ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅណាអស់ហើយ! ជញ្ជីងចល័ត និងអចល័ត មើល​ចុះឡាន​ធុនធំប្រភេទវ៉េអងជាច្រើនគ្រឿងកំពុងបំផ្លា.ញផ្លូវនៅស្រុករំដួល

8 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំបុសមន បានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច ថាមិនអេពើរបណ្តែតបណ្តោយឲ្យពួកឈ្មួញប្រើប្រាស់រថយន្តធុនធំយីឌុបប្រភេទវ៉េអងដឹកទំនិញ​លើស​ទម្ងន់ យ៉ាងសំពីងសំពោង តទ្រុងខ្ពស់កប់ពពក ធ្វើចរាចរណ៍តាមដងផ្លូវបង្កឲ្យបាក់ស្រុតផ្លូវក្រាលកៅស៊ូ ក្លាយទៅជាផ្លូវដី ក្រហេងក្រហូងក្លាយជារណ្តៅសំបុកមាន់…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំបុសមន បានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច ថាមិនអេពើរបណ្តែតបណ្តោយឲ្យពួកឈ្មួញប្រើប្រាស់រថយន្តធុនធំយីឌុបប្រភេទវ៉េអងដឹកទំនិញ​លើស​ទម្ងន់ យ៉ាងសំពីងសំពោង តទ្រុងខ្ពស់កប់ពពក ធ្វើចរាចរណ៍តាមដងផ្លូវបង្កឲ្យបាក់ស្រុតផ្លូវក្រាលកៅស៊ូ ក្លាយទៅជាផ្លូវដី ក្រហេងក្រហូងក្លាយជារណ្តៅសំបុកមាន់ ក៏ប៉ុន្តែពុំឃើញអាជ្ញាធរមានសមត្ថ​កិច្ច ឬស្ថាប័នណាអើពើឡើយ។

រថយន្តកំពុងបំផ្លាញផ្លូវនេះចំនួន១គ្រឿង បានក្រឡាប់ផ្ងាជើងឡើងលើ ចាក់ចោលទំនិញចូលក្នុងស្រែ សង្កត់ស្រូវប្រជាពលរដ្ឋខូចខាតអស់មួយចំនួន នេះសំណាងហើយមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ករណីរថយន្តក្រឡាប់នេះកើតឡើងនៅវេលាម៉ោង៨​ព្រឹកថ្ងៃទី១៣ តុលា ២០២៤ នៅលើកំណាត់ផ្លូវទៅព្រំដែន ស្ថិតក្នុងភូមិបុសមន ឃុំបុសមន ស្រុករំដួល។

សមត្ថកិច្ចបន្តទៀតថា នៅរដូវវស្សានេះមានភ្លៀងធ្លាក់ជោកជាំ ហើយក្រុមឈ្មួញ សម្រុកដឹកទំនិញគ្រប់ប្រភេទ ពីប្រទេសវៀតណាមឆ្លងដែនចូលមកផ្ទេរនៅផែស្ងួត ច្រកទ្វាព្រំដែនទ្វេភាគីបុសមន ដោយប្រើប្រាស់រថយន្តធុនធំប្រភេទវ៉េអង តទ្រុងដាក់ទំនិញលើសទម្ងន់ គឺចាប់ពី៤៥តោនទៅ៥០តោន បង្កឲ្យស្រុតផ្លូវថ្នល់ក្រហេងក្រហូងជារណ្តៅសំបុកមាន់ ។

ហើយមានហានីភ័យខ្ពស់ខ្លាំងណាស់ដោយរថយន្តទាំងនេះតែងតែក្រឡាប់ស្ទើររាល់ថ្ងៃ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣នេះរថយន្តដឹកទំនិញ ផុងជាប់១គ្រឿងនិងក្រឡាប់ផ្ងាជើង១គ្រឿងចាក់ទំនិញចោលចូលក្នុងស្រូវរបស់ប្រជាពលរដ្ឋខូចអស់មួយចំនួន។ ហើយនេះសំណាងល្អ មិនបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើ​ដំណើរតាមដងផ្លូវ។

ប្រជាពលរដ្ឋបានអំពាវនាវដល់លោកអភិបាលស្រុករំដួល ក៏ដូចលោកអភិបាលខេត្តស្វាយរៀងមេត្តា ចុះទៅពិនិត្យនិងមានវិធានការទប់ស្កាត់ក្រុមឈ្មួញដែលកំពុងប្រើប្រាស់ថយន្តដឹកទំនិញលើសទម្ងន់ហើយកែឆ្នៃរថយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដែលបង្កឲ្យបាក់ស្រុតផ្លូវខូច បែបនេះបន្តទៅ​ទៀតទាន។

ចំណែកមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មានដាក់ជញ្ជីងចល័ត ជញ្ជីង​អចល័ត មិនដឹងទៅណា បានជាបណ្តែតបណ្តោយបែបនេះ ។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកអភិបាលស្រុករំដួលបានទេរហូតដល់រសៀលថ្ងៃទី១៣នេះ ទូរសព្ទ័អត់ចូល ។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ