ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែរ​សឺ​ដេស​​លោក​​ស្នង​ការ​រង​​ប៉ូលិស​​​ឡិច​ស៊ីស​​មេ​ព្រៃ​​​ថើប​​​ថ្ពាល់​គ្នា​

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​កាល​ពីវេលា​ម៉ោង​៧និង​២០​​នាទី​​យប់ ថ្ងៃទី​២០ មិថុនា មាន​​ហេតុការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​មួយ​បាន​កើតឡើង​​​ខណៈ​ដែល​​រថយន្ត​​​មែរ​សឺដេស​របស់​​លោក​ស្នង​ការ​រង​ទទួល​បន្ទុក​ផែន​កណ្តាល​​​នគរបាល​​យុត្តិ​ធម៌​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​​​ បុក​ជា​មួយ​រថយន្ត​ឡិច​ស៊ីស​​កូន​​កាត់ RX300 របស់​នាយរង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​​សង្កាត់​

ខេត្តស្ទឹងត្រែង ៖ ​កាល​ពីវេលា​ម៉ោង​៧និង​២០​​នាទី​​យប់ ថ្ងៃទី​២០ មិថុនា មាន​​ហេតុការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​មួយ​បាន​កើតឡើង​​​ខណៈ​ដែល​​រថយន្ត​​​មែរ​សឺដេស​របស់​​លោក​ស្នង​ការ​រង​ទទួល​បន្ទុក​ផែន​កណ្តាល​​​នគរបាល​​យុត្តិ​ធម៌​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​​​ បុក​ជា​មួយ​រថយន្ត​ឡិច​ស៊ីស​​កូន​​កាត់ RX300 របស់​នាយរង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​​សង្កាត់​ព្រះរំកិល​ ស្រុក​ថាឡា​ប​រិវ៉ាត់ ខេត្ត​​ស្ទឹង​​ត្រែង បណ្តាល​​ឱ្យ​ថ្ពាល់​​ផត​ទាំង​សង​ខាង ។

​សាក្សី​​ក្នុង​ហេតុ​ការណ៍​នេះ​បាន​បញ្ជាក់ថា ​​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​​នៅ​ចំណុច​ផ្លូ​វ​បំបែក​ជា​​បួន​កែង​សាលា​ប​ឋម​​សិក្សា​ស្ទឹង​ត្រែង​ក្រុង​។​ មុន​ពេល​កើត​ហេតុ​​រថយន្ត​​មែរ​សឺ​ដេស​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​​ភ្នំពេញ 2M-7792 បើក​បរ​ដោយ​លោក​យ៉ន ​ឌីន ស្នង​ការ​​​រង​ប៉ូលិស​ខេត្ត​​​ធ្វើដំណើរ​​ពីលិច​​ទៅ​កើត។​ ចំណែ​ក​រថយន្ត​ឡិច​សីុស​​កូនកាត់​ RX300 ​ពណ៌​ពង​មាន់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-0379 ជា​របស់​លោក​អ៊ូ ​សុខុន ​នាយរង​សង្កាត់​​រដ្ឋបាល​ព្រៃ​ឈើ​​សង្កាត់​ព្រះរំកិល ​បើក​​បរ​ពី​ត្បូង​ទៅ​ជើង។ ​តាម​ប្រភព​ថា លុះ​មក​ដល់​ចំណុច​ផ្លូវ​​បំបែក​ជា​បួន​​នោះ​រថយន្ត​ទាំង​២​​ក៏​បាន​ប៉ះ​គ្នា​​បណ្តាល​ឱ្យ​​ក្រពឹត​ថ្ពាល់​ម្ខាង​ ​ម្នាក់​ តែ​​មិន​ប​ណ្តាល​​ឱ្យ​អ្នក​​ធ្វើ​ដំណើរ​​ក្នុង​​រថយន្ត​​ទាំង​សង​ខាង​រង​របួស​ឡើយ ។

មន្ត្រី​នគរបាល​នៃ​ស្នង​ការ​​ដ្ឋាន​ម្នាក់​​បាន​និយាយថា ​ផ្លូវ​ធំដែល​លោ​កស្នង​ការ​​រង​បើក​បរ​​ជា​ផ្លូវ​អាទិ​ភាព​ ចំណែក​​ផ្លូវ​ខ្វែង​​ដែល​រថយន្ត​​ឡិច​ស៊ីស​​បើក​បរ​​គ្រាន់តែ​​ជា​ផ្លូវ​ឆ្លង​​កាត់​ក្នុង​ខេត្ត​ប៉ុណ្ណោះ ​ហើយ​​បើក​បរ​​ក្នុង​ល្បឿន​លឿន​ទៀត ទើប​​បណ្តាល​ឱ្យ​ប៉ះ​គ្នា​​​បែប​នេះ ។ ​​បន្ទាប់​ពី​ហេតុ​ការណ៍​នេះ​​កើត​ឡើង លោកគង់​ រតនា ​ប្រធាន​ការិយា​​ល័យ​ចរាចរណ៍​ផ្លូវគោក​​​ខេត្ត​​បាន​បញ្ជា​​ឱ្យ​យក​រថយន្ត​ទាំង​២​គ្រឿង​ចូល​ស្នងការ​ដ្ឋាន​​​ដើម្បី​វែក​ញែក​រក​ខុស​​និង​ត្រូវ ។

ទាក់​ទិន​នឹង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ខាង​លើ​នេះ លោក​ណាវ វណ្ណី ​នាយ​រង​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​ខេត្ត​​ឱ្យ​ដឹង​ថា ការ​ប៉ះ​ទង្គិច​គ្នា​រវាង​រថយន្ត​​ទាំង​សង​ខាង​​ពុំ​ទាន់​ដឹងថា អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​ទេ ​ដូច្នេះ​ខាង​ណា​សងខាង​ណា​​ក៏​មិន​ទាន់​ដឹង​ដែរ ព្រោះស្ថិត​នៅ​ក្នុង​ការ​វែក​ញែក​​​រក​ខុស​​ត្រូវ​នៅឡើយ៕