ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ត្រៀម​សង់​ព្រលាន​យន្ត​ហោះ​៦​ទៀត​ដើម្បី​បំពេ​ញ​តម្រូវ​ការ​របស់​ភ្ញៀវ

1 អាទិត្យ មុន

ទី​ក្រុង​បាង​កក​៖ ប្រទេស​ថៃ​កំពុង​ប្រញឹក​ដៃ​ក្នុង​​សិក្សា​គម្រោង​​សាង​សង់​អាកាស​យាន​ដ្ឋាន​​៦កន្លែង​ថ្មី​ទៀត​​ដើម្បី​​ក្រសោប​យក​តំណែង​​​ជា​មជ្ឈ​មណ្ឌល​ដឹក​ជញ្ជូន​ដ៏​ធំ​ប្រចាំ​តំបន់​។ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ថៃ​ លោក​ស្រី​​ម៉ាណា​ផន ចម្រើន​​​សិរី​​​ (Manaporn Charoensri) ​បង្ហើប​ឱ្យ​ដឹង​អំពី​ផែន​ការ​នេះ​នៅ​ពេល​លោក​​ស្រី​អញ្ជើញ​​​ចូល​រួម​កិច្ច​​ប្រជុំ​នៅ​ប្រទេស​ហ្វ៊ី​លីពីន​។ លោក​ស្រី​យល់​ថា​​អ្នក​ដំណើរ​​តាម​យន្ត​ហោះ​នឹង​កើន​ឡើង​ទ្វេ​១​ជា​២​នា​រយៈ​ពេល​២០​ឆ្នាំ​​ទៅ​មុខ​ទៀត​​​។​ កិច្ច​ប្រជុំ​នេះ​​ចូលរួម​ដោយ​​អ្នក​តំណាង​មក​ពី​ប្រទេស​…

ទី​ក្រុង​បាង​កក​៖ ប្រទេស​ថៃ​កំពុង​ប្រញឹក​ដៃ​ក្នុង​​សិក្សា​គម្រោង​​សាង​សង់​អាកាស​យាន​ដ្ឋាន​​៦កន្លែង​ថ្មី​ទៀត​​ដើម្បី​​ក្រសោប​យក​តំណែង​​​ជា​មជ្ឈ​មណ្ឌល​ដឹក​ជញ្ជូន​ដ៏​ធំ​ប្រចាំ​តំបន់​។ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ថៃ​ លោក​ស្រី​​ម៉ាណា​ផន ចម្រើន​​​សិរី​​​ (Manaporn Charoensri) ​បង្ហើប​ឱ្យ​ដឹង​អំពី​ផែន​ការ​នេះ​នៅ​ពេល​លោក​​ស្រី​អញ្ជើញ​​​ចូល​រួម​កិច្ច​​ប្រជុំ​នៅ​ប្រទេស​ហ្វ៊ី​លីពីន​។

លោក​ស្រី​យល់​ថា​​អ្នក​ដំណើរ​​តាម​យន្ត​ហោះ​នឹង​កើន​ឡើង​ទ្វេ​១​ជា​២​នា​រយៈ​ពេល​២០​ឆ្នាំ​​ទៅ​មុខ​ទៀត​​​។​ កិច្ច​ប្រជុំ​នេះ​​ចូលរួម​ដោយ​​អ្នក​តំណាង​មក​ពី​ប្រទេស​ និង​ស្ថាប័ន​ផ្នែក​វិស័យ​អាកាស​ចរណ៍​សរុប​៤៨​​ដែល​បាន​ពិភាក្សា​​អំពី​ប្រធាន​បទ​សំខាន់​ៗ​ផ្នែក​អាកាស​ចរណ៍​ស៊ីវិល​​ក្រោម​ពាក្យ​ស្លោក​​ «​​អនាគត​នៃ​ការ​ដឹក​ជញ្ជូន​តាម​​អាកាស៖ និរន្តរ​ភាព ភាព​ធន់ និង​បរិយាប័ណ្ណ​។

បញ្ហា​កំណើន​អ្នក​ដំណើរ​រហូត​ដល់​ពីរ​ដង​នា​រយៈ​ពេល​ម្ភៃ​​ឆ្នាំ​ខាង​មុខ​គឺ​ជា​ប្រធាន​បទ​សំខាន់​ដែល​យក​ទៅ​ជជែក​គ្នា​យ៉ាង​ផុល​ផុស​។ គេ​យល់​ថា​ចាំ​បាច់​ណាស់​ត្រូវ​តែ​វិនិយោគ​ទៅ​លើ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ ជា​ពិសេស នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិច​។​ ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​នោះ ក្រសួង​ដឹក​ជញ្ជូន​ថៃ​បាន​ដាក់​ចេញ​នូវ​ទស្សន​វិស័យ​ដឹក​ជញ្ជូន​នា​ពេល​អនា​គត​​អម​ដោយ​សារ​ដោយ​ការ​ព្យាករ​នូវ​កំណើន​អ្នក​ដំណើរ​ ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​។​

កិច្ច​ប្រជុំ​នេះ​​​ជំរុញ​ឱ្យ​ក្រសួង​ដឹក​ជញ្ជូន​ថៃ​ពិចារណា​ទៅ​លើ​ការ​វិនិយោគ​កម្រិត​ជាតិ​​នៅ​ក្នុង​ការ​​សាង​សង់​អាកាស​យាន​ដ្ឋាន​ដែល​មាន​និ​រន្ត​រភាព និង​បរិយា​ប័ណ្ណ​ ហើយ​និង​​សាង​សង់​អាកាស​យាន​ដ្ឋាន​៦​កន្លែង​ដ៏​ថ្មី​សន្លាង​​នៅ​មុក​ដាហាន​, បឹង​កាន, សាទុន, ផាយ៉ាវ, ខា​ឡាស៊ីន និង​ផាត់​ថា​ឡុង (Mukdahan, Bueng Kan, Satun, Phayao, Kalasin & Phatthalung)។​

​​អគ្គ​នាយក​ផ្នែកព្រលាន​យន្ត​ហោះ​​​ប្រាប់​ថា​លោក​នឹង​ចាប់​អនុវត្ត​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​នៅ​ទូទាំង​តំបន់​។ សព្វ​ថ្ងៃ​នេះ គេ​កំពុង​សិក្សា​អំពី​គម្រោង​សាង​សង់​នេះ​ហើយ​​។ ព្រលាន​យន្ត​ហោះ​នៅ​មុក​ដាហាន និង​បឹង​កាន​កំពុង​​សិក្សា​​ប្លង់​មេ​ និង​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​។ ព្រលាន​យន្ត​ហោះ​នៅ​សា​ទុន​កំពុង​រក​ក្រុម​ហ៊ុន​ម៉ៅ​ការ​​សាង​សង់​ដើម្បី​ចុះ​កុង​ត្រា​ជា​មួយ​​គ្នា​។

ព្រលាន​យន្ត​ហោះ​នៅ​ផា​យ៉ាវ​នឹង​ទទួល​បាន​ថវិកា​សាង​សង់​នៅ​ឆ្នាំ​២០២៥​។ ចំណែក​នៅ​ខាឡាស៊ីន​ និង​ផាត់​ថា​ឡុង​បាន​បិទ​បញ្ចប់​ការ​សិក្សា​គម្រោង​រួច​ហើយ​។ ក្រសួង​ដឹក​ជញ្ជូន​នឹង​សិក្សា​ទៅ​លើ​ស្មារតី​នៃ​កិច្ច​ប្រជុំ​នៅ​ហ្វ៊ីលីពីន​​ដើម្បី​រៀប​ចំ​ផែន​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​ និង​​បន្ត​ពង្រីក​វិសាល​ភាព​នៅតាម​ព្រលាន​យន្ត​ហោះ​​ដែល​មាន​ស្រាប់​ដែល​អាច​នឹង​ចង្អៀត​ដោយ​សារ​ភ្ញៀវ​ចេញ​ចូល​កាន់​តែ​ច្រើន​។ ដូច្នេះ ត្រូវបំពេញ​ទៅ​តាម​បទ​ដ្ឋាន​​អន្តរ​ជាតិ​ (ឬ​​ស្តង់​ដារ​អន្តរ​ជាតិ)​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ