាក់ទង​នឹង​គ្រឿង​ញៀ​.​ន និង​បរិមាណ​គ្រឿង​ញៀ​.​ន​ខុសច្បាប់ ដែល​ត្រូវ​បាន​រឹបអូស​ក្នុង​ប្រទេស​បាន​កើនឡើង​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​មកនេះ ។

ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រហូត​ដល់​ទៅ​២១.៦៥៩​នាក់​ពី​បទចោទប្រកាន់​គ្រឿង​ញៀ​.​ន ពោល គឺ​កើនឡើង​យ៉ាង​ខ្លាំង​រហូត​ដល់​ជិត​៣០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ។ ទន្ទឹម​នឹង​នោះ​បរិមាណ​គ្រឿង​ញៀ​.​ន​ដែល​រឹបអូស​បាន​រួម​មាន កេ​តា​មីន មេ​តំ​ហ្វេ​តា​មីន ហេ​រ៉ូ​អ៊ី​ន អេ​ស្ត្រូ​ស៊ី និង​កូកាអ៊ីន ដែល​សុទ្ធសឹងតែ​ជា​គ្រឿង​ញៀ​.​ន​ដែល​គ្រោះថ្នាក់​បំផុត​មួយ សម្រាប់​មនុស្ស ។ នៅ​ក្នុង​រយៈពេល​នេះ​គ្រឿង​ញៀ​.​ន​ដែល​សមត្ថកិច្ច​រឹបអូស​បាន គឺ​មាន​រហូត​ដល់​៧,៣៩ តោន បាន​កើនឡើង​ដល់​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ​មែនទែន ពោល គឺ​រហូត​ដល់​១៧១​ភាគរយ ។ ការ​កើនឡើង​នៃ​សកម្មភាព​ទាក់ទង​នឹង​គ្រឿង​ញៀ​.​ន​នេះ គូសបញ្ជាក់​ពី​បញ្ហា​បន្ទាន់ និង​គ្រោះថ្នាក់​ដែល​ទាមទារ​ឱ្យ​មាន​សកម្មភាព​ទូលំទូលាយ ដើម្បី​ចាត់វិធានការ ។

សូមកុំ​ភ្លេច​ថា ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿង​ញៀ​.​ន​នៅ​ក្នុង​សង្គម​មិនមែន​គ្រាន់តែ​ជា​បទ​ឧ​ក្រិ​.​ដ្ឋ​ទេ ។ វា​ជា​បញ្ហា​ដែល​កំពុង​បង្ក​ការ​ប្រឈម​ផ្នែក​សុខភាព សេដ្ឋកិច្ច និង​សង្គម​យ៉ាងធ្ងន់ធ្ងរ ។ ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន គឺជា​បញ្ហា​កំពុង​តែ​រីក​រាលដាល​រហូត​ដល់​ស្នូល​នៃ​សហគមន៍ ដែល​ជា​រឿយ​ៗ​នាំ​ឱ្យ​គ្រួសារ​បែកបាក់ ផលិតភាព​ការងារ​ថយ​ចុះ និង​សុខភាព​កាន់តែ​យ៉ាប់យ៉ឺន​សម្រាប់​អ្នក​ញៀ​.​ន ។

ការ​ញៀ​.​ន​អាច​ទាញ ឬ​បណ្តាល​ឲ្យ​បុគ្គល​ចូល​ទៅ​ក្នុង​វដ្ត​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម ដែល​នឹង​ប៉ះពាល់​មិន​ត្រឹមតែ​អ្នក​ដែល​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គ្រួសារ​របស់​ពួក​គេ និង​សង្គម​ទូលំទូលាយ​ទៀត​ផង ។ ផល​ប៉ះពាល់ គឺ​អាច​មើលឃើញ​នៅ​ក្នុង​ទីក្រុង និង​ជនបទ​ដូច​គ្នា​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​មាន​ភាព​តឹងតែង​ក្រោម​ទម្ងន់​នៃ​វិបត្តិ​ដែល​កំពុង​កើនឡើង​នេះ ។

កម្ពុជា​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ផ្លូវ​ឆ្លងកាត់ និង​ជួញដូរ​គ្រឿង​ញៀ​.​ន​១ ហើយ​និន្នាការ​នេះ​បាន​នាំ​មក​ជាមួយ​វា​មិន​ត្រឹមតែ​ការ​ហូរ​ចូល​នៃ​គ្រឿង​ញៀ​.​ន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀ​.​ន ដោយ​អាជ្ញាធរ​បាន​ចាប់ខ្លួន​បុគ្គល​រហូត​ដល់​១៧ ប្រទេស​ផ្សេង​ៗ​គ្នា ។ វា​ពិតជា​មិនធម្មតា​មែន ដោយសារ​នៅ​ក្នុង​ចំណោម​ជនសង្ស័យ​២១.៦៥៩ នាក់ មាន​ជនសង្ស័យ​បរទេស​សរុប ៧៤២​នាក់​ឯណោះ ។

វិមាត្រ​អន្តរជាតិ​នៃ​វិបត្តិ​នេះ​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ដោយសារ​វា​ពាក់ព័ន្ធ​នឹង​វិធានការ​សម្របសម្រួល​ឆ្លងកាត់​ព្រំដែន ដើម្បី​តាមដាន​ចាប់ខ្លួន និង​កាត់ទោស​អ្នក​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឆ្លង​ដែន​ទាំងនេះ ។ ការ​រីកសាយ​ភាយ​នៃ​គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា​កំពុង​បង្កក្តី​បារម្ភ​យ៉ាងធ្ងន់ធ្ងរ​មួយទៀត គឺ​យុវវ័យ ។ យុវវ័យ​ដែល​រួមចំណែក​មួយ​ផ្នែក​ធំ​នៃ​ប្រជាសាស្ត្រ​របស់​ប្រទេស គឺ​កំពុង​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ល្បួង ។ ប្រសិនបើ​ការ​ប្រើប្រាស់​សារធាតុ​ញៀ​.​ន​កើនឡើង​ក្នុង​ចំណោម​យុវវ័យ វា​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​ធនធានមនុស្ស​សម្រាប់​ជាតិ​ជំនាន់​ក្រោយ ។

ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ កម្មវិធី​អប់រំ និង​ផ្សព្វផ្សាយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​នៃ​គ្រឿង​ញៀ​.​ន និង​បណ្តុះ​ស្មារតី​ទទួលខុសត្រូវ និង​ភាព​ធន់​ចំពោះ​យុវវ័យ ។ សាលារៀន​សហគមន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​តែ​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​អប់រំ​យុវវ័យ​អំពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ។

ការ​បង្ក្រាប​គ្រឿង​ញៀ​.​ន​ជា​បន្ត​របស់​រដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​ជា​កត្តា​សំខាន់​ត្រូវ​តែ​អម​ដោយ​ការ​ផ្តោត​លើ​ការ​បង្ការ ការ​ស្តារ​នីតិសម្បទា និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។ ការ​ពង្រឹង​ការ​គ្រប់គ្រង​ព្រំដែន និង​ការ​ពង្រឹងសមត្ថភាព​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់ ក៏​ជា​ជំហាន​ដ៏​សំខាន់​ផង​ដែរ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ដោះស្រាយ​មូលហេតុ​ដើម​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ដូច​ជា ភាព​ក្រីក្រ កង្វះ​ការ​អប់រំ និង​ឱកាស​ការងារ​មាន​កម្រិត ក៏​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​វិបត្តិ​ផង​ដែរ ។ កម្មវិធី​ស្តារ​នីតិសម្បទា និង​ការ​ធ្វើ​សមាហរណកម្ម​ឡើង​វិញ គឺ​ចាំបាច់​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ដែល​បាន​ធ្លាក់ខ្លួន​ចូល​ទៅ​ក្នុង​ការ​ញៀ​.​ន និង​កាត់​បន្ថយ​ការ​រើសអើង​ឡើង​វិញ​ក្នុង​ចំណោម​ជនល្មើស​គ្រឿង​ញៀ​.​ន ។

សរុប​មក​វិញ ការ​ឆ្លើយ​តប​របស់​ប្រទេស​ចំពោះ​បញ្ហា​ប្រឈម​នេះ​នឹង​កំណត់​ពី​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ​នា​ពេល​អនាគត​របស់​ប្រទេស ។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំ​រា​.​ម​កំ​ហែ​.​ង​នៃ​គ្រឿង​ញៀ​.​ន មិនមែន​ជា​ការ​ទទួលខុសត្រូវ​តែ​មួយ​គត់​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​នោះ​ទេ ។ វា​ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ពី​គ្រប់​វិស័យ​នៃ​សង្គម រួម​ទាំង​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន អ្នក​អប់រំ និង​ស្ថាប័ន អន្តរជាតិ ។ មាន​តែ​សកម្មភាព​ដ៏​ទូលំទូលាយ និង​ប្រកបដោយ​និរន្តរភាព​ប៉ុណ្ណោះ​ទើប​កម្ពុជា​មាន​សង្ឃឹម​ក្នុង​ការ​ការពារ​សង្គម​របស់​ខ្លួន​ពី​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ដ៏​អាក្រក់​នៃ​គ្រឿង​ញៀ​.​ន និង​ធានា​បាន​នូវ​អនាគត​ដ៏​ល្អ​ប្រសើរ និង​វិបុលភាព​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ