ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាកាម២៥នាក់បញ្ចប់វគ្គសិក្សាសាមគ្គី​អូឡាំ​ពិក​ស្ដីពីការអភិវឌ្ឍប្រព័ន្ធ​កីឡាជាតិសម្រាប់កីឡា​លើកទម្ងន់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វគ្គ​សិក្សា​សាមគ្គី​អូ​ឡាំ​ពិ​កស្ដី​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិសម្រាប់​កីឡា​លើក​ទម្ងន់​​បាន​បិទ​បញ្ចប់​​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧​ ខែតុលា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ​ដោយ​វគ្គ​នេះ​មាន​សិក្ខាកាមចូលរួម​ចំនួន​២៥​នាក់​។ លោក ​ងិ​ន សុ​បញ្ញា​ តំណាង​ឯកឧត្តម​វ៉ា​ត់…

រាជធានីភ្នំពេញ ៖ វគ្គ​សិក្សា​សាមគ្គី​អូ​ឡាំ​ពិ​កស្ដី​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិសម្រាប់​កីឡា​លើក​ទម្ងន់​​បាន​បិទ​បញ្ចប់​​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧​ ខែតុលា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ​ដោយ​វគ្គ​នេះ​មាន​សិក្ខាកាមចូលរួម​ចំនួន​២៥​នាក់​។

លោក ​ងិ​ន សុ​បញ្ញា​ តំណាង​ឯកឧត្តម​វ៉ា​ត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា បានឱ្យ​ដឹង​ថា​វគ្គ​បណ្ដុះបណ្ដាល​កីឡា​លើក​ទម្ងន់​នេះ គឺជា​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របស់​គណៈ​ក​ម្មា​ធិ​ជាតិ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ។

វគ្គ​បណ្ដុះ​បណ្ដា​នេះ​ធ្វើឡើងក្នុង​គោលបំណង​ជួយ​បង្កើន​ធនធាន​គ្រូបង្វឹក ​និង​មន្ត្រី​អាជ្ញា​កណ្ដាល ចៅក្រម សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា ឱ្យ​មាន​ចំណេះ​ជំនាញ​អំពី​ច្បាប់​អន្តរជាតិ​សំដៅបំពេញការងារឱ្យកាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។​

លោក​បន្ត​ថា កីឡា​លើក​ទម្ងន់​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ដូច្នេះ​លោក​បាន​សំណូមពរ​ទៅ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ យកចំណេះ​ជំនាញ​ដែល​ទទួល​បាន​ទៅ​អនុវត្ត​បន្ត​ប្រកបដោយ​ប្រសិទ្ធភាព ជា​ពិសេសកីឡាករ​ក្មេងៗ​នៅ​តាម​បណ្ដា​ក្លិប​នី​មួយ​ៗ ព្រោះ​យើង​ដឹង​ហើយ​ថា​ ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៥ ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ កីឡា​លើក​ទម្ងន់​ក៏​ជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​មួយ​ដែរ។ ម្យ៉ាងវិញទៀត​ឆ្នាំ​២០២៩​ កម្ពុជា​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​យុវជន​អាស៊ី​ ដូច្នេះ​យើង​ត្រូវ​តែ​ត្រៀមខ្លួន​ទុកជា​មុន​ឱ្យ​បាន​ល្អ​។

លោក ​ងិ​ន សុ​បញ្ញា បន្ថែម​ថា កីឡា​លើក​ទម្ងន់​វា​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ដែល​ពិបាក​ក្នុង​ការ​ដណ្ដើម​​យក​មេដាយ​បំផុត ប៉ុន្តែ​បើសិនជា​យើង​បាន​ត្រៀមខ្លួន​ពី​ឥឡូវនេះ​ទៅ ទម្រាំ​ដល់​ពេល​នោះ​ប្រហែលជា​យើ​ងអាច​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ដណ្ដើម​មេដាយ​ជូន​ជាតិ ព្រោះ​វា​នៅ​សល់​រយៈពេល​វែង​ទៀត​ ។

យើង​ត្រូវការ​ធនធានមនុស្ស​ច្រើន​ដើម្បី​រៀបចំនិង​ត្រៀមលក្ខណៈ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទុកជា​មុន​ ។ ​លោក​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ដល់​សិក្ខាកាម​ទាំង​២៥​នាក់​ក្នុង​នោះមាន​ស្ត្រី​ចំនួន​១០​នាក់​ផង​ដែរ ដែល​​មក​ពី​គ្រប់​រាជធានី​ខេត្ត​ក្នុង​ការ​លះបង់​ពេលវេលា​ខិតខំ​រៀនសូត្រ​អស់​រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​មកនេះ ដោយ​ពុំ​មានការ​ធ្វេស​ប្រ​ហែស​ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ