ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ៖ ឆ្នាំ​សិក្សា​ថ្មី​២០២៤-២០២៥​នេះ ជា​ឆ្នាំ​ប្រលងប្រណាំង​គ្នា ដើម្បី​សម្រេច​ស្តង់ដា​សាលា​គំរូ បឋម​សិក្សា១០០ ទូ​ទាំង​ប្រទេស

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នៅ​អនុ​វិទ្យាល័យ​ចតុមុខ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់ ជូន​ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោ​គ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើន​កុះករ ។

ក្នុង​ឱកាស​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អាន​សារលិខិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២៤-២០២៥ ថ្ងៃ​សុក្រ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​មាន​ខ្លឹមសារ​ថា ៖ ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី នៃ​ការ​ចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយ​ៗ ដែល​ទើបនឹង​ដល់​អាយុ ត្រូវ​ចូល​សាលារៀន ជា​ពិសេស​កុមារ​តូច នៅ​តាម​សា​លាម​ត្តេ​យ្យ​សិក្សា និង​កុមារ​អាយុ​៦​ឆ្នាំ នៅ​តាម​សាលា​បឋម​សិក្សា ព្រមទាំង​ជា​ថ្ងៃ​ថ្មី​របស់​ក្មួយ​ៗ ដែល​បាន​ឡើង​ពី​កម្រិត​ថ្នាក់​មួយ ទៅ​កម្រិត​ថ្នាក់​មួយទៀត នៅ​ក្នុង​ឆ្នាំ​សិក្សា ២០២៤-២០២៥ ។

ក្នុង​ពិធី​នោះ ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់ ជូន​ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ៖ ប្រទេស​កម្ពុជា បាន​និង​កំពុង​រស់នៅ​ក្នុង​ម្លប់​សន្តិភាព ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី នេះ​ជា​ឆ្នាំ​ទី​២ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែល​មាន​បំណង​ដើរ​ឆ្ពោះទៅ​បង្កើត​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍន៍​សង្គម និង​កំណើនសេដ្ឋកិច្ច​។ មួយ​ឆ្នាំ​កន្លង​មកនេះ រាជរដ្ឋាភិបាល បាន​អភិវឌ្ឍន៍ និង​កែទម្រង់​វិស័យ​អប់រំ ចំនួន​៤​ចំណុច កាលពី​ថ្ងៃ​ទី​២៤ សីហា ២០២៣ ក្នុង​គោលដៅ​ពង្រឹង​វិស័យ​អប់រំ អោយ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់ ជូន​ណា​រ៉ុ​ន បាន​បន្ត​ទៀត​ថា បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥​នេះ ជា​ឆ្នាំ​ប្រលងប្រណាំង​គ្នា ដើម្បី​សម្រេច​ស្តង់ដា​សាលា​គំរូ បឋម​សិក្សា ១០០​ទូ​ទាំង​ប្រទេស ដែល​ប្តេជ្ញា​ចិត្ត​កែទម្រង់ ជា​សាលា​គំរូ ។

សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ នេះ​ត្រូវ​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ និង​បញ្ចប់ ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥ តាម​កាលបរិច្ឆេទ​ដូច​ជា​ប្រារ​ព្វ​ថ្ងៃ​បើក​បវេសនកាល ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ វិស្សមកាល​តូច ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៥ និង​មហា​វិស្សមកាល ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ