ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ស្នើ​ស្ថាប័ន​រដ្ឋសភា​និង​រាជរដ្ឋា​ភិ​បាល​​បន្ត​ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធ​​​សាស្ត្រ​អភិ​វឌ្ឍ​ប្រទេស​ជាតិ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ព្រះករុណា​​ព្រះបាទ​សម្តេចព្រះ​បរមនាថ ​នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្នើ​ស្ថាប័ន​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​បន្ត​ខិតខំ​អនុ​វ​ត្ត​កម្ម​វិធី​នយោ​បាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេស​ជាតិ ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថរិភាព​និង​ការ​លើកកម្ពស់​ជីវភាព​ប្រជាជន​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត…

រាជធានី​ភ្នំពេញ​ ៖​ ព្រះករុណា​​ព្រះបាទ​សម្តេចព្រះ​បរមនាថ ​នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្នើ​ស្ថាប័ន​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​បន្ត​ខិតខំ​អនុ​វ​ត្ត​កម្ម​វិធី​នយោ​បាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេស​ជាតិ ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថរិភាព​និង​ការ​លើកកម្ពស់​ជីវភាព​ប្រជាជន​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ​។

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៧ នៅ​ព្រឹ​ក​ថ្ងៃ​ទី​៣១ ​តុលា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​ដោយ​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​រដ្ឋសភា​ចំនួន​១១៣​រូប​ ។ ​នៅ​ក្នុង​ឱកាស​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​នីតិកាល​ទី​៧​នេះ ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជ​សារ​ជូន​សម័យ​ប្រជុំ​រដ្ឋសភា ដោយ​មាន​ព្រះរាជ​ប​ន្ទូល​បញ្ជាក់​ថា ក្នុង​រយៈពេល​កន្លងទៅ​នេះ រដ្ឋសភា​នីតិកាល​ទី​៧ បាន​បំពេញការងារ​ប្រកបដោយ​ថាមពល​ខ្លាំងក្លា ដោយ​បាន​ប្រជុំ​ពិភាក្សា និង​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ជា​ច្រើន ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ប្រ​ជា​ជាតិ ​។

រដ្ឋសភា​បំពេញការងារ​យ៉ាង​សកម្ម​ដោយ​បាន​ធ្វើការ​ពិនិត្យ​សិ​ក្សា​ និង​ស្វែង​យល់​អំពី​ការ​អនុវត្ត​កម្មវិធី​ន​យោ​បា​យ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ទៅ​តាម​វិស័យ​យ៉ាង​សស្រាក់សស្រាំ​ព្រមទាំង​បាន​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ហើយ​ចំពោះ​បញ្ហា​ដែល​នៅ​សេស​សល់​រដ្ឋសភា​ក៏​បាន​ទទួលយក និង​កំពុង​ចាត់ចែង​ទៅ តាម​នីតិវិធី​របស់​រដ្ឋសភា​ផង​ដែរ​។

ក្នុង​ព្រះរាជ​សារ ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង បាន​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា រដ្ឋ​ស​ភា​នីតិ​កាល​ទី​៧ បាន​ពង្រឹង​តួនាទី និង​លើកកម្ពស់​ការ​អភិវឌ្ឍ​សមត្ថភាព​សា្ថ​ប័ន ដើម្បី​ឆ្លើយ​ត​ប​ឱ្យ​បាន​សម​ស្រប​តាម​ទិស​ដៅ នៃ​ការ​កែទម្រង់​ឱ្យ​ទទួល​បាន​លទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​ ។ ចំណែក​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដោយ​មគ្គុ​ទេសក៍​ថាម​វន្ត វៀងវៃ និង​មោះមុត​របស់​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋ​ម ន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ បាន​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​បន្ត កើន ឡើងជា​លំដាប់ និង​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​សំខាន់​ៗ​ជា​ច្រើន​។

ស្រប​ពេល​ជាមួយ​នេះ ដើម្បី​បន្ត​រក្សា​បាន​សន្តិភាព​សន្តិសុខ និង​កំណើនសេដ្ឋកិច្ច​ឆ្ពោះ ទៅ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុ វត្ត​កម្មវិធី​គោល នយោ​បាយ និង​វិធានការ​គន្លឹះ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​ជំរុញ​ការ កែ​ទ ម្រ​ង់​លើ​វិស័យ​សំ​ខា ន់​ៗ​យ៉ាង​ម៉ត់ចត់ សំដៅ​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​សេវា​សា​ធា រណៈ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​គុណភាព​ជូន​ប្រជាពលរដ្ឋ​។ ​

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ សម្តេចរដ្ឋ​សភាធិបតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប​ អនុ​ប្រធាន​ទី​១ និង​ឯកឧត្តម វង សូត អនុប្រធាន​ទី​២ រដ្ឋសភា ដែល​បាន​ដឹកនាំ​រដ្ឋសភា ប្រកប​ដោយ​ភាព​ឈ្លាសវៃ ស្វាហាប់ និង​ម៉ឺងម៉ាត់ ហើយ​ចំណែក​សមាជិកសមាជិកា​រដ្ឋសភា​ទាំងអស់ ក៏បាន​បំពេញ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួនប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​សម្រេចបាន​លទ្ធផល​ល្អ​ប្រសើរ ជា​ឧត្តម​ប្រយោជន៍​ជាតិ​មាតុភូមិ និង​ប្រជាជនគួរ​ជាទី​មោ​ទ​នៈ​ ។ ​

ចុងបញ្ចប់​នៃ​ព្រះរាជ​សារ ព្រះករុណា​ជា​អម្ចាស់​បាន​ស្នើ​ស្ថាប័ន​រដ្ឋសភា និង​រាជរ​ដ្ឋាភិ​បាល បន្ត​ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កា ន់​តែ​សកម្ម និង​ខ្លាំងក្លា​ថែម​ទៀត សំដៅ​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព ការ​លើកកម្ពស់​ជីវភាព​ប្រជាជន និង សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​សង្គម​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​។

ជាមួយ​គ្នា​នេះ ព្រះ​អង្គ​បាន​សូម​ឱ្យ​បងប្អូន​ជនរួមជាតិ​ទូ​ទាំង​ប្រទេស បន្ត​ចូលរួម​ថែរក្សា សាមគ្គីភាព និង​ឯកភាព​ជាតិ ឱ្យ​កាន់តែ​រឹង​មាំ ដើម្បី​ថែរក្សា​ជំរុញ​នាវា​កម្ពុជា ឆ្ពោះទៅ​រក​ការ​អ ភិ​វ​ឌ្ឍ សម្បូរ​សប្បាយ ដូច​អារ្យ​ប្រទេស​នានា​នៅ​លើ​សកលលោក​។

សូម​ជម្រាប​ថា ក្នុង​ឱកាស​នៃ​ថ្ងៃ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៧​នេះ សម័យប្រជុំ​រដ្ឋសភា​មាន​របៀបវារៈ​ចំនួន​៧ រួម​មាន​៖ ១. ព្រះរាជ​សារ ព្រះករុណា​ព្រះបាទ ស ម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យ ប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៧​។ ២. របាយការណ៍​សង្ខេប ស្តី​ពី​សកម្មភាព​ការងារ​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ និង​លើក​ទី​៣ នីតិកាល​ទី​៧​។

៣. ការ​សម្រេច​អំពី​សុពល ភាព​នៃ​អាណត្តិ​របស់ ឯកឧត្តម ហ៊ឺ វី​រៈ ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ជំនួស សម្តេច​ចៅ ហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំ​អុល ដែល​បាន​ទទួលមរណភាព​។ ៤. ការ​បោះ ឆ្នោត​ជ្រើសតាំង ឯកឧត្តម អ៊ិ​ត រ៉ា​ឌី ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម សម្រាប់​អា ណ​ត្តិ​ទី​៣ ជ្រើសតាំង​ដោយ​រដ្ឋសភា នីតិកាល​ទី​៧​។ ៥. ការ​ពិភាក្សា​និង​អនុម័ត​សេចក្តី​ស្នើ​វិ​សោ ធន​កម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

៦. ការ​ពិភាក្សា​និង​អនុម័ត សេច ក្តី​ព្រាង​ច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀ ង​ស្តី​ពី​ការ​ទទួលយក​បទ​ប្បញ្ញត្តិ​បច្ចេកទេស​រួម​នៃ​អង្គការ​សហប្រជាជាតិ សម្រាប់​យានយន្ត បរិក្ខារ និង​គ្រឿងបន្លាស់​ដែល​អាច​បំពាក់​និង​/​ឬ​ប្រើប្រាស់​នៅ​លើ​យានយន្ត និង​លក្ខខណ្ឌ សម្រាប់​ការ​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​នៃ​ការ​ផ្តល់​អនុលោម​ភាព​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​បទ​ប្បញ្ញត្តិ​អង្គការសហប្រជាជាតិ​។​៧.​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពីប្រព័ន្ធ​ទឹក​កខ្វក់​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ