ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទីប​ជិត​៤០​ដាក់​បណ្តែត​នៅ​ដងស្ទឹង​សិរី​សោ​ភ័ណ​ អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តបន្ទាយ​មានជ័យ

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រទីប​ប្រមាណ​៤០​គ្រឿង​ដាក់​បណ្តែត​នៅ​ដងស្ទឹង​សិរី​សោភ័ណ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តបន្ទាយមានជ័យ ដោយ​មាន​វត្តមាន​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ទៅ​ពិនិត្យ កាលពី​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ព្រៈ​ពន្លា…

ខេត្តបន្ទាយមានជ័យ ៖ ប្រទីប​ប្រមាណ​៤០​គ្រឿង​ដាក់​បណ្តែត​នៅ​ដងស្ទឹង​សិរី​សោភ័ណ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តបន្ទាយមានជ័យ ដោយ​មាន​វត្តមាន​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ទៅ​ពិនិត្យ កាលពី​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ ។

លោក​យ៉ង់ តាំង​កួយ ប្រធាន​មន្ទី​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ក្នុង​ឱកាស​អបអរសាទរ​ព្រៈ​រាជពិធី​បុណ្យអុំទូក បណ្តែត ប្រទីប អកអំបុក និង​សំពះព្រះ​ខែ​ឆ្នាំ​២០២៤​នេះ ខេត្តបន្ទាយមានជ័យ​បាន​រៀប​បណ្តែតប្រទីប​ចំនួន​៣៩​គ្រឿង នៅ​ដងស្ទឹង​សិរី​សោភ័ណ ដែល​មាន​ប្រទីប​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ និង​មន្ទីរ​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ និង​ស្រុក​-​ក្រុង​ទាំង​៩​ក្នុង​ខេត្តបន្ទាយមានជ័យ ។

លោក​បាន​បញ្ជាក់​ថា ប្រទីប​ដែល​ត្រូវ​ដាក់​បណ្តែត​ដងស្ទឹង​សិរី​សោភ័ណ ត្រូវ​បាន​រៀបចំ​ធ្វើ​ជិត​១​ខែ​មុន​ហើយ​ត្រូវ​បាន​ដាក់​ទំលាក់​ចូល​ស្ទឹង​រៀបចំ​ប្រព័ន្ធ​ភ្លើង​លម្អ​និង​មាន​រចនា​បទ​ប្រពៃណី​ខ្មែរ​ត្រូវ​បាន​ទំលាក់​ចូល​ស្ទឹង​ព្រម​គ្នា​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​មើល​និង​លេង​កំសាន្ត​ជា​ច្រើន ។

លោក​ជំទាវ រស់ សុ​ផា​នី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ប្រទីប​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​រៀបចំ​ពិធី​ប្រណាំងទូក អបអរសាទរ​ព្រៈ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក​សំពៈ​ព្រៈ​ខែ​ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ប្រទីប​ចំនួន​៣៩​គ្រឿង​ដែល​ជា​ប្រទីប​ពី​មន្ទី​អង្គភាព​ស្រុក​-​ក្រុង​ទាំង​៩ បាន​បណ្តែត​នៅ​ដងស្ទឹង​សិរី​សោភ័ណ និង​ការ​ប្រណាំងទូក​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​២៧ តុលា ឆ្នាំ​២០២៤ នៅ​ដងស្ទឹង​ទឹកថ្លា និង​តាំង​ពិ​រ​ព័រ​ណ៌​នៅ​សួន​មាន​ជ័យ និង​រៀបចំ​អកអំបុក​សំពះ​ព្រៈ​ខែ​នៅ​សួន​ជាប់មាត់​ស្ទឹង​ព្រៈ​ពន្លា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ