ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ដួង តារា ត្រូវ​តំណាងអយ្យការចោទប្រកាន់​ពី​បទឆបោ.ក រួចចាត់បញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤…

រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ករណីសំណុំរឿងលោក ដួង តារា ត្រូវបានតំណាងអយ្យការបើកការស៊ើបសួររួច រាល់ហើយ ដោយបានចោទប្រកាន់ពីបទឆបោក.តាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ក្រោយបញ្ចប់ការសាកសួរ និងចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយសំណុំរឿងត្រូវបានតំណាងអយ្យការចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឲ្យចៅក្រមឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។

បើយោងតាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូចដែលតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការនោះ ច្បាប់តម្រូវឲ្យផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគារពី៦ ខែទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ៦លាន រៀល ។

សូមរម្លឹកកាលពីរសៀល​ថ្ងៃ​ទី​១០​ ខែ​ តុលា​ ឆ្នាំ​ ២០២៤​ សមត្ថ កិច្ច​នគរបាល​ការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​អនុវត្តន៍​ដីកា​បញ្ជា​ឲ្យនាំខ្លួន​លោក​ ដួង​ តារា ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​សាកសួរ​ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ ។

លោក ដួង តារា ដែលគេស្គាល់ថា ជារដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី ទើបមកពីបំពេញទស្សនៈកិច្ចនៅចិន ហើយត្រូវបានសមត្ថកិច្ចបង្ហាញដឺការនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ ។

ក្រោយពីឃាត់ខ្លួនសមត្តកិច្ចបានបញ្ជូនលោក ដួង តារា ប្រគល់ជូនស្ថាប័នអយ្យការធ្វើការសាកសួរតាមនីតិវិធី រហូតសម្រេចធ្វើការចោទ ប្រកាន់ជនសង្ស័យជាផ្លូវការ ។

សូមរម្លឹកទៀតថា តាម​ប្រភព​ច្បាស់​ការណ៍ បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​សន្តិសុខ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ ២០២៤ បាន​អនុវត្តន៍​ដីកា​បញ្ជា​ឱ្យ​នាំ​ខ្លួន​លោក ដួង តារា ទៅ កាន់​ស្នងការដ្ឋាន​នគរបាល រាជធានី ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ។

ទោះបីជា​បែប​ណា មន្ត្រី​សមត្ថកិច្ច​មិន​បាន​ទម្លាយ​ឱ្យ​ដឹង​ថា ការ​នាំ​ខ្លួន​លោក​ទៅ​ស្នងការដ្ឋាននគរបាល​នោះ ទាក់ទិន​រឿង​ក្ដី​អ្វី ឱ្យ​ប្រាកដ​នៅឡើយ​ទេ គ្មានអ្វីក្រៅពី​ឱ្យច្បាប់ដុស​ក្អែលឡើយ ។

ជា​ការ​កត់សម្គាល់​លោក ដួង តារា រយៈ​ពេល​កន្លង​មកនេះ លោក​មាន​ឡាន​ទំនើប និង​ចែក​លុយ​ដល់ ជន​ក្រីក្រ​តាម​ដងផ្លូវ​ថត​ដាក់​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ថា ជា​មនុស្ស​ល្អ តែ​ពេល​នេះ​រង​ការ​ចោទប្រកាន់​ថា​ជា​អ្នក​នៅ​ពីក្រោយខ្នង​នៃ​គម្រោង​ឆបោក​លុយ​ទ្រង់ទ្រាយ​ធំ​ពី​ប្រជា​ពល​រដ្ឋ​រាប់​សិប​នាក់​នៅ​ខេត្​ស្វាយរៀង ដូចគម្រោង​ឆ​បោក​អតីត​ឧកញ៉ា​ឡេ ង ចាន់​ណា នៅ​ខេត្ត​សៀមរាប​ដែរ ។

គម្រោង​ឆបោក​នេះ​ដែរ ដៃគូ​របស់​លោក​ត្រូវ​បាន​ចាប់​ឃុំខ្លួន ហើយ​គឺ​ប្រើ​វិធី​លួងលោម​ឱ្យ​​ប្រ​ជាពលរដ្ឋ​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​តាម​រូបភាព​ទិញ​អចលនទ្រព្យ ( ផ្ទះដីឡូតិ៍ ) ដើម្បី​ទទួល​បានការ​ប្រាក់​ចំណេញ​ខ្ពស់​ តែ​នៅ​ទីបំផុត អ្នក​ចាញ់បោក​បាន​ចោទប្រកាន់​ថា ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​នោះ បាន​លក់​ដី​ឡូត៍ និង​ផ្ទះល្វែង​ខ្យល់​តែ​ប៉ុណ្ណោះ ។

លោក ដួង តារា បច្ចុប្បន្ន​ឡើង​ឋាន​:​ជា​រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក​ក្លាយ​ជា​មន្ត្រី​ធំ​ម្នាក់ ក្នុង​ជួរ​រាជរដ្ឋាភិបាល មិនមែន​ដោយ​សារ​អតីតភាព ឬ​ប្រវត្តិ​តស៊ូ​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​លោក​ជា​អ្នក​បង្កើត និង​កាន់​ទំព័រ​ហ្វេស​ប៊ុ ក (Facebook)​ផ្លូវការ​របស់​សម្ដេច​តេជោ ហ៊ុន សែន នា​ពេល​កន្លង​មក ។

ការ​នាំ​ខ្លួន​លោក​នេះ ទោះបី​មិន​ទាន់​អាច​ដឹង​លម្អិតថា ទាក់ទិន​នឹង​ករណី​មួយ​ណា​ឱ្យ​ច្បាស់​នៅឡើយ​ក្ដី ក៏​វា​ជួន ពេល​នេះ​ដែរ បងធំរបស់​លោក គឺឈ្មោះ លី សាម៉េត ដ៏ល្បីល្បាញដែល​កំពុង​គេចខ្លួន​ពី​ការ តាម​ចាប់​អនុវត្តន៍​ច្បាប់​ទាក់​ទិន​នឹង​ការ​ឆបោក​ប្រាក់​រាប់សែន និង​រាប់​លាន​ដុល្លារ ។

មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​អះអាង​ថា សមត្ថ​កិច្ច​នៅ​មិន​ទាន់​រក​ឃើញ និង​ចាប់ខ្លួន​គ្រូ​មា លី សា ម៉េ​ត បាន​នៅឡើយ ទេ ក្រោយ​ពេល​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ទម្លាយ​ពី​រឿង​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ ។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បាន​ប្រាប់​ពី​កាល​ពី​ថ្ងៃ​ទី​៩ ខែតុលា ថា មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​លោក លី សា​ម៉េ​ត បាន​នៅ​ឡើយ ទេ បន្ទាប់​ពី​ឆ្មក់​ចូល​ត្រួតពិនិត្យ​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ប៉ុន្តែ​មិនឃើញ​លោក លី សា​ម៉េ​ត នៅ​ក្នុងផ្ទះ​ឡើយ ។ លោក​បន្ត​ថា បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​កំណត់​តម្រុយ​ទីតាំង​រត់គេច​ខ្លួន​របស់​លោក លី សា​ម៉េ​ត នៅឡើយ ។

គ្រូទាយ​តាម​អន​ឡាញ ដែល​មុន​នេះ​គេ​ស្គាល់​ថា​ជា​គ្រូ​កញ្ចក់​ទិព្វ​ឈ្មោះ លី សា​ម៉េ​ត ឬ​ខ្លះ​ហៅ​ថា គ្រូ​មា ដែល​មាន​គោរម្យ​ងារ​ជា​ឧកញ៉ា ត្រូវ​បាន​ប្រធាន​ព្រឹទ្ធសភា​សម្ដេច​តេ​ជោ ហ៊ុន សែន តែងតាំង​ជាទី ប្រឹក្សា​ផ្ទាល់​កាលពី​ឆ្នាំ​២០២២ ។ ជា​ញឹកញាប់ លោកលី សាម៉េត តែងតែ​ចេញ​មុខជា​មួយ​លោក ដួង តារា​ជំ​នួយ​ការ​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ភាព​ជា​តំណាង​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន ។

កាលពី​ថ្ងៃ​ទី​៧ ខែតុលា សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាង​ថា​លោក លី សា​ម៉េ​ត តែង​ប្រើ​ឈ្មោះ​របស់​សម្ដេច ដើម្បី​ឆបោក​លុយ​គេ ដោយ​ក្នុង​នោះ​មានការ​បោក​លុយ​ពី​ឈ្មោះ សុខ ឡេ​ង ចំនួន​១០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២២ និង​ក្រោយមក​ពី​លោក មួង ឃីម អនុប្រធាន ក្រុមការងារ​ថ្នាក់​កណ្តាល​របស់​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ ចំនួន២៣​ម៉ឺន​ដុល្លារ ។

សម្ដេច​តេ​ជោ​ក៏បាន​អះអាង​ទៀត​ថា សម្ដេច​បាន​ទទួល​វី​ដេ​អូ ពី​អភិបាលស្រុក​ល្វាឯម លោក កន សុខកាយ ដោយ​ប្រាប់ថា លោក​លី សា​ម៉េ​ត បាន​យក​ប្រាក់​ពី​លោក​ចំនួន​៣០​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​ឱ្យ​បាន​តំណែង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ ។

ក៏​ប៉ុន្តែ​មួយ​ថ្ងៃ ក្រោយមក​លោក កន សុខ​កាយ ត្រូវ​បាន​សម្ដេច​ធិ​បតី​ហ៊ុន ម៉ា ណែ ត នាយក​រដ្ឋមន្ត្រី បញ្ចប់​តំណែង​ពី​អភិបាលស្រុក​ល្វាឯម ក្រោម​ហេតុផល​ថា «​ប្រព្រឹត្តកំហុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈធ្ងន់ធ្ងរ ។

ចំណែកលោក លី សាម៉េត ដែលគេច្រើននិយាយថា ជាឪពុកធម៍របស់លោក ដួង តារា ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឲ្យចាប់ខ្លួននោះ មកដល់ពេលនេះលោក លី សាម៉េត ហៅគ្រូមា មិនដឹងរត់ទៅច្រកដល់ក្រហែងណាទេ ។ តែនៅពេលណាមានការប្រែប្រួស ឬសមត្តកិច្ចចាប់ខ្លួនលោកគ្រូមាបាន កោះសន្តិភាពផ្សាយបន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ