ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​ដ៏​ថ្លៃថ្លា​​មួយ​ឈុត​​ទៀត​​​ជួយ​ដល់​​បុរស​​កើត​​ទាច​ទឹក​ក្រីក្រ

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​តាម​រយៈ​​​កោះ​សន្តិភាព​​ទឹកប្រាក់​​អំណោយ​​សប្បុរសធម៌​ត្រូវ​បាននាំ​ទៅ​ប្រគល់​ដល់​ដៃ​បុរស​អភ័ព្វ​​កើត​ជំងឺ​​ទាច​ទឹក ​ធ្ងន់​ធ្ងរ​​​ ព្រម​ទាំង​ក្រុមគ្រួសារ​​កាល​ពី​ព្រឹកថ្ងៃ​ទី២១ ​មិថុនា ។ ​​ថវិកា​ដែល​​បាន​នាំ​ទៅ​​ប្រគល់​ឱ្យ​​​​ដោយ​ភ្នាក់​ងារកោះសន្តិភាព​​​នេះ ១-លោក​ជំទាវ​ហ៊្វូ ​ឆេងសៀង ឧបត្ថម្ភ​​១០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក

ខេត្តព្រះសីហនុ ៖ ​តាម​រយៈ​​​កោះ​សន្តិភាព​​ទឹកប្រាក់​​អំណោយ​​សប្បុរសធម៌​ត្រូវ​បាននាំ​ទៅ​ប្រគល់​ដល់​ដៃ​បុរស​អភ័ព្វ​​កើត​ជំងឺ​​ទាច​ទឹក ​ធ្ងន់​ធ្ងរ​​​ ព្រម​ទាំង​ក្រុមគ្រួសារ​​កាល​ពី​ព្រឹកថ្ងៃ​ទី២១ ​មិថុនា ។ ​​ថវិកា​ដែល​​បាន​នាំ​ទៅ​​ប្រគល់​ឱ្យ​​​​ដោយ​ភ្នាក់​ងារកោះសន្តិភាព​​​នេះ ១-លោក​ជំទាវ​ហ៊្វូ ​ឆេងសៀង ឧបត្ថម្ភ​​១០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​​២-​លោក​ប៊ូ រ៉ា ​និងអ្នកស្រី​អ៊ូ ចាន់ថន ​ឧបត្ថម្ភ​​២០​ម៉ឺន​រៀល ។

​អ្នកស្រី​​ភូ មុំ ​អាយុ​៥២​ឆ្នាំ​​ ​មាន​ទី​លំនៅ​ក្នុង​ក្រុម​ទី​៤៨​​ (ខាង​កើត​ស្ពាន​ទឹកសាប) ​​ភូមិស្មាច់​​​ដែង ឃុំ​រាម ​​ស្រុកព្រៃនប់ ​ប្តីឈ្មោះ​ឃី ឈុច ​​អាយុ​​៥៥ឆ្នាំ មុខរបរ​​ដើរ​កាប់អុស​លក់​ដែល​​ត្រូវ​ជា​​ឪពុក​ម្តាយ​​​បុរស​កើត​ទាច​ទឹកនេះ ​បាន​និយាយ​​រៀបរាប់​​ទាំង​ទឹក​មុខ​​ក្រៀម​ក្រំ​ថា ​គាត់​មាន​កូន​ចំនួន១០​នាក់ (ស្រី​៥​នាក់ ​ប្រុស​​៥​នាក់) ​ហើយ​​កូន​ប្រុស​​​ដែលកើតជំងឺ​​ទាច​ទឹកនេះ ឈ្មោះ​ឃី ​​ណែត ​អាយុ​៣៤​ឆ្នាំ ជាកូនទី២ ។ កូន​ប្រុស​នេះ​មានប្រពន្ធឈ្មោះ​​ដាំ យ៉េន ​អាយុ​២៦​ឆ្នាំ ​មានកូនស្រី​​ម្នាក់​ឈ្មោះឃី ​​ស្រីលីម អាយុ​២ឆ្នាំ ​​តែ​បច្ចុប្បន្ន​​​បែកបាក់គ្នា​ហើយ ព្រោះ​តែកូន​ប្រុស​គាត់​មានជំងឺ​​​មិន​អាច​ព្យា​បាលបាន ។

អ្នកស្រី​​មុំ​បានបន្ត​​​​ថា មួយជីវិត​​​របស់គាត់​នេះ​ពុំ​ដែល​បានស្គាល់ពាក្យ​ថា មានទេ​​គឺស្គាល់​តែ​ពាក្យ​ថា​ក្រ ​និង​លំបាក​ ហើយ​ឥឡូវនេះ​​មិនត្រឹម​តែ​​ក្រទេ ​​វា​ថែមទាំង​​ទាល់ច្រក​ទៀត​​ផង ​ព្រោះ​តែ​កូន​ប្រុស​ទី២ ​កើត​ជំងឺ​​​ទាច​ទឹក​​អស់រយៈ​​ពេល​៨​ខែ​មកហើយ ​​ដោយ​មាន​អាការពោះ​ឡើង​ធំ ជើង​ហើម​​​ដើរលែង​រួច ​រហូត​ឥឡូវនេះ​ហើម​ឡើង​ចេញ​ទឹកទៀត​ផង ។ ​​អ្នកស្រី​​​ចង់ព្យា​បាល​​កូនប្រុស​ណាស់ ​​តែគ្មានលទ្ធភាព​​ ព្រោះ​​សព្វ​ថ្ងៃ នេះ​​​​សង្ឃឹម​​​តែ​លើ​ប្តី​រកស៊ី​កាប់អុស​​បន្តិចបន្តួច​លក់យកប្រាក់មកចិញ្ចឹម​​​គ្រួសារ​ដែល​មានសមា​ជិក​រហូតដល់​១៣​នាក់ ។

​ទោះបី​ជា​​បែបណាក្តី អ្នកស្រី​​​មានក្តី​រំភើប​​​ពន់​ពេក​​ណាស់ ​បន្ទាប់ពីបានទទួល​ថវិកា​អំណោយ​​​​សប្បុរស​ធម៌​ពីម្ចាស់ទាន ។ ​​ទឹកប្រាក់នេះ ​ច្រើន​ណាស់​សម្រាប់​​ក្រុមគ្រួសារ​​គាត់​ដែល​​​សូម្បី​​តែ​យល់​សប្តិ​​ ក៏​មិន​ហ៊ាន​ដែរ ​និង​សូមបួង​សួង​​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​​ទាំង​អស់​​ប្រទានពរ​ជ័យ​ដល់​សប្បុ​​រស​ជន​ទាំង​​អស់​​ឱ្យ​ជួប​តែ​​សេចក្តី​​ចំរុង​ចំរើន​​​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ៕