ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រដាសប្រាក់ ២០ម៉ឺនរៀល

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ការ​គ្រង​រាជសម្បត្តិ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រដាសប្រាក់​សន្លឹក​២០​ម៉ឺន​រៀល (២​សែន​រៀល​) ។ យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបរាប់​ពី​លក្ខណៈ​សម្គាល់​នៃ​ធនប័ត្រ​អនុស្សាវរីយ៍…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ការ​គ្រង​រាជសម្បត្តិ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រដាសប្រាក់​សន្លឹក​២០​ម៉ឺន​រៀល (២​សែន​រៀល​) ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបរាប់​ពី​លក្ខណៈ​សម្គាល់​នៃ​ធនប័ត្រ​អនុស្សាវរីយ៍ ប្រភេទ​២០០០០០​រៀល​ថា​អនុលោម​ទៅ​តាម​អនុក្រឹត្យ​លេខ​២៣១ អន​ក្រ​.​បក របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ ស្តី​ពី​ការ​ចេញផ្សាយ​ធនប័ត្រ​អនុស្សាវរីយ៍ ប្រភេទ​២០០០០០ រៀល ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា សូម​ប្រកាស​ផ្សាយ​ជា​សាធារណៈ​នូវ​លក្ខណៈ សម្គាល់​នៃ​ធនប័ត្រ​អនុស្សាវរីយ៍​នេះ​មាន​ដូច​ខាងក្រោម ៖ លក្ខណៈ​ទូទៅ ៖ ទំហំ​ធនប័ត្រ​បណ្តោយ​១៧០ ម​ម ទទឹង​៧៦ ម​ម ។

ពណ៌​ចម្បង គឺ​ពណ៌​ត្នោត ពណ៌​ទឹកក្រូច និង​ពណ៌​ផ្កាឈូក ។ ថ្ងៃ​ខាង​មុខ ផ្ទៃ​កណ្តាល ត្រូវ​បាន​រំលេច​ឡើង​នូវ​ព្រះ​ឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​ព្រះ​វររាជ​មាតា ដែល​ផ្ទៃ​ខាងក្រោយ​ត្រូវ​បាន​តែង​លំអ​ដោយ​ក្បាច់ចម្លាក់​ជា​ប្រពៃណី ព្រម​ជាមួយ​អក្សរ​ពីរ​សែន​រៀល​» នៅ​ខាងក្រោម ។ ខាងឆ្វេង​មាន​លេខ​២០០០០០ នៅ​ពីលើ ព្រមទាំង​ហត្ថលេខា​របស់​អគ្គទេសាភិបាល​កិត្តិយស អគ្គទេសាភិបាល និង​អគ្គ​បេឡា ខិត​មក​ក្រោម​មាន​រូបចម្លាក់​នាគ​មួយគូ​នៅ​ប្រាសាទបន្ទាយសំរែ​ក្នុង​ខេត្តសៀមរាប ។

ផ្នែក​ខាងស្តាំ ខាងលើ​មាន​អក្សរ​ធនាគារជាតិ​នៃ​កម្ពុជា​« ខិត​មក​ក្រោម​មាន​លេខ​មាលា បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ក្រហម និង​នៅ​ពីក្រោម​នោះ​មាន​លេខ – ២០០០០០ – និង 200000 និង​មាន​អក្សរ​» អ្នក​ក្លែង​ក្រដាសប្រាក់​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់ នៅ​គែម​ខាងក្រោម ។ នៅ​គែម​ខាងស្តាំ​នៃ​ក្រដាសប្រាក់ មាន​រូបភាព​អង្គ​ដៅ​ចំណាំ​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ​ដែល​ឆ្លុះ ឃើញ​មាន​លេខ 200000 ។ ផ្នែក​ខាងឆ្វេង ខាងលើ​មាន​រូប​ព្រះ​សង្ខារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​លេខ 200000 ព្រាល​ៗ​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ព្រម​ជាមួយ​បន្ទះ​ហូ​ឡូ​ក្រាម​ទំហំ ១០ ម​ម កាត់ ទទឹង​ផ្ទៃ​ក្រដាសប្រាក់​ពីលើ​ដល់​ក្រោម ។ នៅ​ជ្រុង​ខាងក្រោម មាន​គំនូសបន្ទាត់​សម្រាប់​ផ្ទេ ផ្ទៀង ផ្ទាត់ និង​និមិត្តសញ្ញា​ពិសេស​សម្គាល់​ប្រភេទ​ប្រាក់​សម្រាប់​ជន​ពិការ​ភ្នែក ។

ធនាគារជាតិ​បាន​រៀបរាប់​ទៀត​ថា ផ្ទៃ​ខាង​ខ្នង​ផ្នែក​កណ្តាល ត្រូវ​បាន​រំលេច​ឡើង​នូវ​ព្រះ​ឆាយាល័ក្ខណ៍ យា​ល័ក្ខណ៍​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់គ្រឿង ព្រះមហាក្សត្រ និង​មាន​អក្សរ ពីរ​សែន​រៀល នៅ​ពីក្រោម និង​អក្សរ Congra ngratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech ech Preah Boromneath NORODOM SIHAMONI (29 Octob ctober 2004-29 October 2024 )* នៅ​តែម តែម​ក្រដាសប្រាក់ ។

ផ្នែក​ខាងស្តាំ ត្រូវ​បាន​រំលេច​ឡើង​នូវ​រូបភាព​ប្រាសាទបាយ័ន​ក្នុង​ខេត្តសៀមរាប និង​មាន​លេខ ២០០០០០- នៅ​ផ្នែក​ខាងក្រោម ព្រម​ជាមួយ​ខ្សែ​សុវត្ថិភាព ទំហំ ៣ ម​ម នៅ​ផ្នែក​ខាងឆ្វេង ។ នៅ​ជ្រុង​ជ្រុង​លើ​ខាងស្តាំ​មាន​លេខ 200000 ដែល​ត្រូវ​បាន​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ។
ផ្នែក​ខាងឆ្វេង ខាងលើ​មាន​អក្សរ ធនាគារជាតិ​នៃ​កម្ពុជា និង​អក្សរ – NATIONAL BANK OF CAMBODIA ខិត​មក​ក្រោម​មាន​ចារឹក​អក្សរ អបអរសាទរ​ខួប ២០​ឆ្នាំ នៃ​ការ​គ្រង រាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី (២៩ តុលា ២០០៤-២៩ តុលា ២០២៤) ព្រមទាំង​លេខ 2024 នៅ​ពីក្រោម​នោះ ។ នៅ​គែម​ខាងឆ្វេង​នៃ​ក្រដាស ប្រាក់​មាន​រូបភាព​អង្គ​ដៅ​ចំណាំ បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ដែល​ឆ្លុះ​ឃើញ​លេខ * 200000 ។

ធនាគារជាតិ​បាន​ប្រកាស​ថា​ចាប់ពី​ថ្ងៃ​ចេញ​ប្រកាស​នេះ​តទៅ ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ២០០០០០ រៀល ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរ​ទន្ទឹម​គ្នា​ជាមួយនឹង​ធនប័ត្រ​ជាតិ​ប្រភេទ​ផ្សេង​ៗ​ទៀត ដែល​ត្រូវ​បាន​ចេញផ្សាយ កន្លង​មក ។ សាធារណជន​គ្រប់​រូប ត្រូវ​ពិនិត្យ សម្គាល់​ធនប័ត្រ​ថ្មី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការ​ភ័ន្ត​ច្រឡំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ