ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់ភ្លៀង​១​មេ​ធំ ជន់​លិច​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ នៅខេត្ត​ប៉ៃលិន

2 ខែ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់​ៗ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​សុវត្ថិភាព អ្នកខ្លះ​ព្រលឹង​ចុង​សក់ ខណៈ​ដែល​ឃើញ​មេឃ​ខ្មៅ​ងងឹតស្លុប​បង្អុរ​ភ្លៀង​១​មេ​យ៉ាង​ធំ អស់​រយៈពេល​ច្រើន​ម៉ោង បណ្តាល​ឱ្យ​ទឹក​ជន​លិច​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ និង​ហូរ​បុក​យ៉ាង​កំ​ហុ​ក លិច​ផ្លូវ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់​ៗ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​សុវត្ថិភាព អ្នកខ្លះ​ព្រលឹង​ចុង​សក់ ខណៈ​ដែល​ឃើញ​មេឃ​ខ្មៅ​ងងឹតស្លុប​បង្អុរ​ភ្លៀង​១​មេ​យ៉ាង​ធំ អស់​រយៈពេល​ច្រើន​ម៉ោង បណ្តាល​ឱ្យ​ទឹក​ជន​លិច​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ និង​ហូរ​បុក​យ៉ាង​កំ​ហុ​ក លិច​ផ្លូវ ព្រមទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ ។

ហេតុការណ៍​ភ្លៀង​ធ្លាក់​១​មេ​ធំ បណ្តាល​ឱ្យ​លិច​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ និង​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កា​ល​ពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ បាន​រៀបរាប់​ឱ្យ​ដឹង​ទាំង​ការ​ភ័យ​ស្លន់ស្លោ​រថា បន្ទាប់​ពី​ផ្ទៃមេឃ​ចាប់ផ្តើម​ខ្មៅ​ស្រអាប់ តាំងពី​ពេល​រសៀល​ថ្ងៃ​ដដែល រហូត​ដល់​មួយស្របក់​ក្រោយមក ស្រាប់តែ​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង អស់​រយៈពេល​ជា​ច្រើន​ម៉ោង បណ្តាល​ឱ្យ​កម្ពស់​ទឹកអូរ​ព្រំដែន បាន​ស្ទុះ​ហក់​ឡើង គួរ​ឱ្យ​កត់សម្គាល់ ខណៈ​ទឹក​ក៏​ហូរ​បុក​មក​ពី​ប្រទេស​ថៃ រហូត​ដល់​លិច​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ថៃ ហើយ​ក៏​ហូរ​បុក​ចូល​ទៅ​ក្នុង​លំនៅ​ឋាន បណ្តាល​ឱ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ ធ្វើ​ឱ្យ​ឱ្យ​អណ្តែត​ចាន ឆ្នាំង ម្ហូបអាហារ សម្ភារៈ​ផ្ទះបាយ ទៅ​តាម​ទឹក​ស្ទើរ​អស់រលីង តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ស្រប​ពេល​នេះ​ដែរ មាន​ប្រជាពលរដ្ឋ​ខ្លះ​ជាប់រវល់​ធ្វើការ ហើយ​ទុក​កូនចៅ​របស់​ខ្លួន​ឱ្យ​ពួក​គេ​ស្នាក់​នៅផ្ទះ ខណៈ​ដែល​ទឹក​កំពុង​ហូរ​បុក​ខ្លាំង ក៏​មាន​អ្នក​ស្រែក​ទ្រហោយំ ឱ្យ​ជួយ​សង្គ្រោះ​ដល់​កូនចៅ​របស់​ខ្លួន​ដែល​នៅ​ជាប់​នៅ​ក្នុងផ្ទះ ផង​ដែរ ។

ប្រភព​ដដែល បាន​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​វេលា​ម៉ោង​០៧​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល ដោយសារ​ភ្លៀង​បាន​រាំង​ទៅ​វិញ ធ្វើ​ឱ្យ​ជំនន់​ទឹកភ្លៀង​នេះ ក៏​បាន​ស្រក​ទៅ​វិញ​ដែរ ។ ប៉ុន្តែ​ទឹកជំនន់​នេះ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ គ្រាន់តែ​ធ្វើ​ឱ្យ​ខូចខាត និង​បាត់បង់​សម្ភារៈ​ផ្ទះបាយ​មួយ​ចំនួន រួម​ជាមួយនឹង​សម្លៀក​បំពាក់ ត្រូវ​បាន​ហូរ​រសាត់អណ្តែត​ទៅ​តាម​ទឹក តែ​ប៉ុណ្ណោះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​សមត្ថកិច្ច បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ រង់ចាំ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព ។ ចំណែក​អាជ្ញាធរ ក៏​បាន​ប្រកាសប្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​កូនចៅ​របស់​ខ្លួន​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ