ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទប្រកាន់​អ្នកគ្រប់គ្រង​អន្តេ​វា​សិ​ដ្ឋា​ន​សិស្ស​នារី​ខ្មែរ​ស្លា​ម​ចំនួន​២បទល្មើស ប្រឈម​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ៥​ឆ្នាំ និង​ពី​៧​ឆ្នាំទៅ​១៥ឆ្នាំ​

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជ​អា​ជ្ញ​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជ​អា​ជ្ញ​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​បាន​បើកការ​ស៊ើបសួរលើ​ជនសង្ស័យ ដែល​ជា​អ្នកគ្រប់គ្រង​អន្តេ​វា​សិ​ដ្ឋា​ន​សិស្សសាលា​នារី​ខ្មែរ​ស្លា​ម រួចរាល់​ហើយ​ចំនួន​ពីរ​បទល្មើស ៖១-​បទរំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង នឹង​ជន​ល្មើសតាម​មាត្រា ២៤០ នៃ​ក្រមព្រហ្មទណ្ឌ ។ ២-បទប្រទូស្ត​កេរ​ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​នឹង ចារី និង​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅ​នឹង​ជន​រង​គ្រោះ តាម​មាត្រា ២៤ ៧ និង​មាត្រា ២៤៨ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​មាត្រា ២៤០ ស្ថាន​ទម្ងន់ទោស​ដោយសារ​មធ្យោបាយ​ប្រ​ប្រាស់ ឬ​ទាក់ទង​និង​ជនល្មើស​បទ​. រំលោភ​សេពសន្ថវៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ កាលបើ​បទល្មើស​នេះ​ប្រព្រឹត្ត​ឡើង ៖ ១.​ដោយ​ការ​ប្រើ​អាវុធ ឬ​គំរាមកំហែង នឹង​អាវុធ ។
២.​ដោយ​ប្រើ​គ្រឿងញៀន ឬ​គ្រប់​វិធី​ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​បាត់បង់ ឬ​ចុះ​ខ្យោ​យ​លទ្ធភាព​ទប់ទល់ ។

៣.​ដោយ​បុគ្គល​ដែល​មាន​អំណាច​ទៅ​លើ​ជន​រង​គ្រោះ ។
៤.​ដោយ​បុគ្គល​ដែល​រំលោភ​អំណាច ដែល​មុខងារ​របស់​ខ្លួន​ប្រគល់​ឲ្យ ។
៥.​ដោយ​បុគ្គល​ច្រើន​រូប ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​ឋានៈ​ជា​ចារី សហចារី អ្នក​ផ្តើមគំនិត ឬ​ជា​អ្នកសមគំនិត ។

យោង​តាម​មាត្រា ២៤៧ និង​មាត្រា ២៤៨ ស្ថាន​ទម្ងន់ទោស​ដោយសារ​ម​ធ្យោ​យ​បាយ​ប្រើប្រាស់ ឬ​ទាក់ទង​និង​ចារី បទល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា ២៤៦ “​ប្រទូស្ត​កេរ​ក្មា​ស​”​នៃ​ក្រម​នេះ ត្រូវ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ​៥ ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​៤ លាន​ទៅ​១០ លាន​រៀល ។

។ ដូច្នេះ​ហើយ​បើ​យោង​តាម​ការ​ចោទប្រកាន់ លើ​បទល្មើស​ទាំង ពីរ​នេះ ជនជាប់ចោទ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​២ ឆ្នាំទៅ ៥ ឆ្នាំ​និង ពី​៧ ឆ្នាំទៅ​១៥ ឆ្នាំ ។ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ សំណុំ រឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូមរំលឹក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​សមត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ បាន​ចាត់​បញ្ជូន​អ្នកគ្រប់គ្រង​អន្តេវាសិ​កដ្ឋាន​សិស្ស​នារី ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​លោក​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាស នា​ឥ​ស្លា​ម​កម្ពុជា ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ពាក់​ពន្ធ​ការ​ចោទប្រកាន់​ករណី​បៀតបៀន​រាង​កាយ និង​រំលោភ​បំពាន​កុមារី​ជា​សិស្សសាលា​ខ្មែរឥស្លាម​នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំ​ពេ ញ ។ សំណុំរឿង​បាន និង​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ព្រះរាជអាជ្ញា​រង ទទួល​បន្ទុក បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ទៅ​តាម​នីតិវិធី ។

ជនសង្ស័យ​ឈ្លោះ កា​ម៉ា​រូ​ទី​ន ស៊ូ​ហៃ​មី អាយុ​៣៣ ឆ្នាំ មុខរបរ ជា អ្នកគ្រប់គ្រង អន្តេវាសិកដ្ឋាន​សិស្ស​នារី នៃ​សាលារៀន​អាន់​នៀក ម៉ះ ភ្នំពេញ ដែល​ស្ថិត​នៅ​គីឡូម៉ែត្រ​លេខ​៩ ក្នុង​ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​សមត្ត​កិច្ច​នគរបាល កោះហៅ​ជនសង្ស័យ​យក​ទៅ​សាកសួរ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ។

ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​ចោទប្រកាន់​ថា លោក កា​ម៉ា​រូ​ទី​ន ស៊ូ​ហៃ​មី ជាប់​ពាក់​ពន្ធ​និង​ករណី​បៀតបៀន​រាង​កាយ និង រំលោភ​បំពាន​កុមារី ជា​សិស្សសាលា​ខ្មែរឥស្លាម ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ព័ត៌មាន​ខាងលើ​នេះ សមត្ត​កិច្ច​នាយកដ្ឋាន​នគ របាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បើក​ការ​ស្រាវជ្រាវ និង​រក​ឃើញ​កុមារី​សិស្សសាលា​ខ្មែរឥស្លាម ដែល​ជា​ជន​រង​គ្រោះ​ចំនួន​០៤ នាក់ “​អាយុ​១៣ ឆ្នាំ​ម្នាក់ អាយុ​១៤ ឆ្នាំ​ម្នាក់ និង អាយុ​១៥ ឆ្នាំ ២ នាក់​” ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ កា​ម៉ា​រូ​ទី​ន ស៊ូ​ហៃ​មី ប្រព្រឹត្ត​បទល្មើស​ប្រទូស្ត​កេ​រិ៍ និង​រំលោភ​សេពសន្ថវៈ ក្នុង​នោះ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​០២ នាក់ មិន​ដាក់​បណ្តឹង ០២ នាក់ និង​សាក្សី​០៤ នាក់ ផ្សេង​ទៀត បាន​ចូល​បំភ្លឺ​ផ្តល់​ព័​ត៌ មាន​ជូន​សមត្ត​កិច្ច ។

នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ ២០២៤ សង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ផ្លូវការ តាម​ការ​អនុញ្ញាត​ពី​ស្ថ​ប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

គួរ​បញ្ជាក់​ទៀត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​លោក ឧកញ៉ា សុះ កំ រី បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​ឲ្យ​ដឹង​ថា​«​ខ្ញុំ​អ្នកឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥ​ស្លា​ម កម្ពុជា សូម​ជម្រាប​ជូន​សាធារណៈជន​ជ្រាប​ថា ៖ ខ្ញុំ​បានឃើញ ពាក្យ​ចចាមអារ៉ាម និង​ការ​ចែកចាយ​បង្ហោះ​តាម​បណ្តាញ​សង្គម​អំពី​ករណី​សិស្ស​នារី​ត្រូវ​បាន​រំលោភ​បំពាន​នៅ​សាលារៀន អាន់ នៀក ម៉ះ​ភ្នំពេញ ដែល​មាន​ពាក់​ពន្ធ​ដល់​កូនប្រុស​របស់ខ្ញុំ ឈ្មោះ សូ​ហៃ​មី ជា​អ្នកគ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី ។

​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ ខ្ញុំ​បាន​សាកសួរ​កូនប្រុស​របស់ខ្ញុំ ជា​ច្រើន​លើក​ដើម្បី​រក​ការ​ពិត ហើយ​គាត់​បាន​បដិសេធ​ថា គាត់ មិន​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ “​ខ្ញុំ​គាំទ្រ​ក្នុង​ការ​រក​ការ​ពិត ដើម្បី​ផ្ដល់​យុត្តិធម៌ ជូន​ដល់​ជន​រង​គ្រោះ​” ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ