ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ ! អ្នកគ្រប់គ្រង​អន្តេ​វា​សិ​ដ្ឋា​ន​សិស្ស​នារីបាន​បញ្ជូន​ទៅ​តុលាការ​ហើយករណីបំពា.នក្មេងស្រីខ្មែរឥស្លាម​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ! នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ បាន​ចាត់​បញ្ជូន​អ្នកគ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី…

រាជធានី​ភ្នំពេញ ៖ ទីបំផុត ! នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ បាន​ចាត់​បញ្ជូន​អ្នកគ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​លោក​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ពាក់​ពន្ធ​ការ​ចោទប្រកាន់​ករណី​បៀ​.​ត​បៀ​.​ន​រាង​កាយ និង​រំ​លោ​.​ភ​បំពាន​កុមារី​ជា​សិស្សសាលា​ខ្មែរឥស្លាម នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ សំណុំរឿង​បាន និង​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ព្រះរាជអាជ្ញា​រង​ទទួល​បន្ទុក បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ទៅ​តាម​នីតិវិធី ។

ជនសង្ស័យ​ឈ្លោះ កា​ម៉ា​រូ​ទី​ន ស៊ូ​ហៃ​មី អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នកគ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី នៃ​សាលារៀន​អាន់​នៀក ម៉ះ ភ្នំពេញ ដែល​ស្ថិត​នៅ​គីឡូម៉ែត្រ​លេខ​៩ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​កោះហៅ​ជនសង្ស័យ​យក​ទៅ​សាកសួរ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ។ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ដោយ​ចោទប្រកាន់​ថា លោក កា​ម៉ា​រូ​ទី​ន ស៊ូ​ហៃ​មី ជាប់​ពាក់​ពន្ធ និង​ករណី​បៀ​.​ត​បៀ​.​ន​រាង​កាយ និង​រំ​លោ​.​ភ​បំពាន​កុមារី ជា​សិស្សសាលា​ខ្មែរឥស្លាម ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ព័ត៌មាន​ខាងលើ​នេះ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​បើក​ការ​ស្រាវជ្រាវ និង​រក​ឃើញ​កុមារី​សិស្សសាលា​ខ្មែរឥស្លាម​ដែល​ជា​ជន​រង​គ្រោះ​ចំនួន​០៤​នាក់ «​អាយុ​១៣​ឆ្នាំ​ម្នាក់ អាយុ​១៤​ឆ្នាំ​ម្នាក់ និង​អាយុ​១៥​ឆ្នាំ ២​នាក់​» ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ កា​ម៉ា​រូ​ទី​ន ស៊ូ​ហៃ​មី ប្រព្រឹត្ត​បទល្មើស​ប្រទូស្ត​កេ​រិ៍ និង​រំ​លោ​.​ភ​សេពសន្ថវៈ ក្នុង​នោះ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​០២​នាក់ មិន​ដាក់​បណ្តឹង​០២​នាក់ និង​សាក្សី​០៤​នាក់​ផ្សេង​ទៀត​បាន​ចូល​បំភ្លឺ​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច ។

នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ផ្លូវការ​តាម​ការ​អនុញ្ញាត​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

គួរ​បញ្ជាក់​ទៀត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​លោក ឧកញ៉ា សុះ កំ រ៉ី បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​ឲ្យ​ដឹង​ថា​«​ខ្ញុំ​អ្នកឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា សូម​ជម្រាប​ជូន​សាធារណៈជន​ជ្រាប​ថា ៖ ខ្ញុំ​បានឃើញ ពាក្យ​ចចាមអារ៉ាម និង​ការ​ចែកចាយ​បង្ហោះ​តាម​បណ្តាញ​សង្គម​អំពី​ករណី​សិស្ស​នារី​ត្រូវ​បាន​រំ​លោ​.​ភ​បំពាន​នៅ​សាលារៀន​អាន់ នៀក ម៉ះ​ភ្នំពេញ ដែល​មាន​ពាក់ព័ន្ធ​ដល់​កូនប្រុស​របស់ខ្ញុំ ឈ្មោះ សូ​ហៃ​មី ជា​អ្នកគ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី ។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ ខ្ញុំ​បាន​សាកសួរ​កូនប្រុស​របស់ខ្ញុំ ជា​ច្រើន​លើក ដើម្បី​រក​ការ​ពិត ហើយ​គាត់​បាន​បដិសេធ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ «​ខ្ញុំ​គាំទ្រ​ក្នុង​ការ​រក​ការ​ពិត ដើម្បី​ផ្ដល់​យុត្តិធម៌ ជូន​ដល់​ជន​រង​គ្រោះ​»​។ រង់ចាំ​មើល​ចំណាត់ការ​តទៅ​ទៀត បន្ទាប់​ពី​តំណាង​អយ្យ​បញ្ចប់​ការ​ស៊ើបសួរ តើ​ត្រូវ​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​អ្វីខ្លះ ដើម្បី​ដាក់​ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ