ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​សេដ្ឋកិច្ច ​បង្ក្រាប​ករណី​នាំ​ចូលស្តុក និង​ចែកចាយធូបមូសម៉ាក ​Ranger ក្លែងក្លាយ ​២​ទីតាំង ឃាត់ខ្លួន​អាជីវករ​ម្នាក់ រឹបអូស​វត្ថុ​តាង​ជិត១,៥០០កេស​

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករបស់​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា “​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​នាយកដ្ឋា​ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ពី​លោក…

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករបស់​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា “​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​នាយកដ្ឋា​ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ពី​លោក ស៊ិ​ន រក្សា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ត្រី ក​.​ប​.​ប សាខា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​ផ្អែក​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​Thanathorn Internatio nal.co.,Ltd និង​ក្រោយ​ពី​ការ​ស៊ើបអង្កេត​ស្រាវជ្រាវរបស់​សមត្ថ​កិច្ច ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង ​ដែល​សង្ស័យ​នាំ​ចូល ស្តុក ចែកចាយ​ផលិតផល ធូបមូស​ម៉ាក Ranger ក្លែងក្លាយ​ចំ​នួ ន​០២​ទីតាំង ។

ក្រោយ​ពី​ការ​ឆែកឆេរ សមត្ថកិច្ច​ចម្រុះបាន​រក​ឃើញ​ នូវ​ផលិតផល​ធូបមូស​ម៉ាក Ranger ក្លែងក្លាយ​ចំនួន ១,៤៥៨កេស ស្មើ​នឹង ១៥.៥១៤ គីឡូក្រាម និង​បាន​រឹបអូស​យក​វត្ថុ​តាង​ទាំងអស់ ពោល​គឺ​យក​ពី​ទីតាំង ​ទី​១ មក​ដាក់​ចូល​ក្នុង​ទីតាំង​ទី​២ រួច​ធ្វើការ​បិទ ​ទីតាំង​ទាំងមូល​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​សម្រេច​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់​ពន្ធ ។

ក្នុង​នោះ​សមត្ថ​កិច្ច​ក៏​បាន​ធ្វើការ​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ ដែល​មានឈ្មោះ មាន ថែ​ន ភេទ​ប្រុស អាយុ​៣១ឆ្នាំ មុខរបរជា​អា​វី​ករ ជនជាតិ​ខ្មែរ យក​ទៅ​សាកសួរ​បំភ្លឺ ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​សាលាដំបូង​រាជធានី​ផ្នំ​ពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ