ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៩​ខែ តុលា​ការ​បាន​​ចាត់ការ​​សំណុំរឿង​ជាង​១៣​ម៉ឺន​ ក្នុង​ចំណោម​ជាង​១៨​ម៉ឺន នៅ​ទូ​ទាំង​ប្រទេស

20 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖​ សម្រាប់​យុទ្ធនាការ​ជំរុញ​ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​ នៅតាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ តាម​តុលាការ នៅ​រយៈពេល៩​ខែ ​មកនេះ​…

រាជធានី​ភ្នំពេញ​ ៖​ សម្រាប់​យុទ្ធនាការ​ជំរុញ​ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​ នៅតាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ តាម​តុលាការ នៅ​រយៈពេល៩​ខែ ​មកនេះ​ តុលាការ​នៅ​ទូ​ទាំង​ប្រទេស ​បាន​ចាត់ការសំណុំរឿង​ជាង​១៣ម៉ឺន​សំណុំ​រឿង ចំណោម​សំណុំរឿង​ប្រមាណ​ជាង​១៨​ម៉ឺន​ ​។

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពីលទ្ធផល​រយៈពេល ៩​ខែ នៃ​យុទ្ធនាការ​ជំរុញ ​និង​ព​ន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី ​នៅតាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​ និងដោះស្រាយ​ភាព មិនប្រក្រតី​ នៅតាម​តុលាការរបស់​អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ម​ធ៌ ​នៅ​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០២៤​ បានឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​៩​ខែ ​កន្លង​ទៅ ​សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម សាលា​ជម្រះក្តី គ្រប់​ជាន់ថ្នាក់ ទូ​ទាំង​ប្រទេស បាន​ចាត់ការសំណុំរឿង​ទាំងអស់ ទាំង​សំណុំរឿង​ព្រហ្មទណ្ឌ ទាំងសំណុំរឿង​រដ្ឋប្បវេណី និងសំណុំរឿង ដទៃ​ទៀត បាន​សរុប​ចំនួន ១៣២,៨០៥ សំណុំរឿង ស្មើនឹង ៧៣,៥១% នៃ​សំណុំរឿងទាំងអស់ នៅ​ទូ​ទាំង​ប្រទេស សរុប​ចំនួន ១៨០,៦៦១ សំណុំរឿង ​ក្នុង​នោះ មាន​ទាំង​សំណុំរឿង ដែល​មាន​មុន​ពេល ប្រកាស​ដាក់​ចេញ​យុទ្ធនាការ និង​សំណុំរឿង ​ដែល​ចូល​ថ្មី​ក្រោយ ពេល​ប្រកាស​ដាក់​ចេញ​យុទ្ធនាការ ​។

ទន្ទឹម​នេះ សាលា​ជម្រះក្តី និង​អង្គ ការ​អយ្យការ​អម​សាលា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់​នៅ​ទូ​ទាំង​ប្រទេស បាន​ដោះស្រាយ​វិវាទ ជូន​ប្រជាពលរដ្ឋ តាម​រយៈ​ការ​សម្រុះសម្រួល​ផ្សះផ្សា បាន​ចំនួន ២៧៤ ករណី​។

គណៈ​បញ្ជាការ​ដឹកនាំ យុទ្ធនាការ បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ដែល​សម្រេច​បាន​ខាងលើ ដែលនេះ ​គឺជា​ការ​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​សាលា​ជម្រះក្តី ​និង​អង្គការ​អយ្យការ​អម​សាលា​ជម្រះ ក្តី​គ្រប់​ជាន់ថ្នាក់​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ការ​ដោះស្រាយ​រឿង​ក្តី​ឱ្យ​បាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ក៏​បាន​លើក​ឡើង​ថា ​ក្នុង​រយៈពេល ៩​ខែ កន្លង​ទៅ ​គិត​ចាប់ តាំងពី​ពេល​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ បាន​ប្រកាស ទទួល​បណ្ដឹង​អំពី​ភាព មិន​ប្រក្រតី នៃ​ចំណាត់ការ​សំណុំរឿង​របស់​តុលាការ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្ដឹង មក​កាន់​លេខា​ធិ ការដ្ឋាន​នៃ​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ សរុប​ចំនួន ១,៩៥០បណ្ដឹង ប៉ុន្តែម្ចាស់​ពាក្យបណ្ដឹង បាន​ដក​ពាក្យបណ្តឹង​របស់​ខ្លួន​វិញ ចំនួន ២៣ បណ្ដឹង ដូច្នេះ បណ្តឹង​របស់​ប្រជាពលរដ្ឋ ដែលគណៈ​បញ្ជាការ ដឹកនាំ​យុទ្ធនាការ ត្រូវ​ចាត់ការ​មាន​ចំនួន​សរុប ១,៩២៧ បណ្ដឹង​ ។

ប្រភព​បាន​លើក​ឡើង​ទៀត​ថា ​ជា​លទ្ធផល គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​ប​០​ប គណៈបញ្ជាការ​ដឹកនាំ​យុទ្ធនាការ បាន​ចាត់ការ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​រួច សរុប​ចំនួន ១,៥៧៤ ករណី ស្មើនឹង ៨១,៦៩% ដោយ​ក្នុង​នោះ​ ៖ ករណី​ស្នើ​សុំ​ជំរុញ និង​ព​ន្លឿ​ន​នីតិវិធីតុលាការ មាន​ចំនួន ៩៩០ ករណី ស្មើនឹង ៥១,៣៧% ករណី​ដែល​ម្ចាស់​បណ្ដឹង​បង្ហាញ នូវ​កង្វល់ អំពី​ភាព​មិន​ប្រក្រតី​ចំពោះ​សំណុំរឿង​របស់​ខ្លួន​ដែល កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ មាន​ចំនួន ២៦៤ ករណី ស្មើនឹង ១៣,៧០% ករណី​ដែល​រក​ពុំ​ឃើញ​មាន​ភាព​មិន​ប្រក្រតី ហើយ តុលាការ​សម្រេច​ដោយ​មាន​សំអាង​ហេតុ និង​សំអាង​ច្បាប់ ត្រឹមត្រូវ និង​ច្បាស់លាស់ មាន​ចំនួន ២៧២ ករណី ស្មើនឹង ១៤,១២% ករណី​ដែល​អាច​មាន​តម្រុយ​សង្ស័យ​ថា​មាន​ភាព​មិន​ប្រក្រតី មាន​ចំនួន ៤៨ ករណី ស្មើនឹង ២,៤៩% ក្នុង​នោះ បាន​ចាត់​ឱ្យ​ចុះ​ធ្វើ​អធិការកិច្ច​ចំនួន ២៩ ករណី​, ស្នើ​សុំ​ឱ្យ​ជំនុំជម្រះ​សា​ជា​ថ្មី ចំនួន ១៥ ករណី​, សម្រុះសម្រួល​ផ្សះ ផ្សា​បញ្ចប់ វិវាទ​ដោយ​ជោគជ័យ ចំនួន ២ ករណី និង ធ្វើ​អធិបញ្ជា​ឱ្យ​ចោទប្រកាន់ ២ ករណី ​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ទៀត​ថា​សំណុំរឿង​នៅ​សល់ និង​កំពុង​ចាត់ការ​ដោយ​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​មាន​ចំនួន ៣៥៣ ករណី ស្មើនឹង ១៨,៣១%​។ លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ បាន​ធ្វើការ​សម្រប សម្រួល ផ្តល់​មេធាវី​ស្ម័គ្រចិត្ត ដែល​ជាទី​ប្រឹក្សា​ក្រសួងយុត្តិធម៌ ចំនួន ១៣៣ រូប ដើម្បី​ជួយ​ការពារ​ក្តី ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ ក្នុង សំណុំរឿង​ចំនួន ១៣៣ ករណី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ