ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​​ជនសង្ស័យ​ម្នាក់ទៅ​តុលាការ ករណី​ឆក់​កាបូប​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១២និង០០​នាទីថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៤ មាន​ករណី​លួច​ដោយ​ហិ.ង្សា​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១២និង០០​នាទីថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៤ មាន​ករណី​លួច​ដោយ​ហិ.ង្សា​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក SUZUKI Let’s ពណ៌​ស ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​បាន​សម្រេច នៅ​ចំណុចផ្លូវ​១៣៨ ក្បែរ​របង​ពេទ្យ លោកសង្ឃ សង្កាត់​ទឹកល្អក់​០២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​មាន​ភ្ជាប់​ជាមួយ​សម្ភារៈ​មួយ​ចំនួន រួម​ទាំង​ទូរសព្ទ ០១​គ្រឿង ម៉ាក អាយ​ហ្វូ​ន ១៥ ប្រូ​ម៉េ​ក ក្នុង​កាបូប​ផង​ដែរ ​។

ភ្លាម​ៗ ជន​រង​គ្រោះ បាន​ផ្ដល់​ព័ត៌មាន​មក​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​ប្រមាណ១៤​ និង​៤០​នាទី សមត្ថកិច្ច​អាវុធហត្ថ​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នាំ​យក​មក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ដើម្បី​ស្តាប់​ចម្លើយ​អំពី​រឿងហេតុ​តាម​នីតិវិធី ​។

ក្រោម​វិធានការ​ជំនាញ ជនសង្ស័យ បាន​សារភាព​ឲ្យ​ដឹង​ថា ខ្លួន​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។
ជនសង្ស័យ​បាន​បញ្ជាក់​ថា កន្លង​មក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក នៅ​ចំណុច​ផ្លូវ វ៉េ​ង​ស្រេង ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន រួច​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ម​១ (​ព្រៃ​ស​) ម្តង​រួច​មក​ហើយ ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ