ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ដួង តារា បាន​ទៅ​ដល់​លំនៅ​ឋាន​ថ្មី​ហើយ “PJ” បន្ទាប់​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​.​ឆបោក

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក ដួង តារា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ “PJ” បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង…

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក ដួង តារា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ “PJ” បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​.​ឆបោក ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ពន្ធនាគារ PJ (​ពន្ធនាគារ​រាជធានី​ភ្នំពេញ​) បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក ដួង តារា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ នាំ​ខ្លួន​ទៅ​ដល់​លំនៅ​ឋាន​ថ្មី​ហើយ PJ វេលា​ម៉ោង​ប្រមាណ​ជាង​៤ រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤​នេះ ក្នុង​នោះ ខាង​ពន្ធនាគារ ក៏​បាន​រៀបចំ​កន្លែង​ស្នាក់​នៅ “​ឃុំខ្លួន​” លោក ដួង តារា ជា​បណ្តោះអាសន្ន​ទៅ​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន របស់​ចៅក្រម​ស៊ើបសួរ ពាក់​ពន្ធ​ពី​បទ​.​ឆបោក ដើម្បី​បន្ត​ការ​ស៊ើបអង្កេត លើ​អង្គហេតុ​ទាំងមូល មុន​ឈាន​ដល់​សវនាការ​ជំនុំជម្រះ​ទោស ។

សូម​ជម្រាប​ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ករណី​សំណុំរឿង​លោក ដួង តារា ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ ដោយ​បាន​ចោទប្រកាន់​ពី​បទ​.​ឆបោក តាម​បញ្ញត្ត​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។ ក្រោយ​បញ្ចប់​ការ​សាកសួរ និង​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ហើយ​នោះ​សំណុំរឿង​ត្រូវ​បាន​តំណាង​អយ្យការ​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​ឲ្យ​ចៅក្រម​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

បើ​យោង​តាម​បញ្ញត្ត​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ដូចដែល​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​នោះ ច្បាប់​តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជន ជាប់ចោទ ដាក់​ពន្ធនាគារ​ពី​៦ ខែ​ទៅ​៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​៦ លាន​រៀល ។

សូម​រម្លឹក​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ សមត្ថកិច្ច​នគរបាល​ការិយាល័យ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុវត្តន៍​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​លោក ដួង តារា ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ។

លោក ដួង តារា ដែល​គេ​ស្កាល់​ថា ជា​រដ្ឋលេខាធិការ​ទី​ស្តី​គណៈរដ្ឋមន្ត្រី ទើប​មក​ពី​បំពេញ​ទស្សនៈកិច្ច​នៅ​ចិន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ដឺ​ការ​នាំ​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។ ក្រោយ​ពី​ឃាត់ខ្លួន​លោក ដួង តារា សមត្ថកិច្ច​បាន​នាំ​ប្រគល់​ជូន​ទៅ​ស្ថាប័ន​អយ្យការ បើក​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។ ទីបំផុត ចៅក្រម​ស៊ើប សួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ