ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រីយោធា១រូបធ្លាប់ធ្វើរឿងនឹកស្មានមិនដល់ម្តងរួចមកហើយ លុះលើកនេះ ផ្អើលយ៉ាង​រន្ធ.ត់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីតមន្ត្រីយោធាមានជំងឺប្រចាំកាយម្នាក់បានលោតពីលើផ្ទះរបស់ខ្លួនជាន់ទី ២បណ្ដាលឱ្យស្លាប់​បាត់បង់ជីវិត។ ​ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២៤ នៅចំណុចផ្ទះលេខ០៤៩…

រាជធានីភ្នំពេញ ៖ អតីតមន្ត្រីយោធាមានជំងឺប្រចាំកាយម្នាក់បានលោតពីលើផ្ទះរបស់ខ្លួនជាន់ទី ២បណ្ដាលឱ្យស្លាប់​បាត់បង់ជីវិត។

​ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២៤ នៅចំណុចផ្ទះលេខ០៤៩ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានស្លាប់ឈ្មោះ សំ ឈន ភេទប្រុស អាយុ៤២ឆ្នាំ ជាអតីតមន្ត្រីយោធាមានទីលំនៅផ្ទះកើតហេតុខាងលើ។

តាមព័ត៌មានពីរអ្នកជួលផ្ទះស្នាក់នៅបានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុឃើញជនគ្រោះបានធ្លាក់ពីលើមកក្រោម បណ្ដាលឱ្យបោកក្បាលស្លាប់នៅនឹងកន្លែង ភ្លាមៗក្រុមគ្រួសារក៏បានចេញពីក្នុងផ្ទះមកមើលបង្កឲ្យមានការភ្ញាក់ផ្អើលឡើង។

តាមស្ត្រី ឈ្មោះ សំ យ៉ុម អាយុ៤៧ឆ្នាំ ជាបងស្រីបង្កើតជនរងគ្រោះបានឲ្យដឹងថា ប្អូនប្រុសរបស់ខ្លួនមានជំងឺប្រចាំកាយ កើតជម្ងឺទាចទឹក និងធ្លាប់ប្រើប្រាស់សារធាតុញៀន ហើយតែងតែផឹកស្រាជារៀងរាល់ថ្ងៃ ។ នៅអំឡុងខែមករា ឆ្នាំ២០២៤ ប្អូនប្រុសបានលោតពីលើផ្ទះបណ្តាលឲ្យបាក់ជើងស្ដាំ និងរបួសនៅលើខ្លួនប្រាណ ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួចបានត្រឡប់មកស្នាក់នៅផ្ទះវិញ។

តាមបងស្រីឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ពេលកំពុងតែដេកស្រាប់តែអ្នកជួលបន្ទប់ក្នុងបរិវេណផ្ទះបានស្រែកឆោឡោប្រាប់ថា ប្អូនប្រុសស្លាប់ បានចេញមកមើល ឃើញស្លាប់នៅលើថ្លុកឈាមចំហៀងផ្ទះរួចក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។បន្ទាប់ពីភ្ញាក់ផ្អើលនគរបាលមូលដ្ឋានក៏បានរាយការណ៍ទៅនគរបាលជំនាញចុះត្រួតពិនិត្យ។

តាមការត្រួតពិនិត្យសពនិងកន្លែងកើតហេតុ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋាន ថា ជនរងគ្រោះស្លាប់ដោយសារការប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (លោតពីលើផ្ទះជាន់ទី២) ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ