ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រថុយជីវិត​ជីករណ្តៅរុករក​ត្បូង ចៃដន្យ​​​ដី​បា.ក់​សង្កត់​លើ​ ដ​ង្ហើ​យ​សុំ​​ជំនួយ​ជួយ​ព្យាបាល​បន្ត

1 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ចុះ​ក្នុង​រណ្តៅ​ជីក​ត្បូង ហើយ​ក៏​ត្រូវ​ដី​បាក់​សង្កត់​លើ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ធ្ង​រ ដោយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បរ​កែវ ។ ហេតុការណ៍​គ្រោះថ្នាក់​ចូល​រណ្តៅ​ដី​បាក់​សង្កត់​លើ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០២៤…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ចុះ​ក្នុង​រណ្តៅ​ជីក​ត្បូង ហើយ​ក៏​ត្រូវ​ដី​បាក់​សង្កត់​លើ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ធ្ង​រ ដោយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បរ​កែវ ។ ហេតុការណ៍​គ្រោះថ្នាក់​ចូល​រណ្តៅ​ដី​បាក់​សង្កត់​លើ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០២៤ ត្រង់​ចំណុចអូ​យ៉ាវ​ក្នុងភូមិ​កាចក់ ឃុំ​កក់ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

បុរស​រង​គ្រោះ​ខាងលើ ឈ្មោះ សល់ ស្វាន់ អាយុ​៤០​ឆ្នាំ ជនជាតិ​ចា​រាយ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​-​ឃុំ​ខាងលើ​។ បើ​តាម​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០២៤ ខ្លួន និង​ភរិយា រួម​ទាំង​កូនស្រី​ម្នាក់​ផង​នោះ បាន​នាំ​គ្នា​ទៅ​ជីក​រុករក​រ៉ែ​ត្បូង​ធម្មជាតិ នៅ​ចំណុច​អូ​យ៉ាវ រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ក៏​ជួប​ហេតុការណ៍​បាក់​ដី​ទាំង​ផ្ទាំង​តែ​ម្តង បណ្តាល​ឲ្យ​សង្កត់​មក​លើ​រូប​លោក ។ ប៉ុន្តែ​ក៏​ជា​សំណាងល្អ​ដែរ​ដែល​លោក​បានដឹង​ស្នូរ​សំ​រឹប​ដី​បាក់​មុន ក៏​ស្ទុះ​លោត​ចេញ ប៉ុន្តែ​ជា​អកុសល​ដី​បាន​បាក់​សង្កត់ ជាប់​ត្រឹម​.​ក​.​រួច​ក៏​បាន​សន្លប់​លែង​ដឹងខ្លួន​ទៅ​ហើយ ។

លោក​បន្ត​ថា ជា​សំណាង​ណាស់ ដែល​មាន​បងប្អូន​ជា​អ្នកជៀរ​ជ័រកៅស៊ូ​នៅ​ជិត​ក្បែរ​នោះ​ក៏​បាន​មក​អើត​មើលឃើញ​ក៏​នាំ​គ្នា​ជួយ​សង្គ្រោះ​និង​ដឹក​តាម​ម៉ូតូ​យក​មក​ផ្ទះ​វិញ ។ ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក​ទើប​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប​កែវ​ភ្លាម​ៗ​ដែរ​។
លោក សល់ ស្វាន់ ជន​រង​គ្រោះ​មាន​ភរិយា ព្រមទាំង​មានកូន​ប្រុស​ស្រី​ចំនួន​៧​នាក់ ក្នុង​នោះ​កូនស្រី​ចំនួន​៥​នាក់ ។

ដោយសារ​តែ​មាន​ជីវភាព​ទី​ទល់​ក្រ ទើប​រូប​លោក និង​ភរិយា​ព្រមទាំង​កូន​ត្រូវ​បង្ខំចិត្ត​ទៅជីក​រុករក​រ៉ែ​ត្បូង​ធម្មជាតិ ទោះបីជា​ផ្សង​និង​គ្រោះថ្នាក់​យ៉ាងណា​ក្តី ក៏​នៅ​តែ​យក​ជីវិត​ទៅ​ប្រថុយប្រថានដែរ ។ លោក​ថា ជា​រៀង​រាល់ពេល ដែល​លោក​ជីក​លុង​កកាយ​ដី​នោះ រហូត​ទៅ​ដល់​ជម្រៅ​៥ ទៅ​៦ ម៉ែត្រ​ឯណោះ ហើយ​ពេល​រកបាន​ត្បូង តែងតែ​យក​ទៅ​លក់​ឲ្យ​កុងសែ​ពីរ​នាក់ ម្នាក់​ឈ្មោះ​ច​យ ម្នាក់​ទៀត​ឈ្មោះ ដាំ ប៉ុន្តែ​ដល់​ពេល​ដែល​លោក​ជួប​គ្រោះថ្នាក់​រហូត​ទៅ​ស្ទើរ​បាត់បង់​ជីវិត​បែប​នេះ​ទៅ​ហើយ​នោះ​ក៏​មិនឃើញ​មក​អើត​មើល​ឬ​សួរសុខទុក្ខ​នោះ​ទេ ។ បច្ចុប្បន្ន អាកា​រៈ​របស់​លោក​នៅ​តែ​មានការ​ឈឺ​ចុកចាប់​នៅ​ត្រង់​ចំណុចដើម​ទ្រូង និង​កណ្ដៀតក្អម យ៉ាងធ្ងន់ធ្ងរ​មិន​បាត់​ទាល់តែ​
សោះ ។

គួរ​រំលឹក​ផង​ដែរ ក្នុង​ឆ្នាំ​កន្លង​ទៅ​មុន​ៗ ក៏​មាន​ករណី​បាក់​ដី​សង្កត់​មនុស្ស​បណ្តាល​ឱ្យ​ស្លាប់ បាត់បង់​ជីវិត​ក៏​មិន​តិច​ដែរ​ក៏​ដោយសារ​តែ​ក្រុម​ដង្ខៅ​កុងសែ​ត្បូង​ឃោសនា​គៀងគរ​ប្រជាពលរដ្ឋ បងប្អូន​ជនជាតិ​ដើម​ភាគតិច​ទីទាល់​ក្រ ផ្តល់​កម្រៃ​ឲ្យ​ទៅ​ពួក​គាត់​ក្នុង​ម្នាក់​ចំនួន ២ ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ សម្រាប់​មនុស្ស​ម្នាក់ ។ គឺ​ដើម្បី​ឱ្យទៅ​ជីក​លុង​កកាយ​ដី​ចូល​ក្នុង​រណ្ដៅ​ដែល​មាន​ជម្រៅ មិន​ក្រោម​១០​ម៉ែត្រ​នោះ​ហើយ​ក៏​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែរ​ដោយ​គ្មាន​ច្បាប់ទម្លាប់​អ្វី​ឡើយ​។

ហើយ​លោក​ក៏​បាន​សំណូមពរ​ទៅ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​សប្បុរសជន​ទូទៅ មេត្តា​ជួយ​ឧបត្ថម្ភ ជា​ថវិកា​បន្តិចបន្តួច​ដល់​រូប​គាត់​ផង ដើម្បី​បន្ត​ព្យាបាល​និង​ថត​ពិនិត្យ​មើល​អាកា​រៈ​ជំងឺ​ក្នុង​ខ្លួន ឲ្យ​ដឹង​ពិតប្រាកដ​ផង​និង​ដោយ​ក្តី​អនុគ្រោះ​។

ដោយឡែក សមត្ថកិច្ច​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ជាតិ​រ៉ែ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​បាន​ប្រាប់​មក​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្នុង​ករណី​ហេតុការណ៍​ទាំងអស់​ខាងលើ​ពុំ​បានដឹង​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ