ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ​បង្ក​ជា​អគ្គិភ័យឆាបឆេះ​ភោជនីយដ្ឋាន​មួយ​កន្លែងនៅខណ្ឌដូនពេញ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ភោជនីយដ្ឋាន​មួយ​កន្លែង យីហោ EAST & WEST បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ នេះ​បើ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ភោជនីយដ្ឋាន​មួយ​កន្លែង យីហោ EAST & WEST បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ នេះ​បើ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​០៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ ដែល​ស្ថិត​ចំណុច​ផ្ទះ​លេខ E0-E1 ផ្លូវ​លេខ​១៧២ ភូមិ​៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ត្រូវ​ធ្វើការ​យកចិត្តទុកដាក់​ខ្ពស់​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ បាន​បន្ត​ថា ដោយ​ទទួល​បាន​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​គ្រប់​បណ្តាល​គោលដៅ​ទាំងអស់ ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ ។

ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​១២​គ្រឿង ក្នុង​នោះ​រួម​មាន ៖ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​១០​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៥​ឡាន ស្មើរ​នឹង​២០​ម៉ែត្រគូប និង​រថយន្ត​ជំនួយ​មក​ពី​ក្រុមហ៊ុន OCIC ទីក្រុង​កោះ​ពេជ្រ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើនឹង​០៤​ម៉ែត្រគូប ។

ដោយឡែក​ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺ​ថ្ម​បេតុង ទំហំ (៤​ម៉ែត្រ គុណ ២០​ម៉ែត្រ​) ឆេះ​ជាន់​ទី​០១ ខូច​ខា​ច​ម៉ាស៊ីនត្រជាក់​ចំនួន ០២​គ្រឿង​, ទូរ​ក្លា​សេ​ចំនួន ០១​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ហើយ​ពុំ​បាន​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។

ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្វើការ​បាញ់​ឲ្យ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​០៧​និង​០០​នាទី​យប់ ថ្ងៃ​ដដែល​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ បាន​បញ្ជាក់​ថា ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ រក​ឃើញ​ថា បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​។ ដោយឡែក នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ