ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋភៀសសឹក ៥,៧៨៧នាក់ទៀតបានវិល ត្រឡប់ទៅផ្ទះសម្បែងវិញ

18 ម៉ោង មុន

ក្រសួងមហាផ្ទៃ បាន​ចេញ​របាយការណ៍​បច្ចុប្បន្នភាព​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ (​គិត​ពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៨ ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៩ មក​រា​) មាន​ពលរដ្ឋ​ភៀស​សឹក​ចំនួន…

ក្រសួងមហាផ្ទៃ បាន​ចេញ​របាយការណ៍​បច្ចុប្បន្នភាព​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ (​គិត​ពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៨ ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៩ មក​រា​) មាន​ពលរដ្ឋ​ភៀស​សឹក​ចំនួន ៥,៧៨៧​នាក់​បន្ថែម​ទៀត បាន​បន្ត​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ ។

ជាក់ស្តែង ក្រសួងមហាផ្ទៃ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ គិត​ពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៨ ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦​នេះ មាន​ពលរដ្ឋ​ភៀស​សឹក​៥.៧៨៧​នាក់​បន្ថែម​ទៀត បាន​បន្ត​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។

ក្រសួងមហាផ្ទៃ​បាន​បន្ថែម​ថា ដូច្នេះ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប ជាង​៦​សែន​៤​ម៉ឺន​នាក់ មាន​ប្រមាណ​៤​សែន ៧​ម៉ឺន​នាក់ បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ ចំណែក​ពលរដ្ឋ​ភៀស​សឹក​បន្ត​ស្នាក់​នៅ​ជំរំ មាន​ចំនួន​១៧៣.១០៧​នាក់ ក្នុង​នោះ​ស្រី្ត​មាន ៩០.៧៩៥​នាក់ និង​កុមារ​៥៦.៧៥៧​នាក់ ៕