ខេត្តតាកែវ ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវបានប្រកាសនាព្រឹកនេះថា មានករណីអគ្គិភ័យ ឆាបឆេះរោងចក្រផលិតចានជ័រមួយកន្លែង នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយភ្លើងបានឆាបឆេះលេបត្របាក់អស់អគារមួយខ្នង ទំហំ១២០០ម៉ែត្រការ៉េ ខណៈអគារ២ខ្នងផ្សេងទៀតដែលនៅជិតគ្នាមិនមានការរាលដាលនោះទេ ។

ស្នងការដ្ឋាននគរបាលខេត្តតាកែវបានបានបន្ត សូមបញ្ជាក់ថា មកដល់វេលាម៉ោង៩និង៣០នាទីព្រឹកនេះ កម្លាំងជំនាញបង្ការពន្លត់អគ្កិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការណ៍ជាមួយបណ្ដាលស្រុកផ្សេងៗសរុប៤គ្រឿងកំពុងអន្តរាគមន៍បាញ់ពន្លត់នៅកន្លែងកើតហេតុ ។

សូមបញ្ជាក់ថា ករណីខាងលើនេះខាងយើងនៅមិនទាន់ដឹងពីមូលហេតុនៃការឆេះនៅឡើយទេ ហើយក៏មិនទាន់ដឹងចំនួនច្បាស់លាស់នៃការខូចខាតដែរ ៕




ចែករំលែកព័តមាននេះ