ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បដិសេធ​ព័ត៌មាន​ទូរទស្សន៍​កូរ៉េ​មួយ ដែល​ថា ពលរដ្ឋ​ខ្លួន ត្រូវ​បាន​បង្ខាំង​ធ្វើការ​ខុសច្បាប់ និង​ចាប់ជំរិត​នៅ​កម្ពុជា

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​ចេញ​មក​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​កូរ៉េ​ខាងត្បូង​មួយ ដែល​បាន​ចោទប្រកាន់​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​ចេញ​មក​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​កូរ៉េ​ខាងត្បូង​មួយ ដែល​បាន​ចោទប្រកាន់​ថា ពលរដ្ឋ​របស់​ខ្លួន​រង​គ្រោះ ដោយ​អំពើ​បង្ខាំង​ធ្វើការ​ខុសច្បាប់ និង​ចាប់ជំរិត​នៅ​កម្ពុជា ។

ក្រោយ​ឃើញ​ការ​ចែកចាយ​របស់​សារព័ត៌មាន​កូរ៉េ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ដ្រី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស​ថេ​ត អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជា​កម្លាំង​ជំនាញ​បើក​ការ​ស្រាវជ្រាវ​បន្ទាន់​ភ្លាម​ៗ ជា​លទ្ធផល នៃ​ការ​ស្រាវជ្រាវ​នេះ រក​ឃើញ​ថា កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤​កន្លង​ទៅ មាន​ជនជាតិ​កូរ៉េ​ម្នាក់ បាន​ទំនាក់ទំនង​មក​ប្រព័ន្ធ​ទូរ​សព្ទ​ទាន់​ហេតុការណ៍ និង​បាន​អះអាង​ថា ប្ដី​របស់​ខ្លួន​ធ្វើការ​នៅ​អគារ​អាយ​ខន ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ដោយ​ទំនាក់ទំនង​មិន​បាន​ឡើយ ។

ក្រោយមក​កម្លាំង​ជំនាញ បាន​ចុះ​ទៅ​ដល់ទី​តាំង ដែល​សង្ស័យ​ក្នុង​សេចក្ដីរាយការណ៍ និង​រក​ឃើញ​ថា មិន​មានការ​ចាប់ជំរិត ឬ​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ឡើយ​។ រួច​សមត្ថកិច្ច បាន​រក​ឃើញ និង​ប្រគល់​ជនជាតិ​កូរ៉េ​នោះ ទៅ​អគ្គនាយកដ្ឋាន​អន្ដោ​ប្រវេ​សន្ដ ដើម្បី​ធ្វើការ​សួរនាំ​បន្ដ​។ បន្ទាប់​ពី​សួរនាំ ជនជាតិ​កូរ៉េ​ខាងលើ បាន​អះអាង​ថា ខ្លួន​មិន​ត្រូវ​បាន​ចាប់ជំរិត ឬ​បង្ខាំង​ឲ្យ​ធ្វើការ​ដោយ​ខុសច្បាប់​អ្វី​ឡើយ​។ ក្រោយ​បញ្ចប់​ការ​សួរនាំ​តាម​នីតិវិធី នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​អន្ដោ​ប្រវេ​សន្ដ បាន​បញ្ជូន​ជនជាតិ​កូរ៉េ​ខាងលើ​ទៅ​កាន់​ប្រទេស​ដើម​វិញ រួចរាល់ ។

ក្នុង​ន័យ​នេះ អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់​ថា ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍​កូរ៉េ​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ ហើយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្កា ច្រានចោល​ទាំងស្រុង និង​អំពា​នាវ​ដល់​ស្ថានីយ៍ទូរទស្សន៍​កូរ៉េ​នោះ ធ្វើការ​កែសម្រួល នូវ​ការ​ផ្សាយ​ព័ត៌មាន​នេះ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ