ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​បុរស​​ចិនម្នាក់​ស្លា​.​ប់ នៅ​ខេត្ត​ប៉ៃលិន ឃាត់ខ្លួន​ចិន និង​ខ្មែរ ចំនួន​៧​នាក់

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ប្រតិបត្តិការ​បំបែកសំណុំរឿង​ធ្វើ​ទា​.​រុណ​កម្ម​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ខេត្ត​ប៉ៃលិន​, ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចូលរួម​ធ្វើ​សកម្មភាព​មាន​គ្នា​ចំនួន​០៨​នាក់ (​ជនជាតិ​ចិន និង​ខ្មែរ​) ។ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ប្រតិបត្តិការ​បំបែកសំណុំរឿង​ធ្វើ​ទា​.​រុណ​កម្ម​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ខេត្ត​ប៉ៃលិន​, ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចូលរួម​ធ្វើ​សកម្មភាព​មាន​គ្នា​ចំនួន​០៨​នាក់ (​ជនជាតិ​ចិន និង​ខ្មែរ​) ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែតុលា​នេះ​ថា កាលពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៥​និង​០០​នាទី​ព្រឹក មាន​ករណី​មនុស្ស​ស្លា​.​ប់ ដោយ​ការ​ធ្វើ​ទា​.​រុណ​កម្ម ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ជន​រង​គ្រោះ​មានឈ្មោះ ZHOU CHUNHUA ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ភរិយា​របស់​ជន​រង​គ្រោះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គស្នងការ​រង​ទទួល​ផែន និង​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន ដោយ​កំណត់​បាន​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បន្ត​ដឹកនាំ​សហការ ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់ រួម​មាន ៖
ទី​១៖ ឈ្មោះ LI YU ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន
ទី​២៖ ឈ្មោះ លូ ហ្វុ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ចិន
ទី​៣៖ ឈ្មោះ LIU HUA BING ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន (​ទាំង​៣​នាក់​ឃាត់​នៅ​ត្រង់​ចំណុច​ភូមិ​ថ្មដា ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​)
ទី​៤៖ ឈ្មោះ GUO YUNFEI ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន
ទី​៥៖ ឈ្មោះ ZHANG YUESEN ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន
ទី​៦៖ ឈ្មោះ ជា រិ​ទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ
ទី​៧៖ ឈ្មោះ ហួ​ន រតន​: ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ (​ទាំង​៤​នាក់​ឃាត់​ត្រង់​ចំណុច​ឃុំ​ស្ទឹង​កាច ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​បន្ត​នីតិវិធី ខណៈ​បក្ខពួក​ម្នាក់​ទៀត​កំពុង​ស្រាវជ្រាវ​បន្ដ ។

គួរ​រម្លឹក​ឡើង​វិញ​ថា «នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បង្កើត​គណៈកម្មការ​ចុះ​ស្រាវជ្រាវ​ករណី​បុរស​ចិន​ម្នាក់​ស្លា​.​ប់​មាន​ស្លាកស្នាម​ពេញ​ខ្លួន» យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ផែង វណ្ណៈ បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក អម​ដោយ​សំ​ណេ​រ យ៉ាង​ដូច្នេះ​ថា ៖ «​ប្រភព​ពី​ខេត្ត ប៉ៃលិន បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៤ មេការ​កា​សី​ណូ ញូ​វ​ហ្វ័​រ​ធូ​ណា បាន​នាំ​ខ្លួន​ជន​រង​គ្រោះ​ជនជាតិ​ចិន​ឈ្មោះ Zhou Chunhua អាយុ ៣៦​ឆ្នាំ តាម​រថយន្ត Alphard ពណ៌​ស ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដោយ​ចោទប្រកាន់​ថា ជន​រង​គ្រោះ​ជំពាក់​លុយ​ពួក​គេ ។ ក្នុងអំឡុងពេល​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន មាន​មន្ត្រី​កង​រាជ​អាវុធ​ហ្ថ​ខេត្ត​មួយ​រូប​ឈ្មោះ សុផល បាន​ទូរ​សព្ទ​ទៅ​ស្ត្រី​ខ្មែរ​ម្នាក់ ជា​ប្រពន្ធ​ជន​រង​គ្រោះ អោយ​យក​លុយ​ចំនួន ២​ម៉ឺន​ដុល្លារ​មក ដើម្បី​ដោះស្រាយ​រឿង​ប្ដី ។

នៅ​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០២៤ មេការ​កាស៊ីណូ បានអោយ​បក្ខពួក​ទៅ​ដឹក​ជន​រង​គ្រោះ​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ត្រលប់​ទៅ​កាស៊ីណូ​វិញ ។ ប៉ុន្តែ​ដោយ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពី​ការ​ធ្វើ​ទា​.​រុណ​កម្ម ជន​រង​គ្រោះ​ក៏​បាន​ស្លា​.​ប់ ។

បន្ទាប់​ពី​ជរង​គ្រោះ​ស្លា​.​ប់ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន បាន​ចុះ​ត្រួតពិនិត្យ​សាកស​.​ព និង​វាយតម្លៃ​ថា ជន​រង​គ្រោះ​មិនមែន​ស្លា​.​ប់ ដោយសារ​ការ​ធ្វើ​ទា​.​រុណ​កម្ម​ទេ ហើយ​ការ​ស៊ើបអង្កេត​ហាក់ដូច​ធ្វើ​មិន​អស់ពី​សមត្ថភាព ។ បន្ទាប់​មក ក៏​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ។

ដោយ​គ្មាន​សង្ឃឹមថា សមត្ថកិច្ច​ខេត្ត​ប៉ៃលិន អាច​រក​យុត្តិធម៌ ជូន​ប្ដី​គាត់​បាន ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​ជា​ថ្មី នៅ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​សុំ​អោយ​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ ទោះបី​ពេល​នេះ​ជនល្មើស​រត់គេច​ខ្លួន​អស់​ក៏​ដោយ ។ ករណី​នេះ សមត្ថកិច្ច​គួរ​ពង្រីក​ការ​ស៊ើបអង្កេត តែ​អស់លោក​មួយ​ចំនួន ហាក់ដូចជា​ចង់​បិទ​បាំង​ករណី​ឃា​.​ត​កម្មនេះ​ណាស់ ។

សូម​បញ្ជាក់​ថា កាស៊ីណូ ញ៉ូ​វ​ហ្វ័​រ​ធូ​ណាយ មាន​ទីតាំង​ស្ថិត​នៅ​ជិត​ផ្សារ​ព្រំ សង្កាត់​ស្ទឹង​កាច់ ខេត្ត​ប៉ៃលិន​» ។

លោក ផែង វណ្ណៈ បាន​បន្ត​ថា «​ឃើញ​រូបរាង​ស​.​ព​ជន​រង​គ្រោះ ទោះបី​ក្មេង​ថ្នាក់​ទី​១ មិន​បាន​រៀន​ជំនាញ​ពិនិត្យ​សាកស​.​ព ឬ​ជំនាញ កោសល្យវិច័យ ក៏​ដឹង​ថា ជា​ស្លាកស្នាម​ធ្វើ​ទា​.​រុណ​កម្ម ឬ​ប្រើ​ហិ​.​ង្សា​ដែរ ។ ប៉ុន្តែ​មន្ត្រី​នគរបាល​ខេត្ត ប៉ៃលិន​បែរជា​ធ្វើ​របាយការណ៍​ថា ជន​រង​គ្រោះ​ស្លា​.​ប់ ដោយ​ដួល​ខ្លួនឯង​បោក​ក្បាល​ទៅ​លើ​ឥដ្ឋការ៉ូ មិនមែន​ស្លា​.​ប់​ដោយសារ​ការ​ធ្វើ​ទា​.​រុណ​កម្ម​ទេ ។ លោក​សង្ស័យ​មន្ដ្រី​ពិនិត្យ​សាកស​.​ព​ឈឺភ្នែក ឬ​ភ្នែក​ឡើងបាយ ទើប​មើល​មិនឃើញ​ស្លាកស្នាម​ធ្វើ​ទា​.​រុណ​កម្ម ?​» ។

លោក ផែង វណ្ណៈ បាន​បន្ថែម​ថា ៖ «​សូម​អរគុណ​លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​បាន​យល់ព្រម អនុញ្ញាតិ​អោយ​មន្ដ្រី​នគរបាល​យុត្តិធម៌​ពី​ក្រសួងមហាផ្ទៃ ចុះ​ទៅ​សហការ​ស្រាវជ្រាវ​ករណី​ធ្វើ​ទា​.​រុណ​កម្ម​លើ​ជនជាតិ​ចិន​បណ្ដាល​ឲ្យ​ស្លា​.​ប់ នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ នៅ​ខេត្ត​ប៉ៃលិន ។ សូម​អរគុណ ហ្វេ​ស​ប៊ុ​ក ដែល​បាន​ទម្លុះទម្លាយ​ភាព​រាំងស្ទះ​ការងារ​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ ។ ចង់​ផ្ដាំ​ទៅ​លោកស្នងការ​ខេត្ត​ប៉ៃលិន លោក សេង សុគន្ធ និង​លោក កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន មេត្តា​ឈប់​បិទ​បាំង​ភូតភរ ឬ​ធ្វើ​តាម​បញ្ជា​ថៅកែ​កាស៊ីណូ សម័យនេះ​ហើយ លាក់​មិន​ជិត​ទេ គួរតែ​យក​តួនាទី​ភារកិច្ច ដែល​ថ្នាក់លើ​ប្រគល់​អោយ​អនុវត្តន៍​អោយ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​សុវត្ថិភាព​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជូន​ដល់​ប្រជាពលរដ្ឋ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ