ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! បុរសម្នាក់​បា.ត់ខ្លួន​អស់១យប់ ពេល​ទៅ​​បង់សំណាញ់ចំពេលទឹកឡើងហូរខ្លាំង​និង​កួច

2 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ៖ ករណីមនុស្សបាត់ខ្លួនម្នាក់សង្ស័យថាលង់ទឹក ត្រូវបានកម្លាំងជំនាញអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរស្មីនិងអាជ្ញាធររួមទាំងប្រជាការពារ​ និងបងប្អូន​សព​ បានរុករកតាមដងអូរក្នុងគុម្ភឬស្សីបានប្រទះឃើញសាកសពហើយ។ ក្រុមកម្លាំងចម្រុះប្រទះឃើញសាកសពនៅវេលាម៉ោង១៧.១៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤​បន្ទាប់ពីក្រុមជំនាញព្រហ្មទណ្ឌនិងពិនិត្យកន្លែងហេតុរួចមក។ ករណីមនុស្សបាត់ខ្លួនម្នាក់សង្ស័យថាលង់ទឹកង្ករឲ្យមានការភ្ញាក់ផ្អើលនោះបានកើតឡើងនៅវេលាម៉ោង០៩.០០នាទីព្រឹកថ្ងៃទី២១ខែតុលា…

ខេត្តព្រះវិហារ៖ ករណីមនុស្សបាត់ខ្លួនម្នាក់សង្ស័យថាលង់ទឹក ត្រូវបានកម្លាំងជំនាញអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរស្មីនិងអាជ្ញាធររួមទាំងប្រជាការពារ​ និងបងប្អូន​សព​ បានរុករកតាមដងអូរក្នុងគុម្ភឬស្សីបានប្រទះឃើញសាកសពហើយ។

ក្រុមកម្លាំងចម្រុះប្រទះឃើញសាកសពនៅវេលាម៉ោង១៧.១៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤​បន្ទាប់ពីក្រុមជំនាញព្រហ្មទណ្ឌនិងពិនិត្យកន្លែងហេតុរួចមក។

ករណីមនុស្សបាត់ខ្លួនម្នាក់សង្ស័យថាលង់ទឹកង្ករឲ្យមានការភ្ញាក់ផ្អើលនោះបានកើតឡើងនៅវេលាម៉ោង០៩.០០នាទីព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២៤ត្រង់ចំនុចរមណីយដ្ឋានលូ១២ ស្ថិតក្នុងភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀងខេត្តព្រះវិហារ។​

ប្រភពពីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុករវៀងបានឲ្យដឹងថាមានករណីមនុស្សលង់ទឹកស្លាប់ហើយជនរងគ្រោះឈ្មោះ សៅ សំ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាកសិករ មានស្រុកកំណើតនៅភូមិត្រពាំងឬស្សីឃុំរស្មីស្រុករវៀងខេត្តព្រះវិហារ។

ប្រភពបន្តថាក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរស្មីនិងអាជ្ញាធរភូមិឃុំ​រួមទាំងប្រជាការពារ​បងប្អូន​សព​ផងនោះបាននាំគ្នារុករកតាមដងអូរ តាមគុម្ភឬស្សីគ្រប់ច្រកល្ហកតែមិនឃើញទេ។

ប្រភពបន្តទៀតថាលុះដល់ថ្ងៃទី២២ខែឆ្នាំដដែលក្រុមជំនាញព្រហ្មទណ្ឌនិងពិនិត្យកន្លែងកើតហេតុហើយបានសហការជាមួយប៉ុស្តិនគរបាលរដ្ឋបានឃុំរស្មី ក្រោមការដឹកនាំសម្របសម្រួល ដោយលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បន្តរុករកទៀត រហូតដល់វេលាម៉ោង១៧.១៥ នាទី ទើបរកឃើញ​ជន​រងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយការពិនិត្យសាកសពកម្លាំងសមត្ថកិច្ចយើងបានឃើញថា៖ ទី១-ដៃសពជនរងគ្រោះ​ក្តាប់ ទី២- មានលម្អងភក់នៅក្នុងរន្ធច្រមុះ។ ទី៣-មានឈាមតាមភ្នែកដោយសាត្រីសុី។ ទី៤-នៅត្រង់ក្បាលដងខ្លួន ពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះឡើយ។

និងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ហង់ ខេង ភេទប្រុសអាយុ៥៦ឆ្នាំមុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងែរថា៖ នៅវេលាម៉ោងប្រហែល៨.៣០នាទី ថ្ងៃទី២១ខែតុលាឆ្នាំ២០២៤នោះ គាត់បានបបួលជនរងគ្រោះ ទៅបង់សំណាញ់រកត្រី នៅចំនុចលូ១២និង។

ឈ្មោះហង់ ខេងបន្តថាពេលនោះខ្ញុំបានឃើញនៅមុខលូទឹកមានសភាពឡើង និងហូរខ្លាំងផងខ្ញុំក៏បានហៅជនរងគ្រោះទៅរកត្រីនៅលូមុខ០៣វិញតែជនរងគ្រោះប្រាប់ឲ្យខ្ញុំទៅមុនចុះ។

លោកបន្តថាមួយសន្ទុះក្រោយមកខ្ញុំបានហៅរកជនរងគ្រោះតែមិនឮសូរឆ្លើយតបទេដោយបាត់​ជន​រងគ្រោះយូរពេក និងបានឃើញស្បែកជើងជនរងគ្រោះនៅមាត់អូរ ប្រហែលជាអាចលង់ទឹកក៏បានរាយការណ៍ទៅដល់បុ៉ស្តិនគរបាលរដ្ឋបាលឃុំរស្មី។

យោងតាមការបំភ្លឺរបស់ឈ្មោះដួង ហៀង ភេទប្រុស អាយុ២៧ឆ្នាំមុខរបរបុគ្គលិកធនាគារ ហត្ថាកសិករខ្លួនបានចាប់ផ្តើមរកឪពុកតាំងពីព្រឹករហូតដល់ថ្ងៃត្រង់តែមិនឃើញ។

ពួក​គាត់​បានសម្រាកហូបបាយរួច ក៏ចាប់រកបន្តទៀតដោយមានការសែនបន់ម្ចាស់ទឹក ម្ចាស់ដីផងដែរ ខ្ញុំបានរកឱពុកឃើញនៅជាប់នឹងឈើក្រាក់នៅបាតអូរ ក្នុងសភាពបាត់បង់ជីវិតហើយដងខ្លួនឡើងរឹងទៀតផង។

​ដោយយោងតាមការបំភ្លឺ និងការពិនិត្យសាកសព សមត្ថកិច្ចបានសន្និដ្ឋានថា​ ជនរងគ្រោះពិតជាបានស្លាប់ដោយសារការបង់សំណាញ់រកត្រីធ្វេសប្រហែសបណ្តាលឲ្យលង់ទឹកពិតប្រាកដមែន​ ។

ក្រោយពិនិត្យកន្លែងកើតហេតុនិងស្ថានភាពសាកដពរួចរាល់ដមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ