ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ទោះបីជា​គុណភាព​ខ្យល់​នៅ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ​ក៏​ដោយ​ក៏​ប្រទេស​ជិតខាង​ដូច​ជា ថៃ​និង​វៀតណាម កំពុង​ជួប​ប្រទះ​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​រួច​ទៅ​ហើយ ដោយសារ​តែ​ការ​បំពុល​ខ្យល់​ដ៏​ខ្លាំង ។ ដូច្នេះ វា គឺជា​មេរៀន​មួយ​ដែល​កម្ពុជា​គួរតែ​សិក្សា ហើយ​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​បញ្ហា​នានា​ដែល​នឹង​អាច​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​គុណភាព​ខ្យល់​នេះ នៅ​ក្នុង​ប្រទេស​នៅ​ពេល​អនាគត…

ទោះបីជា​គុណភាព​ខ្យល់​នៅ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ​ក៏​ដោយ​ក៏​ប្រទេស​ជិតខាង​ដូច​ជា ថៃ​និង​វៀតណាម កំពុង​ជួប​ប្រទះ​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​រួច​ទៅ​ហើយ ដោយសារ​តែ​ការ​បំពុល​ខ្យល់​ដ៏​ខ្លាំង ។ ដូច្នេះ វា គឺជា​មេរៀន​មួយ​ដែល​កម្ពុជា​គួរតែ​សិក្សា ហើយ​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​បញ្ហា​នានា​ដែល​នឹង​អាច​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​គុណភាព​ខ្យល់​នេះ នៅ​ក្នុង​ប្រទេស​នៅ​ពេល​អនាគត ។

មក​ដល់​ពេល​នេះ​កំណើន​នៃ​នគរូបនីយកម្ម​ឆាប់រហ័ស ឧស្សាហូបនីយកម្ម និង​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​យានជំនិះ សុទ្ធតែ​ជា​មូលហេតុ​ដែល​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​ចូលរួម​ជាមួយ​ប្រទេស​ទាំងនេះ ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​បំពុលបរិយាកាស​ធ្ងន់ធ្ងរ ប្រសិនបើ​វិធានការ​បង្ការ​មិន​ត្រូវ​បាន​ចាត់វិធានការ​នៅ​ពេល​នេះ​ឲ្យ​រួចរាល់​នោះ​ទេ ។ ដើម្បី​គេច​ចេញពី​បញ្ហា​បំពុល​ជា​ថ្មី​នៅ​ទីក្រុង​បាងកក និង​ឈៀង​ម៉ៃ ដូច​កាលពី​ឆ្នាំទៅ​អ្នក​ជំនាញការ​ថៃ​នៅ​ពេល​នេះ​បាន​ចេញ​ការ​ព្រមាន​ទុកជា​មុន​រួច​ហើយ​ពាក់ព័ន្ធ​នឹង​ការ​រួមចំណែក ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ជា​ពិសេស​នៅ​ក្នុងអំឡុងពេល​ធ្លាក់​ខ្យល់​ក្រោយ​អស់​ទឹកភ្លៀង ។

កុំ​មើល​ស្រាល​ពី​គ្រោះថ្នាក់​នៃ​ការ​បំពុល​ខ្យល់ ហើយ​សង្ឃឹមថា អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គម​យើង​នឹង​យកចិត្តទុកដាក់​កុំអោយ​ស្ថានភាព​នៃ​ការ​បំពុល​ខ្យល់​វា​ធ្លាក់​ដល់​កម្រិត​គ្រោះថ្នាក់ ។ ការ​បំពុល​ខ្យល់​ត្រូវ​បាន​គេ​ដឹង​ថា បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន ដូច​ជា ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម និង​សរសៃឈាម​បេះដូង ហើយ​វា​មាន​គ្រោះថ្នាក់​ជា​ពិសេស​សម្រាប់​ក្រុម​ដែល​ងាយ​រង​គ្រោះ​ដូច​ជា​កុមារ មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​ផ្លូវដង្ហើម​ពី​មុន ។ ជា​ឧទាហរណ៍ នៅ​ក្នុង​ប្រទេស​ថៃ​ការ​ប្រឈម​មុខ​នឹង​កំណើន​សមាសភាព​ភាគល្អិត​(PM2.5)​នៅ​ក្នុង​ខ្យល់​ចំនួន​១៥​ខេត្ត​ក្រុង​កាលពី​ពី​ឆ្នាំទៅ​បាន​នាំ​ឱ្យ​ពលរដ្ឋ​ថៃ​ជាង​១,៣​លាន​នាក់​ចូល​មន្ទីរពេទ្យ ហើយ​ក៏​មាន​សេចក្តីរាយការណ៍​ពី​ករណី​ស្លា​.​ប់​ជា​ច្រើន​ករណី​ផង​ដែរ ។ សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​ធនធាន​ថែទាំ​សុខភាព​មាន​កម្រិត​អាច​ប្រឈម​នឹង​សម្ពាធ​ដ៏​លើសលប់​លើ​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន ប្រសិនបើ​គុណភាព​ខ្យល់​ធ្លាក់​ចុះ​ដល់​កម្រិត​ដែល​ព្រួយបារម្ភ ។

ក្រៅពី​សុខភាព​ការ​បំពុល​ខ្យល់​ក៏​បំផ្លាញ​ជីវចម្រុះ និង​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា ។ សារធាតុពុល​អាច​បំផ្លាញ​ព្រៃឈើ បំពុល​ទន្លេ និង​ប៉ះពាល់​ដល់​សត្វព្រៃ​ដែល​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង​របស់​កម្ពុជា ។ ប្រទេស​ថៃ និង​វៀតណាម​កំពុង​ទទួល​ការ​បាត់បង់​ដំណាំ និង​ការ​ខូចគុណភាព​ដី​រួច​ហើយដោយ​សារ​ការ​បំពុល ។ នេះ ជា​សញ្ញា​ព្រមាន​សម្រាប់​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​របស់​កម្ពុជា ។ លើស​ពី​នេះ ការ​បំពុលបរិយាកាស​អាច​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ដែល​ជា​ការ​រួមចំណែក​សេដ្ឋកិច្ច​ដ៏​សំខាន់ ។ គោលដៅ​ដែល​ធ្លាប់​អួត​ពី​សម្រស់​ធម្មជាតិ​អាច​នឹង​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​អ្នកទេសចរ ប្រសិនបើ​គុណភាព​ខ្យល់​កាន់តែ​អាក្រក់ ។

នៅ​ពេល​នេះ​កម្ពុជា​មានឱកាស​រៀនសូត្រ​ពី​ការ​តស៊ូ​របស់​ប្រទេស​ជិតខាង ។ វៀតណាម និង​ថៃ​កំពុង​វិនិយោគ​យ៉ាង​ខ្លាំង​នៅ​ក្នុង​វិធានការ​ត្រួតពិនិត្យ​ការ​បំពុល រួម​ទាំង​ស្តង់ដារ​ការ​បំ​ភាយ​ឧស្ម័ន​ដ៏​តឹងរ៉ឹង គម្រោង​ថាមពល​កកើត​ឡើង​វិញ និង​ការ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ។ កម្ពុជា​គួរតែ​ចាត់វិធានការ​យ៉ាង​សកម្ម​នៅ​ពេល​នេះ រួម​ទាំង​ការ​ទទួលយក​ថាមពល​ស្អាត ការ​គ្រប់គ្រង​ការ​បំ​ភាយ​ឧស្ម័ន​ឧស្សាហកម្ម និង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​លើ​ការ​កាត់​បន្ថយ​ការ​បំពុលបរិយាកាស ។ ស្តង់ដា​នៃ​នគរូបនីយកម្ម​ក៏​គួរតែ​យកចិត្តទុកដាក់​ផង​ដែរ ពីព្រោះ​នៅ​ពេល​នេះ គុណភាព និង​របៀប​នៃ​ការ​ធ្វើ​សំណង់​នៅ​កម្ពុជា​ហាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​ការ​បំពុល​ខ្យល់ ។

នៅ​ការដ្ឋាន​នីមួយ​ៗ​មក​ដល់​ពេល​នេះ អ្នក​សាងសង់​ហាក់​មិនសូវ​រវល់​នឹង​ការ​ហុយធូលី ឬ​កម្ទេចកម្ទី​ពី​ការដ្ឋាន​ទៅ​ក្នុង​ស្រទាប​បរិយាកាស​បាន​ល្អ​នៅឡើយ ។ ក្រៅពី​នោះ​ការ​គ្រប់គ្រង​កម្រិត​បំ​ភាយ​នៃ​ឧស្ម័ន​ចេញពី​យានយន្ត​ចាស់​ៗ​ក៏​នៅ​មិន​ទាន់​មាន​ដែរ ហើយ​នៅ​រាជធានី​គេ​នៅ​ឃើញ​មាន​យានយន្ត​ដឹក​ជញ្ជូន​ជា​ច្រើន​ដែល​កម្រិត​នៃ​ការ​បំ​ភាយ​ឧស្ម័ន គឺ​មាន​ស្ថានភាព​គួរ​ឲ្យ​បារម្ភ ហើយ​ស្តង់ដា​ដឹក​ជញ្ជូន​ក៏​នៅ​មាន​កម្រិត ។ យានយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​បម្រើ​ការដ្ឋាន គឺ​ពេល​ខ្លះ​គ្រប ពេល​ខ្លះ​អត់​ហើយ​ការ​គ្រប​នោះ​ទៀត​សោត គឺ​ឲ្យ​ឃើញ តែ​គ្រប​ប៉ុណ្ណោះ ។

ដើម្បី​កែខៃ​ស្ថានការណ៍​អាក្រក់​នៅ​ពេល​ខាង​មុខ ជំហាន​សាមញ្ញ​ដែល​យើង​គួរ​ធ្វើ​ហើយ​អាច​ធ្វើ​បាន គួរតែ​យកចិត្តទុកដាក់​ដូច​ជា ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល និង​ការ​ដាំ​ដើមឈើ និង​ឥរិយា​បទ​នានា​ដែល​រួមចំណែក​ធ្វើ​ឱ្យ​ខ្យល់អាកាស​កាន់តែ​ស្អាត ។ យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​ពី​សហគមន៍ និង​ការ​អប់រំ​ស្តី​ពី​ការ​បង្ការ​ការ​បំពុល​អាច​ជួយ​ប្រជាជន​កម្ពុជា​ការពារ​ខ្យល់​ដែល​យើង​ទាំងអស់​គ្នា​ចែករំលែក​។ លើស​ពី​នេះ អ្នក​បង្កើត​គោលនយោបាយ​ត្រូវ​ផ្តល់​អាទិភាព​ដល់​ការ​អនុវត្ត​ច្បាប់បរិស្ថាន និង​ស្វែង​យល់​ពី​ការ​អនុវត្ត​ផែនការ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​។

កម្ពុជា​នៅ​មាន​ពេលវេលា​ដើម្បី​ធ្វើ​សកម្មភាព មុន​ពេល​វិបត្តិ​បំពុលបរិយាកាស​ក្លាយជា​ការ​គំរាមកំហែង ។ ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​សកម្មភាព​ជា​បន្ទាន់ ។ តាម​រយៈ​ការ​រៀនសូត្រ​ពី​អ្នក​ដទៃ និង​ចាត់វិធានការ​បង្ការ​នៅ​ថ្ងៃនេះ យើង​អាច​ការពារ​សុខភាព បរិស្ថាន និង​សេដ្ឋកិច្ច​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។ យើង​ទាំងអស់​គ្នា​អាច​ការពារ​ផ្ទៃមេឃ​របស់​ប្រទេស​កម្ពុជា និង​ធានា​បាន​នូវ​សុខភាព​ល្អ​នៅ​ថ្ងៃ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ