ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បាននាំប្រពន្ធកូនទៅរាវគ្រុំនៅចំណុចអាងទឹកម្កាក់ ស្ថិតនៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កើតខ្សល់គស្លាប់ក្នុងទឹកអាង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៤ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ម្កាក់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះគ្រឿង បានរង ភេទប្រុសអាយុ៤០ឆ្នាំ មានទីលំនៅភូមិគោកលៀប សង្កាត់ម្កាក់ ក្រុងសិរីសោ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា នៅពេលដែលចុះរាវគ្រុំនោះគាត់មិនបានក្បែរគ្នាទេ ប្តីគាត់នៅរាវជាមួយកូនប្រុសតូច២នាក់ ចំណែកគាត់រាវនៅខាងត្បូងចម្ងាយពីប្តីនិងកូនប្រហែល៣០ម៉ែត្រ ។ លុះក្រោយមកដោយមិនឃើញប្តីក៏បានសួរទៅកូនទាំង២នោះថាឪទៅណា? កូនប្រាប់ថាមុជទឹក ម៉ែសួរថាមុជយូរនៅ ហើយនៅកន្លែងណា? កូនចង្អុលប្រាប់ក៏ដើរទៅរាវរកឃើញប្តីលង់ទឹក ហើយក៏ស្រង់ប្តីយកមកលើគោកហើយក៏ប្រាប់កូនស្រីទៅប្រាប់នគរបាលប៉ុស្តិ៍ឲ្យជួយតែជាអកុសលប្តីគាត់បានដាច់ខ្សល់ស្លាប់ ៕
ចែករំលែកព័តមាននេះ