ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខណ្ឌទួលគោក ណែនាំ​អ្នកលក់​ដូរ​លើ​ច​ញ្ចើ​ម​ផ្លូវ និង​ទ្រូងផ្លូវ ត្រូវ​រុះរើ​ចេញ នៅ​តាម​បណ្តោយ​ផ្លូវ​១៨៦ និង​ផ្លូវ​២១៨

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​វេលា​ម៉ោង​០៨​និង​៣០ ដល់​ម៉ោង​១១​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​វេលា​ម៉ោង​០៨​និង​៣០ ដល់​ម៉ោង​១១​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវ​១៨៦ និង​ផ្លូវ​២១៨ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដោយ​បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជីវករ​កុំ​ដាក់​តាំង​លក់ដូរ រំលោភ​ចូល​ចំណី​ផ្លូវ ដោយ​ទុក​ចំណី​ផ្លូវ​ចិញ្ចើម​១/៣ នៃ​ចិញ្ចើម​ផ្លូវ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​បាន​ស្រួល ជៀសវាង​ពី​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ។

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សាលា​ខណ្ឌទួលគោក ចុះ​រៀបចំ​សណ្តាប់ធ្នាប់ តាម​បណ្តោយ​ផ្លូវ​១៨៦ នឹង​ផ្លូវ​២១៨ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក​ទី​៣ ខ​ណ្ឧ​ទួល​គោក រួម​មាន ៖ លោក ស៊ឹ​ម សុ​ផង់ អភិបាលរង​ខណ្ឌទួលគោក​, លោក​វរ​សេនី​យ៏​ទោ ប៊ុ​ន ណា​ន អធិការរង ខ​ណ្ឧ​ទួល​គោក​, លោក​វរ​សេនី​យ៏​ត្រី ស៊ុ​យ ទី អធិការរង​ខ​ណ្ឧ និង​លោក នូវ ភក្តី ចៅសង្កាត់​រងទឹក​ល្អក​ទី​៣, កម្លាំង​ប្រជា​ការពារ ចំនួន​១១​នាក់​, កម្លាំង​ចៅសង្កាត់ ចំនួន​០៣​នាក់​, កម្លាំង​នគរបាល​ខណ្ឌទួលគោក ចំនួន​០៥​នាក់ និង​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​ទឹកល្អក​ទី​៣ ចំនួន​០៣​នាក់ ។

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង កន្លែង​លក់ដូរ​គ្រប់​ប្រភេទ បាន​ចំនួន ៦​ទីតាំង ដោយ​បាន​អប់រំ​ណែនាំ​អ្នក​លក់ដូរ ត្រូវ​រក​កន្លែង​លក់ដូរ​ទីតាំង​ផ្សេង ខណៈ​ដែល​អ្នក​លក់ដូរ​ទាំង​៦​ទីតាំង​នោះ លក់​លើ​ច​ញ្ចើ​ម​ផ្លូវ និង​ទ្រូងផ្លូវ ឫត​សំយាប​លើ​ផ្លូវ​សាធារណៈ នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍ ។

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ណែនាំ​ឲ្យ​ធ្វើការ​រុះរើ​ចេញ​ចាប់ពី​ជូន​ដំ​ណឺង​នេះ​តទៅ ប្រសិនបើ​អ្នក​លក់ដូរ​នៅ​លើ​ចិញ្ចើម មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​នេះ​ទេ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​ចុះ​មក​ធ្វើការ​រុះរើ និង​ដកហូត​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​បាត់បង់ ឫ​ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ផ្សេង​ៗ នៅ​ក្នុង​ទីតាំង​ទាំង​អស់នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ