ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ប្រដាប់​អាវុ.ធ​បា.ញ់​កម្ម​ករ​អណ្ដូ​​ង​រ៉ែ​នៅ​ប៉ាគី​ស្ថាន​, ស្លា.ប់​២១​នាក់

19 ម៉ោង មុន

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ មាន​ហេតុ​ការណ៍​បាញ់​ប្រហារ​ដ៏​ខ្លាំង​ក្លា​ពី​សំណាក់​ជន​ប្រដាប់​អាវុធ​រាប់​សិប​នាក់​ទៅ​លើ​តំបន់​ជីក​​យក​រ៉ែ​​ឯក​ជន​មួយ​កន្លែង​នៅ​ប្រទេស​ប៉ាគីស្ថាន​ភាគ​និរតី​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​បណ្ដាល​ឱ្យ​ស្លាប់​កម្ម​ករ​យ៉ាង​តិច​២១​នាក់។ សាក្សី​និយាយ​ថា​ពួក​ជន​ប្រដាប់​អាវុធ​បាន​លើក​គ្នា​ចូល​ទី​នោះ​ទាំង​ហ្វូង​ និង​បាញ់​រះ​ដោយ​ឥត​រើស​មុខ​ទៅ​លើ​កម្ម​ករ​ដោយ​ឥត​ដឹង​មូល​ហេតុ​ច្បាស់​លាស់​។ ក្រៅ​ពី​នេះ ពួក​គេ​​ហៅ​កម្ម​ករ​ឱ្យ​ឈរ​តម្រង់​ជួរ​​ រួច​ហើយ​ពួក​គេ​បាញ់​កម្ម​ករ​ទាំង​នោះ​ជា​បន្ត​បន្ទាប់​។​​ ហេតុ​ការណ៍​បាញ់​ប្រហារ​ពី​​សំណាក់​​ជន​ប្រដាប់​អាវុធ​​​៤០​នាក់​នោះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ប្រទេស​ប៉ា​គី​ស្ថានធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​សៀង​ហៃ​។ នេះ​ក៏​ជា​ហេតុការណ៍​បាញ់​ប្រហារ​ដ៏​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​បំផុត​១​មួយ​នៅ​ក្នុង​ខេត្ត​ប៉ា​ឡូ​ជី​ស្ថាន​ដែល​សម្បូរ​ធន​ធាន​រ៉ែ​ និង​ដែល​ស្ថិត​នៅ​លើ​ចំណុច​ព្រំ​ដែន​​នៃ​​ប្រទេស​ប៉ាគីស្ថាន​,…

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ មាន​ហេតុ​ការណ៍​បាញ់​ប្រហារ​ដ៏​ខ្លាំង​ក្លា​ពី​សំណាក់​ជន​ប្រដាប់​អាវុធ​រាប់​សិប​នាក់​ទៅ​លើ​តំបន់​ជីក​​យក​រ៉ែ​​ឯក​ជន​មួយ​កន្លែង​នៅ​ប្រទេស​ប៉ាគីស្ថាន​ភាគ​និរតី​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​បណ្ដាល​ឱ្យ​ស្លាប់​កម្ម​ករ​យ៉ាង​តិច​២១​នាក់។ សាក្សី​និយាយ​ថា​ពួក​ជន​ប្រដាប់​អាវុធ​បាន​លើក​គ្នា​ចូល​ទី​នោះ​ទាំង​ហ្វូង​ និង​បាញ់​រះ​ដោយ​ឥត​រើស​មុខ​ទៅ​លើ​កម្ម​ករ​ដោយ​ឥត​ដឹង​មូល​ហេតុ​ច្បាស់​លាស់​។ ក្រៅ​ពី​នេះ ពួក​គេ​​ហៅ​កម្ម​ករ​ឱ្យ​ឈរ​តម្រង់​ជួរ​​ រួច​ហើយ​ពួក​គេ​បាញ់​កម្ម​ករ​ទាំង​នោះ​ជា​បន្ត​បន្ទាប់​។​​

ហេតុ​ការណ៍​បាញ់​ប្រហារ​ពី​​សំណាក់​​ជន​ប្រដាប់​អាវុធ​​​៤០​នាក់​នោះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ប្រទេស​ប៉ា​គី​ស្ថានធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​សៀង​ហៃ​។ នេះ​ក៏​ជា​ហេតុការណ៍​បាញ់​ប្រហារ​ដ៏​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​បំផុត​១​មួយ​នៅ​ក្នុង​ខេត្ត​ប៉ា​ឡូ​ជី​ស្ថាន​ដែល​សម្បូរ​ធន​ធាន​រ៉ែ​ និង​ដែល​ស្ថិត​នៅ​លើ​ចំណុច​ព្រំ​ដែន​​នៃ​​ប្រទេស​ប៉ាគីស្ថាន​, អាហ្វ​ហ្កានីស្ថាន​ និង​អ៊ីរ៉ង់​។​

នាយ​នគរ​បាល​ប្រចាំ​តំបន់​កើត​ហេតុ​​នោះ​ប្រាប់​ថា​ក្រុម​ភេរវ​កម្ម​បន្ទាប់​ពី​បាន​​បាញ់​ប្រហារ​រួច​ហើយ​ ពួកគេ​នៅ​សំកុក​ទី​នោះ​​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង​កន្លះ​​ជា​បន្ត​ទៀត​មុន​នឹង​​ដក​​ថយ​ទៅ​វិញ​។ ពួក​គេ​បាញ់​មិន​ត្រឹម​តែ​គ្រាប់​កាំ​ភ្លើង​ដៃ​ធម្ម​តា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បាញ់​សុទ្ធ​តែ​គ្រាប់​រ៉ុក​កែត​ និង​គប់​គ្រវែង​គ្រាប់​បែក​ទៅ​លើ​ហ្វូង​កម្ម​ករ​អណ្ដូង​រ៉ែ​ថែម​ទៀត​។ រហូត​មក​ដល់​ពេល​​នេះ​មិន​ទាន់​មាន​ក្រុម​ភេរវ​កម្ម​ណា​មួយ​ប្រកាស​ថា​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ​។

នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២១​នាក់​នោះ​ក៏​មាន​ជន​ជាតិ​អាហ្វ​ហ្កានីស្ថាន​បួន​នាក់​ផង​ដែរ​។ ​ក្រៅ​​ពី​នេះ​​មនុស្ស​​​៦​នាក់​ទៀត​​រង​របួស​។ ក្រសួង​ការ​បរទេស​អាហ្វ​ហ្កា​នី​ស្ថាន​ប្រកាស​ថ្កោល​ទោស​​ខ្លាំង​ៗ​ចំពោះ​ការ​បាញ់​ប្រហារ​នេះ​។ ក្រសួង​ក៏​បាន​បង្គាប់​ឱ្យ​មន្ត្រី​ស្ថាន​កុង​ស៊ុល​របស់​ខ្លួន​ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​សាក​សព​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​។

អាជីវ​ករ​ដែល​លក់​ដូរ​នៅ​ក្បែរ​តំបន់​កើត​ហេតុ​នោះ​បាន​សម្រេច​បិទ​ទ្វារ​ហាង​ និង​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​កើត​ហេតុ​ដើម្បី​ទាម​ទារ​ឱ្យ​សមត្ថ​កិច្ច​តាម​ចាប់​ខ្លួន​ជន​ដៃ​ដល់​យក​ទៅ​ផ្ដន្ទា​ទោស​។ ​ម្ចាស់​អណ្ដូង​រ៉ែ​​ប្រាប់​ថា​លោក​ធ្លាប់​ទទួល​រង​ការ​គំរាម​កំហែង​ពី​​សំណាក់​​​ជន​ប្រដាប់​អាវុធ​ដែល​មិន​ស្គាល់​អត្ត​សញ្ញាណ​។ ប៉ុន្តែ​គ្មាន​នរណា​នឹក​ស្មាន​​នឹង​មាន​ករណី​នេះ​កើត​ឡើង​​ទេ​​។ គាត់​ប្រាប់​ថា​ពួក​ជន​ប្រដាប់​អាវុធ​ក៏​បាន​ដុត​បំផ្លាញ​អណ្ដូង​រ៉ែ​ទាំង​​ដប់​កន្លែង​ រួម​ទាំង​គ្រឿង​បរិក្ខារ​ និង​គ្រឿង​ចក្រ​ជា​ច្រើន​ទៀត​។

​គួរ​កត់​សម្គាល់​ថា​អំពើ​បះ​បោរ​​របស់​ក្រុម​​ផ្ដាច់​ខ្លួន​នៅ​ខេត្ត​ប៉ាឡូ​ជី​ស្ថាន​​​នាំ​ឱ្យ​មាន​ការ​បាញ់​ប្រហារ​ជា​ហូរ​ហែ​។ គោល​ដៅ​របស់​ពួក​គេ​គឺ​ស្ថាប័ន​របស់​រដ្ឋាភិបាល​, កង​ទ័ព និង​ក្រុម​ហ៊ុន​ឯក​ជន​របស់​ប្រទេស​ចិន​ដែល​ទៅ​វិនិយោគ​នៅ​ទីនោះ​។ ពួក​គេ​ (ក្រុម​ផ្ដាច់​ខ្លួន​) ចង់​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​សម្ប​ទាន​ខ្លះ​ៗ​សម្រាប់​ពួកគេ​នូវ​តំបន់​ដែល​សម្បូរ​ភោគ​ទ្រព្យ​ធម្ម​ជាតិ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ