ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្តែកដី! ល្អសម្រាប់បេះដូង និងខួរក្បាល ថែមទាំងការពារជំងឺមហារីកទៀតផង​

5 ថ្ងៃ មុន

​ដោយសារ​មាតិកា​អាហារូបត្ថម្ភ​ខ្ពស់ និង​សារធាតុ​សម្បូរបែប សណ្តែកដី ត្រូវបាន​ចាត់ថ្នាក់​ជា​គ្រាប់​ដែលមាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​មនុស្ស ដូចខាងក្រោមៈ​ ​មាន​ប្រយោជន៍​សម្រាប់​បេះដូង​ ​មនុស្ស​ជាច្រើន​គិតថា​សណ្តែកដី​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន​។ នោះ​ពិតជា​ត្រឹមត្រូវ​ណាស់​។ ប៉ុន្តែ​ខ្លាញ់​នៅក្នុង​សណ្តែកដី​គឺជា​ខ្លាញ់​មិន​ឆ្អែត​ខ្ពស់ ដូចគ្នា​នឹង​វ៉​ល​ណាត់…

​ដោយសារ​មាតិកា​អាហារូបត្ថម្ភ​ខ្ពស់ និង​សារធាតុ​សម្បូរបែប សណ្តែកដី ត្រូវបាន​ចាត់ថ្នាក់​ជា​គ្រាប់​ដែលមាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​មនុស្ស ដូចខាងក្រោមៈ​

មាន​ប្រយោជន៍​សម្រាប់​បេះដូង​

​មនុស្ស​ជាច្រើន​គិតថា​សណ្តែកដី​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន​។ នោះ​ពិតជា​ត្រឹមត្រូវ​ណាស់​។ ប៉ុន្តែ​ខ្លាញ់​នៅក្នុង​សណ្តែកដី​គឺជា​ខ្លាញ់​មិន​ឆ្អែត​ខ្ពស់ ដូចគ្នា​នឹង​វ៉​ល​ណាត់ និង​អាល់​ម៉ុ​ន​ដែរ​។​

​សារធាតុ​ទាំងនេះ​មាន​ឥទ្ធិពល​ល្អ​លើ​ការកាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល និង​ការពារ​ការកកើត​កំណក​ឈាម​តូចៗ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ល្អ​សម្រាប់​ខួរក្បាល​

​សណ្តែកដី​មាន​ប្រភព​ច្រើន​នៃ​វីតាមីន B3 និង niacin ដែល​ងាយ​ស្រូបយក​ដោយ​រាងកាយ ជួយ​បង្កើន​ការចងចាំ និង​បង្កើន​សកម្មភាព​ខួរក្បាល​។

​ក្រៅពីនេះ ប្រភព​នៃ​សារធាតុ niacin ដែលមាន​នៅក្នុង​សណ្តែកដី ក៏មាន​ឥទ្ធិពល​ល្អ​ណាស់​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ Alzheimer ។​

​ការពារ​ជំងឺមហារីក​

​ប្រេងសណ្តែក​ដី​មិន​គ្រាន់តែ​ជា​ប្រេង​បន្លែ​ដែល​ល្អ​សម្រាប់​សុខភាព​មនុស្ស​គ្រប់រូប​នោះទេ​។​

​វា​ក៏​ជា​អាហារ​ដែល​អាច​ការពារ ការលូតលាស់​នៃ​កោសិកា​មហារីក​ប្រភេទ​មួយចំនួន​។

​អត្ថប្រយោជន៍​មួយចំនួនទៀត​

​យោងតាម​ការសិក្សា​ជាច្រើន សណ្តែកដី​ក៏​សម្បូរ​ជាតិ​សរសៃ​ផងដែរ ដែល​ជួយ​កាត់បន្ថយ​ការ​រលាក និង​ជួយ​ដល់​ការរំលាយ​អាហារ​។​

​ការប្រើប្រាស់​សណ្តែកដី​ឱ្យបាន​ត្រឹមត្រូវ ក៏​ជា​មធ្យោបាយ​បន្ថែម​អាហារូបត្ថម្ភ ដើម្បី​ការពារ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។​

​គ្រឿងផ្សំ​នៅក្នុង​សណ្តែកដី​មាន​ឥទ្ធិពល​ល្អ​លើ​សុខភាព​ខួរក្បាល ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ធ្វើអោយ​អារម្មណ៍​កាន់តែ​ប្រសើរឡើង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ