ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន! ស្ថានភាពទឹកស្ទឹងព្រែកត្នោត ហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមមាត់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីគេចផុតពីគ្រោះថ្នាក់ជាយថាហេតុ អំពីគ្រោះទឹកជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត ដែលកំពុងជន់ឡើងខ្លាំង និងជិតដល់កម្រិតនៃការប្រកាសអាសន្នទៅហើយ…

រាជធានី​ភ្នំពេញ ៖ សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមមាត់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីគេចផុតពីគ្រោះថ្នាក់ជាយថាហេតុ អំពីគ្រោះទឹកជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត ដែលកំពុងជន់ឡើងខ្លាំង និងជិតដល់កម្រិតនៃការប្រកាសអាសន្នទៅហើយ ។ ជាពិសេសប្រជាពលរដ្ឋនៅក្នុងសង្កាត់គងនយដែលតែងតែត្រូវបានទឹកលិចមុនតំបតន់ផ្សេង ថ្វីដ្បិតតែពេលនេះទឹកកំពុងស្ថិតនៅក្នុងស្ទឹង មិនទាន់ពេញប្រៀបនិងហៀរហូរចេញក្រៅចូលដល់ភូមិឋាននានានៅឡើយ ប៉ុន្តែដោយសារតែមេឃបានបន្តធ្លាក់ភ្លៀងរាល់ថ្ងៃ បានធ្វើឲ្យទឹកស្ទឹងនេះហក់ឡើងជាបន្តបន្ទាប់គួរតែត្រូវប្រុងប្រយ័ត្ន ។

បើយោងតាមការជូនដំណឹងនៅលើផេកហ្វេសប៊ុករបស់ខ្លួន នានាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ មានខ្លឹមសារថា សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ គងនយ មេត្តាជ្រាបថា ទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិមួយនេះផង ។

ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវទឹកស្ទឹងព្រែកត្នោតជន់ឡើងខ្លាំងរដ្ឋបាលសង្កាត់គងនយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយនេះ តែងតែបានជូនដំណឹងដល់ប្រជាពលរដ្ខនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នជាប់ជាប្រចាំ ។ នេះគឺជាលើកទី២ហើយសម្រាប់ឆ្នាំ២០២៤នេះ ដែលទឹកស្ទឹងបានជនឡើងបង្កឡើងពីទឹកភ្លៀងខ្លាំងនៅឯតំបន់ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដោយកាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ ទឹកស្ទឹងព្រែកត្នោតបានជន់ឡើងលិចភូមិ ផ្ទះសម្បែង មណ្ឌលសុខភាព សាលាសង្កាត់ សាលារៀន វត្តអារាម និងផ្លូវថ្នល់ ស្ថិតក្នុងសង្កាត់ជាច្រើរបស់ដង្កោនេះម្ដងរួចមកហើយ ។

នគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា តាមទម្លាប់រាល់ដងឲ្យតែទឹកជន់ខ្លាំងតែងតែបានហូរចូលិចផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ មុនគេរួចទើបបន្តជន់លិចនៅតាមបណ្ដាភូមិសង្កាត់ផ្សេងៗទៀតជាបន្តបន្ទាប់ ។ ប៉ុន្តែគិតត្រឹមថ្ងៃទី២៣ ខែតុលា ទឹកមិនទាន់ជន់ហៀរស្ទឹងហូរចូលភូមិឋានប្រជាពលរដ្ឋក្នុងភូមិណាមួយនៅឡើយទេ តែកំពុងជន់ឡើងខ្លាំងគួរឲ្យបារម្ភ ហើយបើភ្លៀងនៅតែធ្លាក់បន្តទៀតនោះចៀសមិនផុតពីការលិចលង់នោះឡើយ ។ ដូច្នេះទើបប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបែបនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ