ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​រក​ឃើញ​មនុស្ស​ស្លា.ប់​១៦​នាក់​ដោយ​សារ​ខ្យល់​ព្យុះ​នៅ​ផ្លរីដា

20 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ខ្យល់​ព្យុះ​​មីលតុន​បង្ក​ការ​ខូច​ខាត​យ៉ាង​ធំ​ធេង​ដូច​ជា​ការ​ព្យាករ​ទុក​មិន​ខុស​មែន​។ រយៈ​ពេល​ជិត​១២​ម៉ោង​នៃ​ការ​បោក​បក់​របស់​វា​ មនុស្ស​យ៉ាង​តិច​១៦​នាក់​បាន​ស្លាប់​។ ចំនួន​​នេះ​គិត​តែ​សាក​សព​ដែល​បាន​រក​ឃើញ​​តែ​ប៉ុណ្ណោះ​។ ដូច្នេះ ចំនួន​អ្នក​ស្លាប់​អាច​នឹង​បន្ត​កើន​ឡើង ខណៈ​ដែល​មនុស្ស​​មិន​តិច​នាក់​ទេ​​​កប់​នៅ​ក្រោម​គំនរ​បាក់​បែក​។ ក្រៅ​ពី​នេះ ផ្ទះ​រាប់​លាន​ខ្នង​គ្មាន​ភ្លើង​អគ្គិស​នី​ប្រើ​ប្រាស់​ដោយ​សារ​ខ្យល់​ព្យុះ​បាន​វាយ​បំបាក់​បង្គោល​ភ្លើង…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ខ្យល់​ព្យុះ​​មីលតុន​បង្ក​ការ​ខូច​ខាត​យ៉ាង​ធំ​ធេង​ដូច​ជា​ការ​ព្យាករ​ទុក​មិន​ខុស​មែន​។ រយៈ​ពេល​ជិត​១២​ម៉ោង​នៃ​ការ​បោក​បក់​របស់​វា​ មនុស្ស​យ៉ាង​តិច​១៦​នាក់​បាន​ស្លាប់​។ ចំនួន​​នេះ​គិត​តែ​សាក​សព​ដែល​បាន​រក​ឃើញ​​តែ​ប៉ុណ្ណោះ​។ ដូច្នេះ ចំនួន​អ្នក​ស្លាប់​អាច​នឹង​បន្ត​កើន​ឡើង ខណៈ​ដែល​មនុស្ស​​មិន​តិច​នាក់​ទេ​​​កប់​នៅ​ក្រោម​គំនរ​បាក់​បែក​។ ក្រៅ​ពី​នេះ ផ្ទះ​រាប់​លាន​ខ្នង​គ្មាន​ភ្លើង​អគ្គិស​នី​ប្រើ​ប្រាស់​ដោយ​សារ​ខ្យល់​ព្យុះ​បាន​វាយ​បំបាក់​បង្គោល​ភ្លើង និង​ដើម​ឈើ​អស់​ជា​ច្រើន​។

ខ្យល់​ព្យុះ​បាន​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង និ​ងគ្រោះ​ទឹក​ជំនន់​ស្ទើរ​តែ​គ្រប់​ទី​កន្លែង,​ ផ្ទះ​របស់​អ្នក​ស្រុក​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​, ដំបូល​អគារ​ខ្លះ​​​ត្រូវ​ខ្យល់កួច​​​របើក​របាញ​អស់​រលីង,​ ដង​ស្ទូច​ក៏​ដួល​បះ​ជើង​ច្រងាង​ទៅ​លើ​អគារ​ការិយាល័យ​ធ្វើ​ការ១​កន្លែង​។ អាជ្ញា​ធរ​អះ​អាង​ថា​មនុស្ស​២​នាក់​ស្លាប់​នៅ​សេន​ភីត​ថឺបឺក (St. Petersburg), ៤​នាក់​ស្លាប់​នៅ​វូលូស្យា​ (Volusia), ម្នាក់​នៅ​ផូក (Polk) និង​ម្នាក់​ទៀត​នៅ​សាយ​ត្រឺស (Citrus)។ ក្រៅ​ពី​នេះ មនុស្ស​៦​នាក់​​ស្លាប់​នៅ​សេន​លូស៊ី (St. Lucie) នៃ​​ឆ្នេរ​សមុទ្រ​ខាង​កើត​។

ករណី​ដាច់​ភ្លើង​កើត​ឡើង​ច្រើន​កន្លែង​នៅ​ពេល​ខ្យល់​ព្យុះ​បក់​ទៅ​ឆ្នេរ​សមុទ្រ​ខាង​លិច​។ ផ្ទះ​របស់​អ្នក​ស្រុក និង​ផ្ទះ​អាជីវ​កម្ម​​២,៦​លាន​ខ្នង​នៅ​តែ​គ្មាន​ភ្លើង​អគ្គិស​នី​ប្រើ​ប្រាស់​រហូត​មក​ដល់​ពេល​នេះ​​។ ​នៅ​ពេល​ខ្យល់​ព្យុះ​ទើប​តែ​ស្ងប់​ស្ងាត់​ទៅ​វិញ​ថ្មី​ៗ​បុរស​ម្នាក់​វ័យ​ជាង​៦០​ឆ្នាំ​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ដើម្បី​បោស​សម្អាត​​​សំរាម​ដែល​រាយ​ប៉ាយ​​។ គាត់​​ដើរ​ជាន់​ខ្សែ​ភ្លើង​ដែល​ដាច់​​​ រលាត់​ ហើយ​ក៏​ឆក់​ស្លាប់​ទៅ​​ដោយ​គ្មានអ្នក​ដទៃ​​អាច​ជួយ​ទាន់​ពេល​វេលា​ឡើយ​។ នៅ​ពេល​​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​ឃើញ​គាត់​ដេក​ស្តូក​ស្ដឹង​លែង​ដឹង​ខ្លួន​​បាត់​ទៅ​ហើយ​។ ​

អនុ​ប្រធានា​ធិបតី​អាមេរិក​ លោក​ស្រី​ហារីស​ សន្យា​ថារដ្ឋាភិបាល​សហ​ព័ន្ធ​នឹង​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ខ្យល់​ព្យុះ​​​។ លោក​ស្រី​ថ្លែង​ដូច្នេះ​នៅ​ក្នុង​វេទិកា​សាធារណៈ​រៀប​ចំ​នៅ​ទីក្រុង​ហ្វូនិច រដ្ឋ​អារី​ហ្សូណា។​ ប៉ុន្តែ​លោក​ត្រាំ​ដែល​ជា​គូ​ប្រជែង​របស់​លោក​ស្រី​បាន​និយាយ​រិះ​គន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​។ លោក​ចាត់​ទុក​ថា​វិធាន​ការ​នេះ​គ្មាន​ប្រសិទ្ធ​ភាព​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ