ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ដោះ​លែង​ពី​ពន្ធនាគារបាន​ប៉ុន្មាន​ខែ​ អត់​រាង​ធ្វើរឿងដដែល

22 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាលខេត្តស្វាយរៀង បាន​បង្ក្រាប​ចាប់ខ្លួន​ក្មេង​ទំនើង​០២​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ ហើយ​ចៅក្រម​បាន​ចេញ​ដិ​កា​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ​។​ ​ ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទជា​មុខសញ្ញា​សង្ស័យ​ម្នាក់ ដែល​ជា​មុខសញ្ញា​សកម្ម…

ខេត្តស្វាយរៀង ​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាលខេត្តស្វាយរៀង បាន​បង្ក្រាប​ចាប់ខ្លួន​ក្មេង​ទំនើង​០២​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ ហើយ​ចៅក្រម​បាន​ចេញ​ដិ​កា​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ​។​ ​

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទជា​មុខសញ្ញា​សង្ស័យ​ម្នាក់ ដែល​ជា​មុខសញ្ញា​សកម្ម ជា​មុខសញ្ញា​ទើប​ដោះ​លែង​ពី​ពន្ធនាគារ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​គូកន ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​, ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។

បើ​តាម​សមត្ថកិច្ច​នគ​បាល​កា​រិ​ល័យ​ព្រហ្ម​ទ​ណ្ឌ័ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤ ខណៈ​ពេល​ដែល​សមត្ថកិច្ច​កំពុង​បញ្ជូន​ខ្លួន​ជនសង្ស័យ ដែល​ឃាត់ខ្លួន​ក្នុង​ករណី​លួច​(​ម៉ូតូ​) មក​ការិយាល័យ​ជំនាញ​ខេត្ត ដល់​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ក៏​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​ឈ្មោះ គ​.​គ ច​.​ត ហៅ​ឈី​លូ និង​គូកន ដែល​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ច្រើន​លើក និង​ជា​មុខសញ្ញា ទើប​ដោះ​លែង​ពី​ពន្ធនាគារ​នោះ សមត្ថកិច្ច​ក៏​ដេញ​តាម​ចាប់​បាន រួម​ទាំង​គូកន​ម្នាក់​ទៀត រួច​បញ្ជូន​ទៅ​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី​។

សម្ថ​កិច្ច​បាន​បញ្ជាក់​ថា ចំពោះ​ជនសង្ស័យ​ឈ្មោះ គ​.​គ ច​.​ត ហៅ​ឈី​លូ ជា​មុខសញ្ញា​សកម្ម បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន ២​លើក ដោយ​លើក​ទី​១ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៤​និង​៣០​នាទី នៅ​ចំណុច​មាត់​ស្រះ​ទឹក​ក្នុង​តំបន់​សេដ្ឋ​ពិសេស​ហ្គី​ហ្កា​រី​ស៊​ស ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ដោយ​ខ្លួន និង​គូកន បាន​រួបរួម​គ្នា​ធ្វើ​សកម្មភាព​យក​ដាវ​ដេញ​កាប់​ក្រុម​ជន​រង​គ្រោះ តែ​ក្រុម​ជន​រង​គ្រោះ​នោះ​បាន​រត់​ចោល​ម៉ូតូ ទើប​ជនសង្ស័យ បញ្ជា​ឱ្យ​គូកន​យក​ដាវ​កាប់​បំផ្លាញ​ម៉ូតូ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​។

លើក​ទី​២ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ៥​និង​១៥​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​ផ្សារ​រាត្រី​ទី​១ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខ្លួន និង​គូកន បាន​រួបរួម​គ្នា​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 1U-1802 យក​ទៅ​លាក់​ទុក​ដើម្បី​លក់​ក៏​ប៉ុន្តែ​មិន​ទាន់​មានឱកាស់​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​បាន​តែ​ម្តង​។​ចំ​ណែ​ច​ម៉ូតូ​ជន​រង​គ្រោះ​២​គ្រឿង​បាន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ហើយ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្វាយរៀង ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ