ទម្លាប់ប្រចាំថ្ងៃ 4 ខាងក្រោមនេះ នឹងជួយអ្នកការពារពីជំងឺជាច្រើនល្អសម្រាប់សុខភាពជួយអ្នកឱ្យរស់នៅបានយូរ។
១-ទំពារអាហារយឺតៗ
នៅពេលញុំាអាហារ អ្នកគួរតែបង្កើតទម្លាប់ទំពារយឺតៗ ទំពារឱ្យបានហ្មត់ចត់មុនពេលលេបគឺជាជំហ៊ានដំបូងដែលធ្វើឱ្យអាហារសុទ្ធ ងាយរំលាយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមិនស្ថិតក្រោមសម្ពាធច្រើនការពារជំងឺដំបៅក្រពះ។
ប្រសិនបើអ្នកញុំាលឿនពេក ប្រព័ន្ធសរសៃប្រសាទនឹងបន្ថយការទទួលស្គាល់ថា អ្នកបានញុំាងាយធ្វើឱ្យអ្នកធាត់លើសទម្ងន់ ។ ទន្ទឹមនឹងនេះដែរការទទួលទានច្រើនពេកអាចបណ្តាលឱ្យមានបញ្ហារំលាយអាហារ និងបញ្ហាក្រពះរ៉ាំរ៉ៃ។
២-របបអាហារសាមញ្ញ
គន្លឹះមួយដើម្បីសុខភាពល្អ និងជំងឺតិចគឺត្រូវមានរបបអាហារសាមញ្ញ។អ្នកគួរតែជ្រើសរើសអាហារដែលមានផ្លែឈើ និងបន្លែបៃតងច្រើន។ អ្នកគួរតែញុំាអាហារឆ្អិនចំហុយល្អជាងអាហារចៀនដែលមានអំបិលខ្ពស់។
ប្រសិនបើអ្នកញុំាប្រៃក្នុងរយៈពេលយូរអំបិលនឹងជ្រាបចូលទៅក្នុងស្រទាប់ការពារនៃស្រទាប់ក្រពះដែលបណ្តាលឱ្យខូចខាតដល់ស្រទាប់ក្រពះបណ្តាលឱ្យរលាក ដំបៅក្រពះ និងបញ្ហាផ្សេងៗទៀត។
ទន្ទឹមនឹងនេះដែរ នៅពេលដែលអ្នកញុំាអំបិលច្រើនវាងាយបំផ្លាញថ្លើម និងក្រលៀនផងដែរ។
៣-ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
ទម្លាប់មួយដើម្បីជួយអ្នកឱ្យមានអាយុវែង និងការពារជំងឺគឺត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់នៅពេលថ្ងៃ។នៅពេលអ្នកផឹកទឹកវាជួយឱ្យរាងកាយបន្សាបជាតិពុលចេញ។
ទន្ទឹមនឹងនេះទឹកជួយច្រោះពោះវៀនឱ្យមានប្រសិទ្ធភាពក្នុងការការពារជំងឺជាច្រើន។
៤-អាហារពេលព្រឹក
យោងទៅតាមអ្នកជំនាញអាហារូបត្ថម្ភ អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតប៉ុន្តែមនុស្សជាច្រើនតែងតែព្រងើយកន្តើយនឹងវា។ នៅពេលដែលអ្នកមិនទទួលទានអាហារពេលព្រឹកអាចបណ្តាលឱ្យកង្វះអាហារូបត្ថម្ភ ធ្វើឱ្យការរំលាយអាហារថយចុះ និងបង្កើនល្បឿននៃភាពចាស់ដែលធ្វើឱ្យអ្នកងាយនឹងចាស់។
ការមិនបរិភោគអាហារពេលព្រឹកក៏អាចបង្កើនអត្រាកើតជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ បញ្ហាក្រពះ និងជំងឺថ្លើមផងដែរ។ ហេតុដូច្នេះហើយនៅពេលអាហារពេលព្រឹកអ្នកមិនត្រឹមតែត្រូវញុំាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងញុំាអាហារដែលមានជីវជាតិពេញលេញផងដែរ ដោយមិនត្រូវញុំាខ្លាញ់ច្រើនពេក និងញុំាប្រៃពេកទេ៕
ចែករំលែកព័តមាននេះ