រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ បានឲ្យដឹងថា បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានទទួលនិទ្ទេសA ចំនួន២២១៦នាក់ ,B ចំនួន៩៧០១នាក់ ,Cចំនួន២២៦៧៥នាក់ និងDចំនួន៣៦៦៨៣នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤របស់ក្រសួងអប់រំបានឲ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។
ក្រសួងលើកឡើងថា ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប១០៦៣៥១នាក់ ត្រូវជា៧៩.០០ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦នាក់, និទ្ទេស B ចំនួន៩ ៧០១ នាក់, និទ្ទេស Cចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់ ៕
ចែករំលែកព័តមាននេះ