ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ និង៣៥លានរៀល ព្រមទាំងបង្កើតអាជីវកម្មឡដុតនំប៉័ងមួយដល់យុវជន ណយ សុខហេង

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សម្របសម្រួល​បញ្ចប់​ជម្លោះ​រវាង ចៅ ណ​ន សុខ​ហេង…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សម្របសម្រួល​បញ្ចប់​ជម្លោះ​រវាង ចៅ ណ​ន សុខ​ហេង និង​ថៅកែ ដោយ​សម្តេច​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០,០០០​ដុល្លារ​សហរដ្ឋអាមេរិក និង​៣៥​លាន​រៀល ព្រមទាំង​បាន​បង្កើត​អាជីវកម្ម​ឡ​ដុត​នំប៉័ង​មួយ​នៅ​ក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ចៅ ណ​ន សុខ​ហេង អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ ដែល​មាន​ជម្លោះ​ជាមួយ​ឈ្មោះ គា ច​ន្ធូ ម្ចាស់​ក្រុមហ៊ុន​«​ស៊ា​ង ឡង មីង​ស៊ូ​» លក់ និង​ផ្គត់ផ្គង់​សម្ភារៈ​ការពារ​ជម្រាប​ទឹក​ដែល​មា​នទី​តាំងនៅ​ផ្លូវ​ភ្នំពេញ ហាណូយ ភូមិ​ឈ្មួញ សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ ចូល​ជួប ដើម្បី​សម្របសម្រួល​បញ្ចប់​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​មានការ​ចូលរួម​សម្របសម្រួល​ដោយ ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​ព្រឹទ្ធសភា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ការ​សម្របសម្រួល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បាន​ស្នើ​សុំ​អោយ​ភាគី​ជម្លោះ និង​បាន​ណែនាំ​ទៅ គណៈកម្មាធិការ​នីតិកម្ម​ព្រឹទ្ធសភា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​សម្របសម្រួល​បញ្ចប់​ជម្លោះ​នេះ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​កុំ​ឲ្យ​បន្ត​ដេញដោល​រក​ខុស​ត្រូវ​អ្វី​បន្ថែម​ទៀត ពិសេស​កុំ​មានការ​គុំ​គួ​ន​គ្នា និង​សុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា​បញ្ឈប់​ការ​ផ្សាយ អ្នក​នេះ​ខុស អ្នក​នេះ​ត្រូវ​បន្ត​ទៀត ។

បន្ទាប់​ពី​បញ្ចប់ សម្ដេច​តេ​ជោ បាន​អនុញ្ញាត​ឲ្យ ចៅ ណ​ន សុខ​ហេង បាន​ថតរូប​អនុស្សាវរីយ៍ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០,០០០​ដុល្លារ​សហរដ្ឋអាមេរិក និង​៣៥​លាន​រៀល ព្រមទាំង​បាន​បង្កើត​អាជីវកម្ម​ឡ​ដុត​នំប៉័ង​មួយ នៅ​ក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ ដល់​ចៅប្រុស ដើម្បី​ប្រកបរ​បរច​ញ្ចឹ​ម​គ្រួសារ លើស​ពី​នេះ សម្ដេច​តេ​ជោ បាន​ណែនាំ​ចៅប្រុស ណ​ន សុខ​ហេង ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ប្រកប​អាជីវកម្ម​ដែល សម្ដេច​បាន​ផ្ដល់​អោយ​ពេល​នេះ ពិសេស​ត្រូវ​ចេះ​យក​លុយ​បង្កើត​លុយ ហាម​លេង​ល្បែ​.​ង និង​ស្មោះត្រង់​ជាមួយ​ប្រពន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ