ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បូរាណ​ ​“​ពានរង្វាន់​សម្ដេច​ប​បវរ​ធិ​បតី​” រយៈពេល​៣​ថ្ងៃ មាន​ប្រតិភូ​អត្ត​ព​លិ​ក​ចូលរួម​ជាង​៧០០​នាក់

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បូរាណ​ដណ្ដើម “​ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី​” មាន​ប្រតិភូ​កីឡា គ្រូបង្វឹក និង​អត្ត​ពលិកម​ក​ពី​តាម​បណ្ដា​រាជធានី​-​ខេត្ត ចូលរួម​ប្រមាណ ៧២២​នាក់ និង​មាន​រយៈពេល​៣​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បូរាណ​ដណ្ដើម “​ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី​” មាន​ប្រតិភូ​កីឡា គ្រូបង្វឹក និង​អត្ត​ពលិកម​ក​ពី​តាម​បណ្ដា​រាជធានី​-​ខេត្ត ចូលរួម​ប្រមាណ ៧២២​នាក់ និង​មាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២០ ខែតុលា នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ច​ម្រុំ​ខ្មែរ​បូរាណ ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី ដែល​បាន​មានប្រ​សាសន៍​​លើក​ឡើង​នៅ​ក្នុង​ឱកាស​ធ្វើ​ពិធី​បើក​ការ​ប្រកួត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ។

មុន​ពេល​ដំណើរការ​ឱ្យ​មាន​ព្រឹត្តិការណ៍​ នៃ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បូរាណ ​ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី​នេះ​ផង​ដែរ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ ដើម្បី​ឱ្យ​ដំណើរការ​ នៃ​ការ​ប្រកួត​បាន​លូន ប្រកបដោយ​វិជ្ជា​ជិ​វៈ គឺ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម ស្ដី​ពី​បទបញ្ជា​បច្ចេកទេស​ និង​បទបញ្ជា​ការ​ប្រកួត​ចំនួន ​២​វគ្គ ​។​
ជាង​នេះ​ទៅ​ទៀត បាន​ទទួល​ភាព​កក់ក្ដៅ​ ក្នុង​ការ​រៀបចំ​សម្រាប់​ការ​ស្នាក់​នៅ ហូប​ចុក ​និង​ដឹក​ជញ្ជូន​កីឡាករ កីឡាការិនី គ្រូបង្វឹក និង​ទ័ព​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ព្រមទាំង​ក្រុម​ព្រឹទ្ធាចារ្យ​យុទ្ធ​គ​គុន ព្រមទាំង​ដំណើរការ​បង្ហាញមុខ​ចុង​ក្រោយ​ចុង ​និង​ថ្លឹង​ចាប់​គូ​តាម​ការ​គ្រោងទុក នៅ​ថ្ងៃ​ទី​១៦ ​ខែតុលា​ កន្លង​មកនេះ​ ទទួល​បានការ​ចុះ​សួរ​សុខ​ទុក និង​ការ​លើកទឹកចិត្ត​ជា​ថវិការ ​ចំនួន​១០​ម៉ឺន​រៀល​ ក្នុងម្នាក់ៗ ​ទាំង​កីឡាករ កីឡាការិនី គ្រូបង្វឹក ព្រឹទ្ធាចារ្យ ពេទ្យ មន្ត្រី​បច្ចេកទេស ប្រកបដោយ​ភាព​ភ្ញាក់ផ្អើល​របស់​សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ពិសេស​ទទួល​បាន​ដំបូន្មាន​ល្អ​ៗ​ និង​លើកទឹកចិត្ត​សម្រាប់​អ្នកចូលរួម​ទាំងអស់​គ្នា ​។

ក្នុង​នាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​ និង​ការ​រៀបចំ​ពានរង្វាន់​ដ៏​ថ្លៃថ្លា​បំផុត សម្រាប់​ការ​ប្រកួត​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ ក្នុង​ចក្ខុវិស័យ​វែង​ឆ្ងាយ របស់​សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ក្ន​ង​ការ​ជម្រុញ​ការ​អភិរក្ស ដើម្បី​អភិវឌ្ឍ​យុទ្ធ​គុន​ដូនតា​ខ្មែរ​ ។

ឯកឧត្តម​ប​ណ្ដិ​ត​ ថោ​ង ​ខុន​ ទេស​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បូរាណ​ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី​នេះ​ ជា​ព្រឹត្តិការណ៍​កីឡា​-​វប្បធម៌​-​ទេសចរណ៍ ដ៏​មាន​សារៈសំខាន់ ​និង​មានគុណ​តម្លៃ​ថ្លៃថ្លា​បំផុត ក្នុង​ការ​រួមចំណែក​គាស់​រំលេច​ឡើង​វិញ​ នូវ​យុទ្ធ​គុន​បូរាណ ក្បួន​យុទ្ធ​គុន យុទ្ធ​សិល្ប៍ យុទ្ធោបករណ៍​បូរាណ និង​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​មហា​វិ​រក្ស​ត្រ និង​បុព្វ​បុស​ដូនតា​ខ្មែរ​ គ្រប់​ជំនាន់​ បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត​បាន​អាណាចក្រ​ខ្មែរ ​ដ៏​រឹង​មាំ​នា​សម័យ​បូរាណ ព្រម​ជាមួយ​នេះ​ ក៏​ដើម្បី​សិក្សា​ស្រាវជ្រាវ​ប្រវត្តិ​យុទ្ធ​គុន ស្វែងរក​ប្រភព​ឯកសារ​បូរាណ​ និង​ទស្សនវិជ្ជា​យុទ្ធ​គុន​ដូនតា​ខ្មែរ ដែល​នៅ​សេសសល់ ហើយ​កំពុង​កប់​បាត់​នៅ​ក្នុង​សហគមន៍ ដើម្បី​យក​មក​រៀបចំ​ជា​ឯកសារ​ទាំង​ ឯកសារ​សំ​ណេ​រ​និង​ឯកសារ​ឌី​ជី​ថ​ល​របស់​ជាតិ​ សម្រាប់​បន្សល់​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ប្រើប្រាស់​ជា​មូលដ្ឋាន​ ។

នៅ​ក្នុង​ពិធី​បើក​នេះ​ផង​ដែរ​បានការ​អញ្ជើញ​ជា​គណៈអធិបតី​ពី​ឯកឧត្តម​បណ្ឌិត​ ថោ​ង ខុន​ ទេស​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​ និង​ដល់​ថ្ងៃ​ធ្វើ​ពិធី​បិទ​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី​២០​ ខែតុលា ​ទើប​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិ​បតី​នាយក​រដ្ឋ​មន្ត្រី​ នឹង​អញ្ជើញ​បំពាក់​មេដាយ​ជូន​ជ័យ​លា​ភី​ដោយ​ផ្ទាល់​ និង​ផ្ដល់​ជា​អនុ​សាស្ត្រ​បិទ​ការ​ប្រកួត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ