ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីចំណាស់ម្នាក់ឈប់ក្រោយ​ឡានក្រឡុកស៊ីម៉ង់​ត៍ ជួបគ្រោះអកុសលយ៉ាងរន្ធ.ត់

5 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ម្នាក់ជិះម៉ូតូឈប់ក្រោយរថយន្ត​ក្រឡុកស៊ីម៉ង់ត៍ថយក្រោយកិន​បណ្តាល​ឱ្យ​ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់​ផ្អើលកើតឡើងនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត…

ខេត្ត​បន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ម្នាក់ជិះម៉ូតូឈប់ក្រោយរថយន្ត​ក្រឡុកស៊ីម៉ង់ត៍ថយក្រោយកិន​បណ្តាល​ឱ្យ​ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់​ផ្អើលកើតឡើងនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមអ្នកឃើញហេតុកាណ៍បានប្រាប់ថា នៅ​មុនពេលកើតហេតុ មានស្ត្រីចំណាស់ម្នាក់អាយុប្រមាណ​៦០ឆ្នាំបានជិះម៉ូតូមួយគ្រឿង​ម៉ាកវ៉េវ ស៊េរីចាស់ បានជិះតាមក្រោយរថយន្ត​ក្រឡុកស៊ីម៉ង់​ត៍ម៉ាក​ហ៊ីយិនដាយ ពាក់ផ្លាក់លេខក្បាលព្រះសីហនុ 3A-7209 និងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8064 បានថយក្រោយកិនពីលើស្ត្រីរងគ្រោះ និងបើកកិនពីលើ បណ្តាលស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង គេសង្កេត​ឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះមកពិនិត្យវាស់វែងបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺស្ត្រីរងគ្រោះដែលមានអាយុប្រមាណជាង៦០ឆ្នាំបានជិៈម៉ូតូទៅឈប់ក្រោយ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ធុនធំ ដោយផ្លូវលំបាក​ខ្លាច​ជាប់ផុងទើបថយក្រោយ បណ្តាលឱ្យ​កិនស្ត្រីរងគ្រោះដែលនៅពីក្រោយប្រមាណជាង៥ម៉ែត្របណ្តាលឱ្យ​ស្លាប់ ។ តាមមើលសកម្មភាពក្នុង​កាមេរ៉ាសុវត្ថិភាពនៅក្បែកន្លែងកើតហេតុ ក្រោយថយនិងកិនស្ត្រីរងគ្រោះស្លាប់ហើយ អ្នកបើកបរបានចុះពីលើរថយន្តគេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា ក្រោយមន្ត្រីជំនាញធ្វើការពិនិត្យវាស់វែងហើយបានប្រគល់សាកសពស្ត្រីរងគ្រោះជូនសាច់ញាតិអោយក្រុមសង្គ្រោះបឋមរៀបចំដាក់ក្តាមឈូសដឹកសាកសពទៅស្រុកកមណើតនៅស្រុកមង្គលបូរីដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ