ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ទះឃើញ​សា.ក.ស.ព.​ជនជាតិចិន​អណ្តែត​នៅ​​អាង​ស្តុប​ទឹកអូរ​ខៃ​ដ​ន​​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ មានការភ្ញាក់ផ្អើលក្រោយពីប្រ​ទះ​ឃើញ​សាកសព​ជនជាតិ​ចិន​​អណ្តែត​ទឹក​នៅ​អាង​ស្តុបទឹកអូរ​ខៃ​ដ​ន ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ អាចករណី​ឃាតកម្ម​ចងដៃ​ចងជើង​ទំលាក់​ទឹក​ ។ ​ហេតុការណ៍ប្រ​ទះ​ឃើញ​ កាលពីនៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ មានការភ្ញាក់ផ្អើលក្រោយពីប្រ​ទះ​ឃើញ​សាកសព​ជនជាតិ​ចិន​​អណ្តែត​ទឹក​នៅ​អាង​ស្តុបទឹកអូរ​ខៃ​ដ​ន ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ អាចករណី​ឃាតកម្ម​ចងដៃ​ចងជើង​ទំលាក់​
ទឹក​ ។ ​ហេតុការណ៍ប្រ​ទះ​ឃើញ​ កាលពីនៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ​ស្ថិត​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

បើតាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ​ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ជឹ​ង ហ័​រកា​ង ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ មាន​ប្រពន្ធ​ជនជាតិ​ខ្មែរ​ឈ្មោះ ទូច កញ្ញា ភេទ​ស្រី អាយុ​៣១​ឆ្នាំ​ ​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

ស្ត្រី​ឈ្មោះ ទូច កញ្ញា បាន​ប្រាប់ឱ្យដឹង​ថា​ ​ខ្លួន​ពិតជា​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ជឹ​ង ហ័​រកា​ង (​ជន​ជាតិ​ចិន​)​ដែល​ត្រូវ​បាន​គេ​ប្រ​ទះ​ឃើញ​សាកសព​អណ្តែត​ទឹក​នៅ​អាង​ស្ត​ប់​ទឹកអូរ​ខៃ​ដ​ន ក្រោយ​ទទួល​ព័ត៌មាន​ដឹង​ហើយ​ មក​មើលឃើញគឺពិតជា​ប្តីរ​បស់​ខ្លួន​ ត្រូវ​បាន​ឃាតករ​ចងដៃ​ចងជើង​
បន្តោង​ដែក​ទំលាក់​ចូល​ទឹក​​ ​។

​យោងតាម​ការ​រៀបរាប់​ថា​ ​​ប្តី​របស់​ខ្លួន​បាន​បាត់​រយៈពេល​២​ថ្ងៃ​មក​ហើយ​ ​​​ឃើញ​តែ​រថយន្ត​មិន​ឃើញ​មនុស្ស​ ទើប​ទៅ​ប្តឹង​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវផងដែរ ។ ​​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤​នៅ​ពេល​ដែលជិះ​​រថយន្ត​ម៉ាក់​RANG ROVER ​ពណ៌​.ស​ ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ​2AA-8553​ ដែល​ចេញពី​ផ្ទះ​បងប្អូន​ជីដូនមួយ​នៅ​បូ​រី​ឌឺ​ផាក​ស៊ី​ធី ​នៅ​ចន្លោះ​ម៉ោង​១​រសៀល​។

ស្ត្រី​ជា​ប្រពន្ធ​បាន​បញ្ជាក់ទៀត​ថា​ ​ក្រោយ​បាត់​ប្តី​ រហូត​ដល់​ល្ងាច​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រ​ទះ​ឃើញ​រថយន្ត​ជន​រង​គ្រោះ​ប្លុង​ចោល​នៅ​ចំណុច​បូ​រី​ខេ​អិ​ល​ស្ថិត​ភូមិ​គី​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​០១ ​វិច្ឆិកា ឆ្នាំ​២០២៤ ​ទើប​ទទួល​ដំណឹង​ប្រជាពលរដ្ឋ​ប្រ​ទៈ​ឃើញ​សាកស​ព​អណ្តែត​ទឹក​នៅ​អាង​ស្តុប​ទឹកអូរ​ខៃ​ដ​ន ​ហើយ​កម្លាំង​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ស្រង់​ឡើងគោក​ធ្វើ​កោសល​វិ​ច្ឆ័​យ​ពិតជា​ប្តី​របស់​ខ្លួន ​ត្រូវ​បាន​ចងដៃ​ចងជើង​ជាប់​ដែក​២​ដុំ​ទម្លាក់​ចូ​ក្នុង​ទឹក​ ។

ការ​សន្និដ្ឋាន​របស់​សមត្ថ​កិច្ច​ថា ជា​ករណី​ឃាតកម្ម​ចងដៃ​ចងជើង​ទំលាក់​ចូល​ទឹក​ស្លាប់​ ។ ករណី​ឃាតកម្ម​​​នេះ​ សមត្ថ​កិច្ច​​ជំនាញនៅ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ ​ខណៈកំពុង​ស្រាវ​ជ្រាវ បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ