ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តៅ​ជីក​​រក​រ៉ែ​មាស​​ខុសច្បាប់​​២កន្លែង ​ត្រូវ​សមត្ថ​កិច្ច​ចុះ​បង្ក្រាប​លុប​និង​​កម្ទេច​ចោល

2 ខែ មុន
  • ព្រះវិហារ

ខេត្ត​ព្រះ​វិ​ហារ​ ​៖ រណ្តៅ​ជីក​រុករក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ចំនួន​២​កន្លែង ​ត្រូវ​បានក​ម្លាំ​ជំនាញ​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​​ចុះ​ធ្វើការ​បង្ក្រាប​ ហើយ​កម្ទេច​សម្ភា​រ​ចោល​ទាំងស្រុង ។ ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ជីក​រ៉ែ​ដោយ​ខុសច្បាប់​ និង​កម្ទេច​សម្ភា​រ​ចោល​នេះ​ ​កម្លាំង​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​២១​ខែតុលា​…

ខេត្ត​ព្រះ​វិ​ហារ​ ​៖ រណ្តៅ​ជីក​រុករក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ចំនួន​២​កន្លែង ​ត្រូវ​បានក​ម្លាំ​ជំនាញ​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​​ចុះ​ធ្វើការ​បង្ក្រាប​ ហើយ​
កម្ទេច​សម្ភា​រ​ចោល​ទាំងស្រុង ។

ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ជីក​រ៉ែ​ដោយ​ខុសច្បាប់​ និង​កម្ទេច​សម្ភា​រ​ចោល​នេះ​ ​កម្លាំង​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​២១​ខែតុលា​ ឆ្នាំ​២០២៤ ស្ថិត​​ត្រង់​ចំណុច​ភូមិ​រំដេង ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​ ដឹកនាំដោយ​លោក ស្រេង វុ​ទ្ឋា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រះវិហារ​។

ទីតាំង​ជីក​រុករក​រ៉ែមាស​ខាងលើ​ ជាទី​តាំង​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​សិ​ទ្ធិ​​ឲ្យក្រុមហ៊ុន​ធ្វើការ​ស្រាវជ្រាវ​រុករករ៉ែ​មាស​ហើយ​អាជ្ញាធរនិង​មន្ទីរ​ជំនាញ​បាន​ហាមឃាត់​ប្រជាពលរដ្ឋមិន​ឲ្យ​ជីក​រុករក​រ៉ែ​មាស ​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​នោះ​ទេ ​ព្រោះ​កន្លង​មក មាន​កម្មករ​ជួប​គ្រោះថ្នាក់​រហូត​ស្លាប់​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ ។

លោក ស៊ុន ច​ន្ទ័​រក្សា ប្រធាន​មន្ទីររ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ និងលោក​ហោ ប៊ុ​ន​ហួរ អភិ​បាលស្រុករវៀង បាន​ចុះ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ខាងលើ​ជាច្រើន​ដង​ដែរ​ ដើម្បី​ការពារ​អាយុជីវិតកម្មករ​​អាជ្ញាធរ​អនុញ្ញាត​ឱ្យជីកតែ​រណ្តៅ​រ៉ា​ក់​ៗ​ហាម​ជីក​លុង​ជ្រៅជា​កំពែង​ចូល​ជ្រៅ​ទៅ​ក្នុង​ដី​ជ្រៅ​នោះ​ទេ ។

រីឯ​ទីតាំង​ដែល​កម្លាំង​ចុះ​បង្ក្រាប​នា​ពេល​នេះ​ ទី​១-​មាន​ម្ចាស់ឈ្មោះ បូរ នៅ​ជាប់ជើងភ្នំ​លុង ត្រូវ​បាន​ក្រុម​សន្តិសុខ​យកគ្រឿងចក្រ​កាយ​លុបរណ្តៅ​ចោល​ទាំងស្រុង​ហើយ​ ។ ទី​២-​មិន​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ ​គឺ​ធ្វើ​នៅ​ក្នុង​ដី​ឡូត៍​ផ្ទះ​ឈ្មោះចែ​ ឆ​យ ​ហើយ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កម្ទេច​ចោល​ទាំងស្រុង​ដែរ ។

លោក ស៊ុន ច​ន្ទ័​រក្សា ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ បាន​ថ្លែង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាលរដ្ឋ​នៅ​ក្នុងភូមិ​រំដេង​ទាំងអស់ ពិសេស​ កម្មករ​ដែល​ចំណាកស្រុក​មក​ធ្វើ​ជា​កម្មករ​ជី​រុករក​រ៉ែ​មាស​ សូមកុំ​ជឿ​ឧបាយកល​ទុ​ច្ច​រិត​របស់​ថៅកែ​ៗ​ជីក​មាស​ដោយ​ខុសច្បាប់​ និងគ្មាន​បច្ចេកទេស​ត្រឹមត្រូវ​នុះ​ឲ្យ​សោះ នាំ​ឲ្យ​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិតរ​បស់បងប្អូន​យើង​បន្ត​ទៀត ។

រីឯការ​ជីក​រុករក​រ៉ែ​មាសយ៉ាង​អ​នា​ធិប​តេ​យ្យ​ដោយ​ខុសច្បាប់​ នៅ​ក្នុង​ទី​តាំង​​ខាងលើ​នោះ​ ក៏​នៅ​មាន​ជា​ច្រើន​ទៀត​ដែលក​ម្លាំ​ជំនាញ​មិន​ទាន់​មានការ​បង្ក្រាប​នៅឡើយ​ គឺ​ទើ​ប​នឹង​​ចាប់ផ្តើម​បាន​ពីរ​កន្លែងប៉ុណ្ណោះ ហើយ​មហាជន​ និង​មជ្ឈដ្ឋាន​ជុំវិញ​ ក៏​កំពុង​រង់​មើល​ការ​បង្ក្រាប​បន្តបន្ទាប់​ទៀត​
ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ