ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលប៉ុស្តិ៍បន្តឃាត់ពលករខ្មែរចំនួន៨នាក់ដែលបម្រុងលួចឆ្លងទៅប្រទេសថៃដោយខុសច្បាប់ធ្វើការអប់រំនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នៅចំណុចព្រៃក្បែព្រំដែនស្ថិតភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។
នាយប៉ុស្តិ៍នគរបាលឃុំបឹងបេងបានប្រាប់ថា៖ជាការណែនាំពីលោវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ហើយកម្លាំងប៉ុស្តិ៍នគរបាលបានស្រាវជ្រាវនិងឃាត់ខ្លួនពលករខ្មែរចំនួន៨នាក់ស្រី៥នាក់ក្មេង១នាក់ស្រី នៅកំពតព្រៃក្បែរព្រំដែនដែលមេខ្យល់បម្រុងនាំលួចឆ្លងដែនទៅប្រទេសថៃដើម្បីធ្វើការដោយខុសច្បាប់។
នាយប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនពលករខ្មែរចំនួន៨នាក់ស្រី៥នាក់ដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃកម្លាំងបានឃាត់ខ្លួននាំយកប៉ុស្តិ៍នគរបាលឃុំបឹងបេងដើម្បីណែនាំអប់រំអោយបញ្ឈប់សកម្មភាពលួចឆ្លងដែនដោយខុសច្បាប់អាចប្រឈមគ្រោះថ្នាក់គ្រប់ពេលនៅពេលដែលកាត់ព្រៃឆ្លងដែន។
នាយប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា៖កម្លាំងប៉ុស្តិ៍នគរបាលឃុំបឹងបេងនៅតែបន្តស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដែលបោកប្រាស់ពលករខ្មែរបម្រុងនាំឆ្លងដែនទៅការងារធ្វើដោយខុសច្បាប់ចំណែកពលករខ្មែរចំនួន៨នាក់ត្រូវបានធ្វើការអប់រំនិងធ្វើកិច្ចខសន្យាអោយបញ្ឈប់សកម្មភាពចាញ់បោកមេខ្យល់បន្តទៀត ត្រូវធ្វើប្រទេសថៃដោយស្របច្បាប់។
គួររំលឹកថា៖រយៈពេល២ថ្ងៃនេះកម្លាំងប៉ុស្តិ៍នគរបាលបានឃាត់ពលករខ្មែរចំនួន៧០នាក់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នៅចំណុចអូរព្រំដែនស្ថិតភូមិកណ្តាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ កម្លាំងប៉ុស្តិ៍នគរបាលឃាត់ពលករខ្មែរចំនួន៦២នាក់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នៅចំណុចអូរព្រំដែនស្ថិតភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ កម្លាំងប៉ុស្តិ៍នគរបាលឃាត់ខ្លួនពលករខ្មែរចំនួន៨នាក់ស្រី៥នាក់ក្មេង១នាក់ ការឃាត់ខ្លួនពលករខ្មែរសកម្មភាពឃើញធ្វើតែកម្លាំងប៉ុស្តិ៍នគរបាល តែកម្លាំងការពារព្រំដែនដូចជាមិនទាន់ឃើញបង្ក្រាបនៅឡើយទេស្ងាត់ជ្រាបធ្វើដូចជាគ្មានអ្វីកើតឡើង ៕





ចែករំលែកព័តមាននេះ