ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFC U17 ៖ តាជីគីស្ថានលុតកោះហ្គាម ៣៣-០ មុនប៉ះម្ចាស់ផ្ទះ​សិង្ហបុរីចុងសប្តាហ៍នេះ

8 ម៉ោង មុន

ប្រទេសសិង្ហបុរី ៖ ក្រុមបាល់ទាត់ជម្រើសជាតិតាជីគីស្ថានអាយុក្រោម១៧ឆ្នាំបានបង្កើតកំណត់ត្រាថ្មី សម្រាប់ការប្រកួតពានរង្វាន់របស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ហៅកាត់ថា AFC ដោយស៊ុតបញ្ចូលច្រើនគ្រាប់បំផុតក្នុងមួយប្រកួត ក្រោយបំបាក់ក្រុមជម្រើសជាតិកោះហ្គាមអាយុក្រោម១៧ឆ្នាំ លទ្ធផល ៣៣-០…

ប្រទេសសិង្ហបុរី ៖ ក្រុមបាល់ទាត់ជម្រើសជាតិតាជីគីស្ថានអាយុក្រោម១៧ឆ្នាំបានបង្កើតកំណត់ត្រាថ្មី សម្រាប់ការប្រកួតពានរង្វាន់របស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ហៅកាត់ថា AFC ដោយស៊ុតបញ្ចូលច្រើនគ្រាប់បំផុតក្នុងមួយប្រកួត ក្រោយបំបាក់ក្រុមជម្រើសជាតិកោះហ្គាមអាយុក្រោម១៧ឆ្នាំ លទ្ធផល ៣៣-០ ដែលជាការប្រកួតបើកឆាកពូល J វគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 កាលពីថ្ងៃទី២៣ ខែតុលា ដែលប្រទេសសិង្ហបុរីទទួលធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងចំណោម៣៣គ្រាប់របស់ក្រុម U17 តាជីគីស្ថានស៊ុតបញ្ចូលទីលើក្រុម U17 កោះហ្គាម នៅកីឡដ្ឋាន Bishan កីឡាករ Muhammadjon Nazriev សម្រេចបាន១៤គ្រាប់តែម្នាក់ឯង។ ចំណែកកីឡាករ Nazrullo Ashuralizoda រកបាន៦គ្រាប់ និងកីឡាករ Umed Jafoev រកបាន៣គ្រាប់ (Hat-trick)។ នៅក្នុងពូល J ដូចគ្នានេះដែរ ក្រុម U17 សិង្ហបុរីចាញ់ក្រុម U17 អូម៉ង់ ដោយលទ្ធផល ៥-០។ ជំនួបទី២ ពូល J នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ខាងមុខនេះ ដោយកោះហ្គាម ត្រូវប៉ះ អូម៉ង់ ខណៈដែលម្ចាស់ផ្ទះសិង្ហបុរី ត្រូវប៉ះជើងខ្លាំងតាជីគីស្ថាន។

សូមជម្រាបថា សិង្ហបុរីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers សម្រាប់ពូល J ដែលដំណើរការចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤។ ក្រុមលេខ១ប្រចាំពូល នឹងបានសិទ្ធិដោយស្វ័យប្រវត្តិទៅប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ AFC U17 Asian Cup ឆ្នាំ ២០២៥ ដែលប្រទេសអារ៉ាប៊ីសាអូឌីតទទួលធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមលេខ២ត្រូវអ៊ុតចំណាត់ថ្នាក់ក្រុមលេខ២ល្អ៕ ប្រភព ៖ AFC និង Seasia goal

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ