ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​តំណាង​រាស្ត្រ​ថ្លែង​ថា​កូរ៉េ​ខា​ង​ជើង​បញ្ជូន​ទ័ព​បី​ពាន់​នាក់​ទៅ​រុស្ស៊ី

7 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ អ្នក​តំណាង​រាស្ត្រ​កូរ៉េ​ខាងត្បូង​ជា​ច្រើន​នាក់​សុទ្ធ​តែ​អះ​អាង​ដូច​ៗ​គ្នា​ថា​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​កង​ទ័ព​៣​ពាន់​នាក់​ទៅ​រុស្ស៊ី​រួច​ហើយ​ដើម្បី​ជួយ​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ពួក​គេ​ស្ដាប់​ការ​ផ្ដល់​សក្ខី​កម្ម​​ពី​សំណាក់​​​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​ជាតិ​។ បើ​ដូច្នេះ​មែន​មាន​ន័យ​ថា​ចំនួន​ពិត​ប្រាកដ​ដែល​របប​ក្រុង​ព្យុង​យ៉ាង​បញ្ជូន​ទ័ព​ទៅ​រុស្ស៊ី​នោះ​មាន​ច្រើន​លើស​ពី​របាយ​ការណ៍​​កាល​ពី​លើក​មុន​រហូត​ដល់​ទៅ​ពីរ​ដង​ឯណោះ​។ របប​ក្រុង​ព្យុង​យ៉ាង​សន្យា​ជា​មួយ​រុស្ស៊ី​ថា​ខ្លួន​នឹង​បញ្ជូន​កង​ទ័ព​ឱ្យ​បាន​មួយ​ម៉ឺន​នាក់​ដើម្បី​ជួយ​ជ្រោម​ជ្រែង​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​នេះ​។ គេ​​គិត​​ថា​យ៉ាង​យូរ​ត្រឹម​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ ​កង​ទ័ព​កូរ៉េ​ខាង​ជើង​​ដែល​បញ្ជូន​ទៅ​ថ្មី​ៗ​នេះ​នឹង​​ចូល​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​ក្រុម​អ្នក​តំណាង​រាស្ត្រ​កូរ៉េ​ខាង​ត្បូង​ជម្រាប​ជូន​អ្នក​សារ​ព័ត៌​មាន​។​ ប្រភព​ខ្លះ​ថា​ពួកគេ​អាច​នឹង​ចុះ​ទៅ​សមរភូមិ​ត្រឹម​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​ ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ…

ទី​ក្រុង​សេអ៊ូល៖ អ្នក​តំណាង​រាស្ត្រ​កូរ៉េ​ខាងត្បូង​ជា​ច្រើន​នាក់​សុទ្ធ​តែ​អះ​អាង​ដូច​ៗ​គ្នា​ថា​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​កង​ទ័ព​៣​ពាន់​នាក់​ទៅ​រុស្ស៊ី​រួច​ហើយ​ដើម្បី​ជួយ​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ពួក​គេ​ស្ដាប់​ការ​ផ្ដល់​សក្ខី​កម្ម​​ពី​សំណាក់​​​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​ជាតិ​។ បើ​ដូច្នេះ​មែន​មាន​ន័យ​ថា​ចំនួន​ពិត​ប្រាកដ​ដែល​របប​ក្រុង​ព្យុង​យ៉ាង​បញ្ជូន​ទ័ព​ទៅ​រុស្ស៊ី​នោះ​មាន​ច្រើន​លើស​ពី​របាយ​ការណ៍​​កាល​ពី​លើក​មុន​រហូត​ដល់​ទៅ​ពីរ​ដង​ឯណោះ​។

របប​ក្រុង​ព្យុង​យ៉ាង​សន្យា​ជា​មួយ​រុស្ស៊ី​ថា​ខ្លួន​នឹង​បញ្ជូន​កង​ទ័ព​ឱ្យ​បាន​មួយ​ម៉ឺន​នាក់​ដើម្បី​ជួយ​ជ្រោម​ជ្រែង​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​នេះ​។ គេ​​គិត​​ថា​យ៉ាង​យូរ​ត្រឹម​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ ​កង​ទ័ព​កូរ៉េ​ខាង​ជើង​​ដែល​បញ្ជូន​ទៅ​ថ្មី​ៗ​នេះ​នឹង​​ចូល​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​ក្រុម​អ្នក​តំណាង​រាស្ត្រ​កូរ៉េ​ខាង​ត្បូង​ជម្រាប​ជូន​អ្នក​សារ​ព័ត៌​មាន​។​ ប្រភព​ខ្លះ​ថា​ពួកគេ​អាច​នឹង​ចុះ​ទៅ​សមរភូមិ​ត្រឹម​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​

​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ និង​ព្យុង​យ៉ាង​មិន​ដែល​បាន​ច្រាន​ចោល​ព័ត៌​មាន​ដែល​ថា​កូរ៉េ​ខាង​ជើង​បញ្ជូន​កង​ទ័ព​ទៅ​រុស្ស៊ី​ទេ​។ អ៊ុយ​ក្រែន​ក៏​បាន​អះ​អាង​ដោយ​យោង​តាម​ប្រភព​​ចារកម្ម​របស់​ខ្លួន​ថា​កូរ៉េ​ខាង​ជើង​​​បាន​​បញ្ជូន​​កង​ទ័ព​ទៅ​រុស្ស៊ីពិត​មែន​។ មុន​ដំបូង​ ពួក​គេ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​នាវា​ចម្បាំង​របស់​រុស្ស៊ី​ដែល​ចូល​ចត​​នៅ​កំពង់​ផែ​កូរ៉េ​ខាង​ជើង​។ ពួក​គេ​ទៅ​ទី​ក្រុង​វ៉្លាឌី​វ៉ូស្តុក​ដើម្បី​ហ្វឹក​ហាត់​​រយៈ​ពេល​ខ្លី​។ បន្ទាប់​មក​នឹង​បញ្ជូន​ទៅ​សមរភូមិ​ក្ដៅ​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​។

អ្នក​ខ្លះ​មើល​ស្រាល​ ឬ​និយាយ​បែប​សើច​ចម្អក​ថា​រុស្ស៊ី​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​រត់​ទៅ​ពឹង​ទាហាន​កូរ៉េ​ខាង​ជើង​មក​ជួយ​ច្បាំង​។ អ្នក​ខ្លះ​ថា​កូរ៉េ​ខាង​ជើង​ជា​ទាហាន​មិន​ធ្លាប់​មាន​ពិសោធ​ច្បាំង​ មិន​គួរ​ណា​បញ្ជូន​ទៅ​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​អឺរ៉ុប​ទេ​។ ប៉ុន្តែ​កុំ​យល់​ច្រ​ឡំ​​។ កង​ទ័ព​កូរ៉េ​ខាង​ជើង​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​។ ​ទ័ព​​​ដែល​បញ្ជូន​ទៅ​រុស្ស៊ី​នេះ​សុទ្ធ​តែ​ជា​កង​កម្លាំង​ពិសេស​ដែល​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​កម្រិត​កំពូល​។ បើ​មិន​សាក​មិន​ដឹង​។ ម៉្យាង​ទៀត​ របប​ក្រុង​ព្យុង​យ៉ាង​ក៏​មិន​អាច​ធ្វើ​ឱ្យ​ខ្លួន​ឯង​បាក់​មុខ​បាក់​មាត់​នោះដែរ​​។

ប្រតិ​កម្ម​ចំពោះ​ការ​បញ្ជូន​ទ័ព​កូរ៉េ​ខាង​ជើង​នេះ ប្រមុខ​ដឹក​នាំអ៊ុយ​ក្រែន លោ​កហ្សេឡិន​ស្គី ថ្លែង​ថា​ការ​ចង​សម្ព័ន្ធ​ភាព​យោធា​រវាង​ម៉ូស្គូ និង​ព្យុង​យ៉ាង​​គួរ​ណាស់​ទទួល​រង​ការ​បញ្ចេញ​ប្រតិ​កម្ម​ដ៏​ខ្លាំង​ក្លា​។ លោក​អំពាវ​នាវ​​ឱ្យ​​ក្រុម​សម្ព័ន្ធ​មិត្ត​ចាត់​វិធាន​ការ​ឆ្លើយ​តប​​។ អ្នក​ការ​ទូត​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​កំពុង​ពិគ្រោះ​គ្នា​ជា​មួយ​ក្រុម​សម្ព័ន្ធ​មិត្ត​អំពី​បញ្ហា​នេះ​។

បើ​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ទី​ក្រុង​ព្យុង​យ៉ាង​ពិត​ជា​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​មែន​ ពួក​គេ​នឹង​ចាត់​វិធាន​ការ​ភ្លាម​។​ អាមេរិកចាត់​ទុក​ថា​ស្ថាន​ការណ៍​នេះ​ពោរ​ពេញ​ដោយ​គ្រោះ​ថ្នាក់​ និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ ប្រភព​ខ្លះ​យល់​ថា​កូរ៉េ​ខាង​ជើង​មិន​មែន​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី​ទទេ​ៗ​ដោយ​ឥត​ឥត​ប្រយោជន៍​នោះ​ឡើយ​។ រុស្ស៊ី​ប្រាកដ​ជា​ផ្ដល់​នូវ​ការ​តប​ស្នង​អ្វី​មួយ​ជា​មិន​ខាន​។ ពួក​គេ​អាច​នឹង​ផ្ដល់​ជា​ហិរញ្ញ​វត្ថុ ជា​បច្ចេក​វិទ្យា​ផលិត​អាវុធ ឬ​អាច​ផ្ដល់​បច្ចេក​វិទ្យា​នុយ​ក្លេអ៊ែរ​ផង​ក៏​អាច​ថា​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ