សំណុំរឿងអតីតអភិបាលក្រុងកែបត្រូវតុលាការកាត់ក្តីជាប់ចោទពីបទរំលោ.ភអំណា.ច និងសំអាតប្រាក់ ជនត្រូវចោទស្នើសុំបន្ធូបន្ថយទោស
- ភ្នំពេញ
រាធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សាលា ដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងលោក ខេង យ័ន…
រាធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សាលា ដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងលោក ខេង យ័ន…
រាធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សាលា ដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងលោក ខេង យ័ន អតីតអភិបាលក្រុងកែប ខេត្តកែប មកបើកសវនាការជំនុំជម្រះទោស ពាក់ពន្ធពីបទ.រំលោភអំណាច និងបទ.សំអាតប្រាក់ ។ សវនាការបានធ្វើឡើងជាសាធារណៈ ដោយមានជនត្រូវចោទនៅឈរក្នុងរង្វង់ក្រចកសេះ អមដោយមេធាវីការពារក្តី ដើម្បីផ្តល់ចម្លើយជូនអង្គសវនាការទៅតាមអង្គ ហេតុ និងអង្គច្បាប់ ដែលជាប់ពាក់ពន្ធបទល្មើសតាមការចោទប្រកាន់ដូចខាងលើនេះ ។ សវនាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយដោយមិនកំណត់ ប៉ុន្តែនៅពេលសាកសួរដេញដោលចប់សព្វគ្រប់ ជនត្រូវចោទបានទទួលស្គាល់កំហុស និងបានសំណូមពរជាចុងក្រោ យ ស្នើសុំតុលាការបន្ធូបន្ថយទោសផងដែរ ។
សវនាការដឹកនាំដោយលោក ធាម ច័ន្ទពិសិដ្ផ ជាចៅក្រមជំនុំជម្រះ និងលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ ។
ជនត្រូវចោទឈ្មោះ ខេង យ័ន ភេទប្រុស អាយុ៣៩ ឆ្នាំ អតីតជាអភិបាលក្រុងកែប ជាប់ចោទពីបទ.រំលោភអំណាច និងបទ សំអាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
សូមរម្លឹកថា លោក ខេង យ័ន កន្លងមកពាក់ពន្ធនិងការទាមទារកំរ៉ៃសេវ៉ាសាធារណៈ ជំវិញដោះស្រាយដីធ្លីនៅក្នុងអាណាចក្ររបស់ខ្លួន ។ ក្រោយមកក៏មានការបែកធ្លាយ និងមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ អង្គភាពប្រឆាំងពើពុករលួយ ហៅកាត់ ACU បានឃាត់ខ្លួនលោក ខេង យ័ន នាំមកសាកសួរតាមនីតិវិធី និងក្រោយ ពីសាកសួរ ជនសង្ស័យមានជាប់ពាក់ពន្ធដូចពាក្យបណ្តឹង អង្គភា ពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ទៅតាមផ្លូវច្បាប់ ។
គួររម្លឹកទៀតថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ដាក់ពន្ធនាគារម១ ព្រៃស ជាបណ្តោះអាសន្ន តាមការចោទប្រកាន់ពីបទ.រំលោភអំណាច និងបទសម្អាតប្រាក់ ដែលអំណាងអយ្យការចោទប្រកាន់នោះ ។
មុនពេលចាប់ខ្លួន លោក ខេង យ័ន តសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ផានរបស់ខ្លួនគ្រប់គ្រង ៕
ចែករំលែកព័តមាននេះ